ទំព័រដើមហោរាសាស្ត្រហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ៥រោច ខែស្រាពណ៍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវ...

ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ៥រោច ខែស្រាពណ៍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣

ចំណាំៈ ឆ្នាំទាំង៤ ឆ្លូវ រោង មមែ កុរ រាសីឡើងខ្ពស់ត្រដែត។

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ស្ថានភាពការងារ និងអាជីវកម្មរបស់អ្នកមានភាពរីកចម្រើនគួរឲ្យកត់សម្គាល់។ សូមកុំមានចិត្តស្ទាក់ស្ទើរ លោកអ្នកអាចសាកល្បងចាប់យកការងារថ្មីបាន។ ប៉ុន្តែគួរឲ្យកត់សម្គាល់ផងដែរថា សូមកុំទាន់សម្រេចធ្វើការងារសំខាន់ ឬការបណ្តាក់ទុនឡើយ ពីព្រោះលោកអ្នកអាចជួបហានិភ័យផងដែរ។  ប៉ុន្តែសូមកុំចំណាយពេលវេលាច្រើនដោយឥតប្រយោជន៍​។ សូមពិភាក្សានឹងមនុស្សចាស់ក្នុងគ្រួសារ ប្រសិនបើអ្នកមិនច្បាស់ក្នុងការធ្វើអ្វីមួយ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារ ​និងអាជីវកម្មមានសន្ទុះទៅមុខគួរឲ្យកត់សម្គាល់ ប៉ុន្តែនៅថ្ងៃនេះលោកអ្នកអាចមានជម្លោះខ្លះកើតឡើងដែលនឹងរំខានភាពជោគជ័យរបស់អ្នក។ សូមលោកអ្នកចាប់យកឳកាសល្អក្នុងថ្ងៃនេះដើម្បីទំនាក់ទំនងកិច្ចការងារដែលអ្នកគ្រោងទុក ហើយសូមកុំស្ទាក់ស្ទើរចំពោះហេតុការណ៍អ្វីឡើយ ពីព្រោះលោកអ្នកអាចដោះស្រាយបានយ៉ាងងាយស្រួល។ ក្រៅពីនេះ ថ្ងៃនេះជាពេលដែលមាន អំណោយផលសម្រាប់ការសាកល្បងនានា ដូច្នេះសូមកុំមានការព្រួយបារម្ភចំពោះស្ថានភាព រឹងស្ទះដែលនឹងអាចកើតឡើង។

ឆ្នាំខា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ីជួញដូរ និងការងាររបស់លោកអ្នកនឹងទទួលបានជោគជ័យ និងកាក់កបណាស់​ ម្យ៉ាងទៀតអ្នកមានមនុស្សជុំវិញខ្លួនដែលអាចពឹងពាក់បានយ៉ាងច្រើន។ សូមកុំព្យាយាមសំដែងគំនិតរបស់អ្នកត្រង់ៗពេក គួរស្វែងរកវិធីសមស្រប ពីព្រោះកុំឲ្យប៉ះពាល់និងគំនិតរបស់មនុស្សនៅក្នុងក្រុមការងាររបស់អ្នកខ្លាំងពេក។ ​ក្នុងពេលនេះប្រហែលជាអ្នកត្រូវប្រុងប្រយ័ត្នចំពោះមតិរិះគន់ក្នុងកិច្ចពិភាក្សាការងារនានា ពីព្រោះផលរំខាននៃពាក្យសំដីអាចនឹងធ្វើអោយអ្នកជួបបញ្ហាតានតឹងក្នុងទំនាក់ទំនង។

