ទំព័រដើមប្រវត្តិសាស្ត្រទីក្រុងម៉ារ៉ាកេសបុរាណ

ទីក្រុងម៉ារ៉ាកេសបុរាណ

ម៉ារ៉ាកេស (Marakech) គឺជាទីក្រុងវប្បធម៌ នយោបាយ សាសនា ដ៏ចំណាស់មួយនៅក្នុងប្រទេសម៉ារ៉ុក  ដែលកសាងនៅក្នុងស.វ.ទី១១គ.ស. ពោលក្នុងឆ្នាំ​ ១០៧០។ ទីក្រុងនេះមានទីតាំងស្ថិតនៅខាងត្បូវនៃប្រទេសម៉ារ៉ុក និងស្ថិតនៅចន្លោះមហាសមុទ្រ អាត្លង់ទិក (Atlantic) និងមហាសមុទ្រមីឌីទែរ៉ាណេ (Mediterranean)។

ផែនទី​នៃប្រទេសម៉ារ៉ុក និងទីក្រុង ម៉រ៉ាកេស
ប្រភព៖ Internet

ទីក្រុងម៉ារ៉ាកេស បានកសាងឡើងក្នុងរជ្ជកាលនៃអាណាចក្រអាល់ម៉ូរ៉ាវីដ (Almoravids)  (១០៥៦-១១៤៧គ.ស.) និងក៏បន្តក្លាយរាជធានីរបស់អាណាចក្រអាល់ម៉ូហាដ (Almohads) (​ឆ្នាំ១១៤៧-១២៦៩នៃគ.ស.)។ រជ្ជកាលអាល់ម៉ូរ៉ាវីដ ត្រូវបានគេស្គាល់ថា ជាអាណាចក្រមួយដែលបានវាយធ្វើសង្គ្រាមក្នុងទ្វីបអាហ្រ្វិកខាងជើង និងបានគ្រប់គ្រងផ្លូវពាណិជ្ជកម្ម ក្នុងតំបន់ និងខាងលិចនៃតំបន់សមុទ្រសាហ៉ារ៉ា។

នៅសម័យកាលនោះ ម៉ារ៉ាកេស (Marakech) គឺជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងសាសនា ដ៏សំខាន់នៅក្នុងតំបន់មូស្លីមភាគខាងលិច អស់រយៈពេលជាយូរមកហើយ និងបានឥទ្ធិពលគ្រប់គ្រងនៅអាហ្វ្រិកខាងជើង និងតំបន់ Andalusia។ នៅក្នុងទីក្រុងបុរា​ណមួយនេះ មានសំណង់ស្ថាបត្យកម្មជាច្រើន ដែលមានអាយុកាលចាប់ពីសតវត្សន៍ទី១០ និង១១ រហូតដល់ស.វ.ទី១៧នៃគ.ស. ដូចជា វិហារអ៊ីស្លាម Koutoubia ដែលមានកម្ពស់ជាង ៧៧ ម៉ែត្រ ដែលជាព្រះវិហារដ៏សំខាន់នៃស្ថាបត្យកម្មមូស្លីម ព្រះរាជវាំង សំណង់អាគារ ផ្សេងៗទៀត។

ព្រះវិហារខ្ពស់ជាងគេ និងសំណង់សិល្បៈក្នុងទីក្រុង ម៉ារ៉ាកេស
ប្រភព៖ យូណេស្កូ
ផ្នូររបស់ស្តេច ដែលមានការតុបតែយ៉ាងល្អប្រណិត
ប្រភព៖ យូណេស្កូ

ព្រះវិហារ Koutoubia គឺជាកន្លែងសំខាន់មួយនៃទេសភាពទីក្រុង និងនិមិត្តសញ្ញានៃទីក្រុង Kasbah។ លើសពីនេះ ក៏មានកំពែងក្រុងមានកម្ពស់ខ្ពស់ និងក្លោងទ្វារក្រុងជាដើម​។ ជាពិសេស នៅក្នុងទីក្រុងនេះ គឺមានសំណង់សំខាន់ផ្សេងៗទៀតដូចជា រាជវាំង Badiâ ផ្នូររបស់ស្តេច Saâdians ទីលាន Jamaâ El Fna ដែលបច្ចុប្បន្នមានសភាពនៃរឹងមាំដដែល។

