អរិយធម៌ឌីលម៉ុន

ឌីលម៉ុនគឺជាឈ្មោះដែលសំដៅលើអរិយធម៌បុរាណមួយ ដែលស្ថិតនៅខាងជើងនៃប្រទេសបារ៉ែន (Bahrain)។ អរិយធម៌នេះមានរាជធានីសំខាន់មួយឈ្មោះ ថា Qal’at al-Bahrain។  តាមរយៈវត្ថុសិល្បៈដែលបានរកឃើញនៅតំបន់នោះ បានបង្ហាញឱ្យឃើញពីតឹកតាងនៃការតាំងទីរស់នៅរបស់មនុស្សតាំងពី២៣០០ឆ្នាំ​មុនគ.ស.មកម្ល៉េះ។  

 ផែនទីនៃអរិយធម៌ឌីលម៉ុន និងទីក្រុង Qal’at al-Bahrain

ឌីលម៉ុនគឺជាអរិយធម៌ដែលសំខាន់មួយនៅក្នុងឧបទ្វីបអារ៉ាប់។ Qal’at al-Bahrain ត្រូវបានអ្នកស្រាវជ្រាងដឹងថាជាទីក្រុង និងជាបេះដូងនៃអរិយធម៌ឌីលម៉ុន (Ancient Harbour and Capital of Dilmun)។ អរិយធម៌នេះមានទំនាក់ទំនងជាមួយនឹងអរិយធម៌ផ្សេងៗ រួមមាន Elam នៅអូម៉ង់ និងAlba នៅស៊ីរី ​និង Haittan នៅទួគីជាដើម។

ស្ថានីយបុរាណវិទ្យា​ Qal’at al-Bahrain ត្រូវបានរកឃើញនៅអំឡុងឆ្នាំ ១៩៥៤ ដោយអ្នកស្រាវជ្រាវជនជាតិដាណាម៉ាក។  ចាប់តាំងពីឆ្នាំ ១៩៧៧មក វិទ្យាស្ថានស្រាវជ្រាវជាតិបារាំងចាប់ផ្តើមធ្វើការកំណាយនៅទីតាំងក្រុងនេះ (CNRS) និងបានឃើញមានស្រទាប់ដីជាបីសម័យកាលធំៗ ដោយមានសម័យកាលឌីលម៉ុន, សម័យ Hellenistic (ស​.វ.ទី​៣មុនគ.ស.ទៅ ស.វ.​ ទី៣នៃគ.ស.) និងសម័យកាលអ៊ីស្លាម (ស.វ.ទី ១៣ ទៅ ស.វ.ទី ១៧នៃគ.ស.)។ ទិន្នន័យដែលបានយកមកបង្ហាញ គឺតាមរយៈការសិក្សាលើរុក្ខជាតិ ​ឆ្អឺងសត្វ សំបកគ្រំ ខ្យង និងសំណ​ល់វត្ថុសិល្បៈផ្សេងៗទៀត។

ចាប់តាំងពីទិន្នន័យនៃការកំណាយឆ្នាំ ១៩៥៤ រហូតដល់បច្ចុប្បន្ន អ្នកស្រាវជ្រាវ ដាណាម៉ាក បារាំង និងបារ៉ែន បានបន្តរកឃើញនូវវត្ថុសិល្បៈនៃអរិយធម៌នេះជាច្រើន។ ការរកឃើញវត្ថុសិល្បៈទាំងនោះ គឺជាពន្លឺថ្មី  និងជាពត៌មានថ្មីមួយ សម្រាប់បង្ហាញអំពីអរិយធម៌ ឌីលម៉ុន។ វត្ថុសិល្បៈទាំងនោះរួមមាន វត្ថុអំពីដីដុត លោហធាតុ ឧបករណ៌ប្រើប្រាស់ផ្សេងៗ គ្រឿងអលង្ការផ្សេង និងជាពិសេសការរកឃើញស្ថានីយកប់សព។

តាមរយៈការសិក្សាលើកាបូន១៤លើវត្ថុសិល្បៈទាំងនោះ អ្នកស្រាវជ្រាវបានលើកឡើងថាអរិយធម៌នេះកកើតឡើងនៅរវាងឆ្នាំ២០០០ ទៅ ៥០០មុនគ.ស.។