 ឆ្នាំថោះ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ីរបស់អ្នកចម្រើនលូតលាស់ជាប្រក្រតី ប្រសិនបើអ្នកចង់បណ្តាក់ទុនលើមុខរបរ ឬការងារថ្មីសូមកុំមានភាពខ្លាចរអាឡើយ។ សូមរក្សាអាកប្បកិរិយារបស់អ្នកជានិច្ច និងត្រូវមានភាពស្មោះត្រង់ ចំពោះអ្នកធ្វើការ គួររក្សាពាក្យសំដី និងដាក់ខ្លួនទើបប្រសើរ។ ក្នុងពេលនេះ អ្នកក៏មានអំណោយក្នុងការស្វែងយល់ និងការដោះស្រាយបញ្ហាចំពោះមុខផងដែរ ហេតុនេះសូមក្តោបក្តាប់ឳកាសនេះអោយបាន រួសរាន់។ ទន្ទឹមនឹងនេះ ចូរកុំចាកចេញពីស្ថានភាពការងារដោយគ្មានមូលដ្ឋាន ដោយសារ ភាពអវិជ្ជមានក្នុងផ្នែកហិរញ្ញវត្ថុអាចកើតមាន។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះខ្ពស់ត្រដែត។ លោកអ្នកជាម្ចាស់នៃភោគជ័យ និងទ្រព្យសម្បត្តិយ៉ាងមហាសាល ប៉ុន្តែសូមព្យាយាមធ្វើការដោយសមទ្ធភាពផ្ទាល់ខ្លួន ហើយការស្នើសុំយោបល់របស់អ្នកដទៃគឺមិនល្អនោះទេ។ ក្រៅពីនេះ នៅថ្ងៃនេះលោកអ្នកអាចមានជម្លោះកើតឡើងនៅក្នុងក្រុមការងារ ដូច្នេះសូមធ្វើការពិភាក្សារកដំណោះស្រាយឲ្យបានល្អ។ ក្រៅពីនេះ ថ្ងៃនេះក៏ជាពេលសមស្របដើម្បីធ្វើកិច្ចសន្យា ការចុះហត្ថលេខា និងការបណ្តាក់ ទុនលើមុខរបរនានាបានដែរ ហេតុនេះលោកអ្នកគ្មានអ្វីដែលត្រូវព្រួយបារម្ភចំពោះការ លំបាកដែលអាចនឹងជួបប្រទះក្នុងពេលធ្វើដំណើរការនោះទេ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  ​  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកនឹងបានផលសម្រេចជាទីគាប់ចិត្ត ព្រោះសំដីដ៏ទន់ភ្លន់។ សូមព្យាយាមបំពេញការងាររបស់អ្នកដោយមិនទាមទារការជួយជ្រោមជ្រែងរបស់អ្នកដទៃឡើយ។ ក្រៅពីនេះសូមគិតគូរឡើងវិញអំពីបញ្ហាហិរញ្ញវត្ថុ បើមិនដូច្នេះលោកអ្នកអាចជួបផលលំបាកនៅថ្ងៃក្រោយ។ ដោយឡែក ប្រហែលជាអ្នកអាច នឹងជួបជម្លោះ ការមើលបំណាំ ឬមតិប្រឆាំងច្រើនក្នុងពេលអនុវត្តការងារជាប្រចាំ ហេតុនេះ សូមធ្វើយ៉ាងណាប្រើប្រាស់ហេតុនផល និងព្យាយាមដោះស្រាយដោយសន្តិវិធី។ ស្ថានភាព តានតឹងនេះនឹងត្រូវបានដោះស្រាយដោយការយកចិត្តទុកដាក់របស់អ្នក។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ លុយកាក់ ឳកាសការងារ ព្រមទាំងលាភសក្ការៈស្ថិតនៅតាមគន្លងផ្លូវឆ្ងាយ សូមព្យាយាមបន្ថែម និងកុំបាក់ទឹកចិត្ត។ សូមប្រយ័ត្នចាញ់បោកគេ មនុស្សដែលមកពីឆ្ងាយ ទោះស្គាល់តិចតួចក្តី ក៏មិនគួរជឿទុកចិត្តដែរ។ សូមធ្វើការពិភាក្សានឹងមនុស្សដែលជិតស្និទ្ធនឹងអ្នក ព្រោះគេអាចជួយជ្រោមជ្រែងអ្នកបាន។ ថ្ងៃនេះសូមព្យាយាមបំពេញការងារឲ្យបានល្អដោយឈរលើគំនិត និងបទពិសោធន៍របស់ខ្លួន។ ដោយ ឡែកលោកអ្នកអាចស្វែងយល់ និងរកវិធីដោះស្រាយចំពោះស្ថានភាពអវិជ្ជមាននេះបាន ដោយការយកចិត្តទុកដាក់បន្ថែម ហេតុនេះក៏មិនគួរមានការព្រួយបារម្ភពីកាលៈទេសៈ បន្ទាប់បន្សំនេះដែរ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ សធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានលាភសំណាង ខ្ពស់ណាស់ ដូច្នេះបើអ្នកចង់ធ្វើអ្វីគង់នឹងបានផលសម្រេចទាំងអស់។ ការលក់ចេញទិញចូលអចលនទ្រព្យនានាអាចធ្វើទៅបាន