កង្កួច

កង្កួច (ខ្មែរយើងច្រើនហៅថា “អង្កួច” ទៅវិញ) ជាឧបករណ៍តន្ត្រីមួយប្រភេទដែលគេឃើញមាននៅក្នុងតំបន់ផ្សេងៗនៃពិភពលោក​ រួមទាំងតំបន់អាស៊ីអគ្នេយ៍ មានប្រទេសកម្ពុជាផងដែរ។

យើងគប្បីហៅឧបករណ៍តន្ត្រីនេះថា “កង្កួច” ព្រោះពាក្យ “កង្កួច” មានន័យថា ”ស្រែក រកគ្នា” ដែលអ្នកលេងកង្កួចប្រើដើម្បីទាក់ទងឬបញ្ជូនសារទៅគ្នា។ កង្កួច ធ្វើពីប្ញស្សីឬដែកមានអណ្តាតដូចស្នែង ហើយមានរាងត្រង់ឬខាងចុងសងខាងដូចទូក។ កង្កួច មានបណ្តោយប្រវែងប្រមាណមួយចំអាម និងទទឹងប្រមាណប៉ុនម្រាមដៃ​។ បើធ្វើពីប្ញស្សី គេត្រូវយកប្ញស្សីឲ្យមានជាប់ថ្នាំងម្ខាង បិតឲ្យជបក្បាលបន្តិច។ បន្ទាប់ពីថ្នាំងមក គេត្រូវបិតឲ្យស្តើងរៀវទៅខាងចុង ហើយពុះចុងប្ញស្សីនោះជាបីភាគ ដោយទុកភាគកណ្តាលឲ្យលយវែងជាងគេ ហើយធ្វើឲ្យត្រមោងចុងបន្តិចដើម្បីធ្វើអណ្តាត។ គេបិតអណ្តាតឲ្យស្តើង ដើម្បីឲ្យផ្លុំទៅឮសូររលាស់ល្អ។ បើធ្វើពីដែក គេក៏ធ្វើប្រហាក់ប្រហែលគ្នានឹងប្ញស្សីដែរ ខុសតែរាងរៅបន្តិច។

របៀងលេ

ពេលលេង គេយកដៃឆ្វេងកាន់កង្កួចដាក់ផ្ទប់នឹងមាត់ យកដៃស្តាំផ្ទាត់ចុងអណ្តាតកង្កួច ដោយអ្នកលេងបញ្ចេញខ្យល់ធ្វើបទតាមមាត់ខ្លួនឯង។

របៀបប្រើប្រាស់

នៅកម្ពុជាយើង ឧបករណ៍កង្កួចត្រូវបានប្រើដោយអ្នកឃ្វាលគោក្របី ចាំស្រែចម្ការ ឬសម្រាប់ទំនាក់ទំនងផ្ញើសាររវាងបុរស និងស្ត្រី។ គេសម្តែងឧបករណ៍នេះទោល ឬកំដរអ្នកច្រៀង។ គេមិនឃើញមានប្រើនៅក្នុងវង់ភ្លេងឡើយ។

តាមការស្រាវជ្រាវរបស់យើង យើងឃើញថាអ្នកដែលចេះលេងកង្កួចមានចំនួនតិចណាស់នៅកម្ពុជាយើងសព្វថ្ងៃ ទាំងនៅទីក្រុង និងជនបទ។​ ដោយសារកត្តាខាងលើនេះ និងមិនមានតម្រូវការឲ្យឧបករណ៍កង្កួចប្រើប្រាស់នៅក្នុងវង់តន្ត្រី ជាពិសេសកំដរពិធីដែលផ្សាភ្ជាប់នឹងជីវិតរបស់ប្រជាជន ​ព្រមទាំងមធ្យោបាយទំនាក់ទំនងបច្ចេកវិទ្យាទំនើបសម្បូណ៌បែបនាពេលបច្ចុប្បន្នផង កង្កួចស្ទើរតែបាត់បង់លែងឃើញគេសម្តែង។

ពិធីបុណ្យទាន ប្រពៃណី និងទំនៀមទម្លាប់ដែលតម្រូវឲ្យមានតន្ត្រីកំដរ គឺជាកត្តាមួយដ៏សំខាន់ជួយឲ្យឧបករណ៍រស់។ លើសពីនេះទៅទៀត ការសិក្សារៀនសូត្រ និងយល់ដឹងពីវប្បធម៌ជាតិ ក៏ជាកត្តាសំខាន់ដើម្បីអ្នកបន្តវេនគោរពស្រឡាញ់ និងថែរក្សាសម្បត្តិវប្បធម៌ជាតិបន្តទៅអនាគត។

អត្ថបទដើម៖ លោកបណ្ឌិត សំ សំអាង

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!