ក្រៅពីស្ថានីយបុរាណវិទ្យា​ Qal’at al-Bahrain អ្នកស្រាវជ្រាវក៏បានរកឃើញនូវស្ថានីយមួយផ្សេងទៀតដែលហៅថា Dilmun Burial Mounds។ Dilmun Burial Mounds គឺជាកន្លែងបញ្ចុះសពនៅក្នុងអរិយធម៌ឌីលម៉ុន។ ស្ថានីយនេះមានអាយុកាលចន្លោះ ២២០០ រហូតដល់១៧៥០មុនគ.ស. ពោលគឺអាចមុននឹងអរិយធម៌ឌីលម៉ុនទៅទៀត។ នៅក្នុងស្ថានីយនេះអ្នកស្រាវជ្រាវឃើញមានប្រមាណជាង១១៧៧៤ ទួលសព ដោយក្នុងនោះមានប្រមា​ណ​១៧ ដែលដឹងថាជាផ្នូររបស់ស្តេច។​

វាលបញ្ចុះសព

សម្រាប់វត្ថុដែលបានរកឃើញទាំងនោះ រដ្នាភិបាលបារ៉ែនបានកសាងជាសារមន្ទីរ​ស្ថិតនៅក្បែរស្ថានីយបុរាណវិទ្យា Qal’at al-Bahrain សម្រាប់ទស្សនា និងស្វែងយល់អំពីពត៌មាននៃការកសាងស្ថានីយ និងអរិយធម៌ឌីលម៉ុន។ អ្នកស្រាវជ្រាវពុំដឹងអំពីមូលហេតុច្បាស់លាស់នៃការដួលរលំនៃអរិយធម៌ឌីលម៉ុនទេ ប៉ុន្តែប្រហែលមកពីការប្រែប្រួលអាកាសធាតុក្នុងតំបន់ និងមានការឈ្លានពីអរិយធម៌ដទៃទៀត និងមានកត្តាផ្សេងៗដែលធ្វើឱ្យអរិយធម៌ចំណាស់នេះដួលរលំ។

សារមន្ទីរនៅក្បែរ  Qal’at al-Bahrain

សរុបមកឌីលម៉ុន គឺជាអរិយធម៌ដែលចាស់មួយដែរ នៅក្នុងតំបន់​មជ្ឈិមបូព៌ាដែលជាតំបន់កកើតនៃអរិយធម៌មុនៗនៅលើពិភពលោក ដោយក្នុងនោះរួមមាន មេសូម៉ូតាមី ឥណ្ឌុស ជាដើម។  តាមរយៈទិន្នន័យបុរាណវិទ្យា ទាំងនោះ បានបង្ហាញថា ទីក្រុងនៃអរិយធម៌នេះត្រូវបានបោះបង់ចោលនៅស.វ.ទី ១៧នៃគ.ស. (Lombard 2016)៕

—————————————

Dilmun Civilization

Dilmun is a name referring to an ancient civilization located in the north of Bahrain. This civilization has an important capital called Qal’at al-Bahrain. According to artifacts found in this area indicated evidence of human settlements since the 2300 BC.

Dilmun was one of the most important civilizations in the Arabian Peninsula. Qal’at al-Bahrain is known by researchers as the capital and heart of the Dilmun civilization (Ancient Harbor and Capital of Dilmun). This civilization is associated with other civilizations, including Elam in Oman, Alba in Syria and Haittan in Turkey, etc.

The Qal’at al-Bahrain Archaeological Site was discovered during 1954 by Danish researchers. Since 1977, the French National Research Institute has begun excavating the site (CNRS) and found three major soil layers, including the Dilmun and Hellenistic period and the Islamic period. The data presented are based on studies of plants, animal bones, shells, snails and other artefacts.

From excavation data in 1954 to the present, Danish, French, and Bahraini researcher have continued to discover many artifacts of this civilization. The discovery of these artifacts is a new information to indicate about Dilmun civilization. These include artifacts clay-making, metal, jewelries, other daily using tools and particularly the discovery of burial sites.

Based on studying carbon 14 on these artifacts, researchers emphasize that this civilization originated between 2000 and 500 BC.

In addition to the Qal’at al-Bahrain Archaeological Site, researchers have also discovered another site called the Dilmun Burial Mounds where is a burial site in the Dilmun civilization, dated between 2,200 and 1750 BC, that is, possibly before the Dilmun civilization. On this site, researchers found more than 11,774 burial mounds, including about 17 known to be the tomb of the king.

With the finding of these artifacts, the Bahraini government has constructed a museum near the Qal’at al-Bahrain archeological site to visit and learn about the site structure and Dilmun civilization. Researchers do not know the exact cause of the collapse of the Dilmun civilization, but probably due to climate change in the region and the invasion of other civilizations, and other factors that caused the collapse of this ancient civilization.

In conclusion, Dilmun was one of the oldest civilizations in the Middle East where is the region originated the earliest civilizations in the world, including Mesopotamia, Indus, etc. Based on this archaeological data illustrated that the capital of this civilization was abandoned in the 17th century CE (Lombard 2016).

អត្ថបទដើម៖ លោក អេង តុលា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!