នៅក្នុងស.វ.ទី ១៣ ទីក្រុង ម៉ារ៉ាកេស ត្រូវបានគ្រប់គ្រងដោយ ​រជ្ជកាល Marinid ដែលបានប្តូររាជធានីទៅទីក្រុងថ្មីមួយទៀតឈ្មោះថា Fez។ បន្ទាប់​មកទៀតនៅស.វ.ទី​១៦ និង ១៧ ទីក្រុងបានក្លាយជារាជធានីជាថ្មីម្តងទៀតក្នុងរជ្ជកាល Saadi។​

ចំពោះសិល្បៈ និងរចនាបទនៃសំណង់ស្ថាបត្យកម្មក្នុងទីក្រុង ម៉ារ៉ាកេស គឺជាសិល្បៈ​ដ៏ស្រស់ស្អាតដែលបានបង្ហាញពីនិមិត្តសញ្ញា នៃសាសនាម៉ូស្លីមក្នុងតំបន់ទ្វីបអាហ្រ្វិកខាងជើង។  ឧ. ដូចសំណង់ព្រះវិហារ Koutoubia ​ផ្នូរស្តេច Saâdians និងក្លោងទ្វារ សុទ្ធសឹងតែជា អត្តសញ្ញាត្តិរបស់ទីក្រុង ម៉រ៉ាកេស និង ប្រជាជនក្នុងប្រទេសម៉ារ៉ុក។​

អ្នកស្រាវជ្រាវបានលើកឡើងថា តំបន់នៃទីក្រុងម៉ារ៉ាកេសនេះ បានដើរតួយ៉ាងសំខាន់ឱ្យឃើញអំពីការវិវត្តិន៌នៃសំណង់ស្ថាបត្យកម្ម ជាពិសេស បច្ចេកទេស និងសិល្បៈរបស់មនុស្សប្រទេសម៉ារ៉ុកបុរាណមួយនេះ។

សរុបរួមមក ម៉ារ៉ាកេស គឺទីក្រុងសាសនា ដ៏សំខាន់មួយក្នុងប្រទេសម៉ារ៉ុក និងទ្វីបអាហ្រ្វិកខាងជើង ដែលមានអាយុកាលចាប់ពីស.វ.ទី១១ រហូតដល់បច្ចុប្បន្ន។ ទីក្រុងនេះ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកក្នុងឆ្នាំ ១៩៨៥៕

——————————–

Marakech Ancient City
Marakech is one of the oldest cultural, political, and religious cities in Morocco, built in the 11th century (1070). The city was located in southern Morocco and between the Atlantic and Mediterranean Sea.

Marakech was built during the reign of the Almoravids (1056-1147) and continued to be the capital of the Almohads (1147-1269). The reign of Almoravids is known as a war empire in North Africa and controlled trade routes in the region and west of the Sahara.

At the time, the Marakech was a major political, economic, cultural, and religious center in the western Muslim West for a long period and was influential in ruling from North Africa and Andalusia. In this city, there are many architectural structures that date from the 10th and 11th centuries until the 17th century such as the Koutoubia Mosque is more than 77 meters high, which is the main mosque of Muslim architecture, the palace, and other buildings.

Koutoubia Mosque is an important part of the cityscape and a symbol of Kasbah. In addition, there are high-walled enclosures and city gates. Especially in this city, there are other important buildings such as Badiâ palace, the tomb of the Saâdians, and the Jamaâ El Fna, which are still in good condition.

In the 13th century, Marakech was ruled by the Marinid dynasty, which moved its capital to a new city called Fez. Then, in the 16th and 17th centuries, the city became the capital again during the Saadi reign.

The art and style of architectural structures in Marakech is a beautiful art form that reflects the symbolism of Islam in North Africa, for instance, the Koutoubia temple, the tombs of the Saâdians and the gates are the identity of Marakech, and the people of Morocco.

Researchers stated that this area of ​​Marakech has played an important role in the evolution of architecture, especially the techniques and art of the ancient Moroccan people.

In Conclusion, Marakech is one of the major religious cities in Morocco and North Africa, dating from the 11th century to the present. The city was designated on the World Heritage List in 1985.

អត្ថបទដោយ៖ លោក អេង តុលា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!