ទំព័រដើមសិល្បៈរបាំត្បាល់ក្តឿង

របាំត្បាល់ក្តឿង

របាំត្បាល់ក្តឿង ជាប្រភេទរបាំប្រពៃណីខ្មែរ ត្រូវបានលោកគ្រូ ប៉ុក សារ៉ាន់ បង្កើតឡើងនៅពេលដែលលោកគ្រូរស់នៅក្នុងខេត្តកំពង់ធំ ក្រោយពីពេលរំដោះពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ក្រោយមកទៀតទើបរបាំនេះ ត្រូវបានលោកព្រឹទ្ធាចារ្យ ឆេង ផុន កែច្នៃលម្អបន្ថែមព្រមទាំងបានសម្តែងជារៀងរហូតមកដល់សព្វថ្ងៃនេះ។

របាំនេះបង្ហាញពីរបស់របរប្រើប្រាស់ជាតិពន្ធុវិទ្យា និងឆ្លុះបញ្ចាំងពីរបៀបរស់នៅរបស់ប្រជាកសិករខ្មែរ ជាពិសេសក្នុងការប្រើប្រាស់ត្បាល់ក្តឿងឬត្បាល់ជាន់ដើម្បីបុកស្រូវយកអង្ករក៏ដូចជាធ្វើម្សៅ។ នៅកម្ពុជាយើង មានត្បាល់ជាច្រើនប្រភេទ រួមមានត្បាល់បក់ ត្បាល់ជាន់ឬត្បាល់ក្តឿង ត្បាល់បុក ត្បាល់កាប់ និងត្បាល់កិន ដែលប្រជាកសិករខ្មែរប្រើប្រាស់នៅទូទាំងប្រទេស។ ត្បាល់ខ្លះ គឺគេត្រូវប្រើជាគូជាមួយនឹងអង្រែផង ដូចជាត្បាល់បុកនិងត្បាល់កាប់ ដែលគេចាត់ទុកថាត្បាល់គឺញី ឯអង្រែគឺឈ្មោល។

នាបច្ចុប្បន្នកាល កសិករខ្មែរប្រើបច្ចេកវិទ្យានិងម៉ាស៊ីន រួមទាំងរបៀបនិងប្រព័ន្ធថ្មី ដើម្បីកិនស្រូវយកអង្ករនិងធ្វើម្សៅ។ យ៉ាងណាមិញ នៅតាមទីជនបទដាច់ស្រយាល ដែលបច្ចេកវិទ្យានិងម៉ាស៊ីននៅមិនទាន់ចូលទៅដល់ គេក៏នៅប្រើប្រាស់ត្បាល់បុរាណដែលបានរៀបរាប់ខាងលើនៅឡើយ។ នៅក្នុងរបាំត្បាល់ក្តឿង គ្រូបង្កើតរបាំ សិល្បករ និងសិល្បការិនីយើង មានទេពកោសល្យច្នៃប្រឌិតរបាំនេះ ដោយបញ្ចូលរួមគ្នានូវឧបករណ៍របាំមានត្បាល់ក្តឿងជាមួយនឹងអង្រែកាប់៕

——————————————

Robaim Tball KdoeurngKdoeurng Mortar Dance

Robaim Tball Kdoeurng or Kdoeurng Motar Dance was created by Mr. Pok Sarann with the assistance of Mr. Chheng Phon in Kampong Thom province to depict agricultural activities of Khmer peasants. Tball kdoeurng is a traditional mortar which is also call tball choan (pedaling mortar), because it is pedaled by foot to husk the rice or make flour. There are several kinds of mortar in Cambodia, where Khmer peasants use to husk rice. There are tball bakk (blowing or fanning mortar), tball chaon (pedaling mortar), tball bokk (pounding mortar), tball kapp (chopping mortar), and tball kenn (grinding mortar), and can be found in many provinces of Cambodia. Some mortars cannot work alone without the pestles, as in the cases of the ​pounding mortar and chopping mortar. The mortar and pestle could be considered as, the former being female and the latter male.  Despite new technology and machinery, including the more modern way and system of milling and husking rice, the Khmer, particularly those who inhabit areas where new technology does not reach and thus is not available, still use and practice the traditional milling and husking rice. The choreographers combine the kdoeurng mortar and the chopping pestle to artfully create this dance.

អត្ថបទដើម៖ បណ្ឌិត សំ សំអាង

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!