ដោយទទួលផលយ៉ាងប្រសើរណាស់។ លោកអ្នកអាចសុំកិច្ចពិភាក្សាបាន ហើយការធ្វើការជាក្រុម និងជួយឲ្យអ្នកបានចម្រើនកាន់តែខ្លាំង។ លើសពី នេះ ថ្ងៃនេះជាពេលអំណោយផលបំផុតសម្រាប់លោកអ្នកដែលបំពេញការងារផ្នែកចលន និងអចលនទ្រព្យ លាភសំណាង ឬផលចំណេញថ្ងៃនេះមានកំរិតខ្ពស់ ឯស្ថានភាពក៏រឹងមាំ ផងដែរ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ី និងកិច្ចការងារមានដំណើរការល្អ។ លោកអ្នកអាចផ្លាស់ប្តូរការងារប្រសិនបើអ្នកមិនពេញចិត្តនឹងការងារសព្វថ្ងៃ ប៉ុន្តែសូមប្រាកដមុនផ្លាស់ប្តូរ។ ក្រៅពីនេះសូមកុំចូលទៅពាក់ព័ន្ធជាមួយនឹងការពិភាក្សាទៅលើបញ្ហាអ្វីដែលមិនទាក់ទងនឹងអ្នក បើអាចជៀសវាងបានសូមជៀសវាងជាដាច់ខាត។ ក្នុងនោះ ចូរប្រយ័ត្នករណី ពាក្យសំដីអោយបានច្រើនបំផុត ពីព្រោះពាក្យសំដីថ្ងៃនេះនឹងនាំដល់ការលំបាកខ្លាំង ដោយ រួមទាំងការប្រាស្រ័យទាក់ទងនឹងថ្នាក់លើរបស់អ្នកផងដែរ។ ក្នុងនោះ បើអាចចូរកុំធ្វើការ តស៊ូមតិនៅពេលនេះ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់ការងារ និងរបររកស៊ីជួញដូរនឹងទទួលបានជោកជ័យយ៉ាងប្រាកដណាស់។ ប្រសិនបើមានគម្រោងការងារ សូមកុំស្ទាក់ស្ទើរ ចូរសំដែងចេញដោយភាពឈរលើមូលដ្ឋានបទពិសោធន៍របស់អ្នក។ ដោយឡែកក្នុងថ្ងៃនេះសូមលោកអ្នកកុំព្យាយាមបញ្ចប់ការងារទាំងឡាយដែលស្ថិតក្រោមការគ្រប់គ្រង ឬទទួលខុស ត្រូវរបស់អ្នក។ ការងារកកស្ទះ និងបញ្ហាប្រមូលផ្តុំជះឥទ្ធិពលទៅដល់អារម្មណ៍ និងលទ្ធភាព ក្នុងការគិតគូរពិចារណា និងវាយតម្លៃរបស់អ្នក។ ក្រៅពីនេះ សូមធ្វើយ៉ាងណាអោយមាន តុល្យភាពរវាងការងារ និងពេលវេលា។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ អ្នកទទួលបានផលចំណេញក្នុងអាជីវកម្ម និងជោគជ័យក្នុងការងារគួរឲ្យកត់សម្គាល់។ ថ្ងៃនេះលោកអ្នកមានមនុស្សជាច្រើននៅជុំវិញខ្លួនគាំទ្រ និងលើកស្ទួយការងារ និងការសម្រេចចិត្តរបស់អ្នកខ្លាំងណាស់ ប៉ុន្តែទោះបីយ៉ាងនេះក្តីសូមកុំទាន់សម្រេចចិត្តចាប់ផ្តើមការងារថ្មីក្នុងថ្ងៃនេះ។ ចំពោះលោកអ្នកដែលបំពេញការងាររដ្ឋ និង ឯកជនអាចមានលទ្ធភាពក្នុងការចរចា ការពិភាក្សា និងការគិតគូរអំពីលទ្ធភាពទទួលបាន ការតបស្នងលើផលប្រយោជន៍ពីកិច្ចការ ឬក្នុងទម្រង់ជាប្រាក់ឧបត្ថម្ភជាដើម។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ អ្វីៗទាំងអស់នៅក្នុងថ្ងៃនេះនឹងទទួលបានជោគជ័យទាំងអស់ ដូច្នេះសូមកុំមានការព្រួយបារម្ភ លោកអ្នកគួរចាប់យកឳកាស ហើយបំពេញក្តីស្រមៃរបស់ខ្លួនក្នុងពេលនេះ។ បើអ្នកចង់បង្កើនមុខរបរ បណ្តាក់ទុន ធ្វើដំណើរចេញឆ្ងាយសម្រាប់ការងារ ក៏ដូចជាការផ្លាស់ប្តូរកន្លែងការងារ នោះនឹងអាចធ្វើទៅបាន។  ក្នុងនោះ ការ ប្រើប្រាស់លុយកាក់លែងជាបញ្ហាចោទទៀតហើយ អ្នកមានលទ្ធភាពគ្រប់គ្រាន់ក្នុងការប្រើ ប្រាស់ដោយមិនរងផលប៉ះពាល់។ ក្នុងនោះ ចូរធ្វើយ៉ាងណាកុំឈឺឆ្អាលនឹងទំនាក់ទំនងដែល មិនទាក់ទងនឹងលោកអ្នក ប្រយ័ត្នមានកំហុស។

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,300SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!