ទំព័រដើមប្រវត្តិសាស្ត្របុរាណវិទ្យាស្ថានីយផូស៊ីល​សត្វសមុទ្រ​ «ថ្មកំបោរ»

ស្ថានីយផូស៊ីល​សត្វសមុទ្រ​ «ថ្មកំបោរ»

ជាស្ថានីយ​ផូស៊ីល​សត្វសមុទ្របុរាណ​​មួយកន្លែង​មាន​ទីតាំង​​ស្ថិតនៅស្រុក​បូរីអូរស្វាយ​ ខេត្ត​ស្ទឹងត្រែង​​។​ ចំណុច​ថ្មកំបោរមាន​និយាមការ​ X277315-Y 1503082 កំពស់​ធៀបនឹងនីវ៉ូទឹកសមុទ្រ​ ៦៤ ម៉ែត្រ ​ជាប់​​នឹង​ដង​ទន្លេ​មេគង្គក្នុង​តំបន់​រ៉ាមសារ ​​​ដែល​មាន​ទេសភាព​គួរ​ឱ្យ​ទាក់​ទាញ​សម្រាប់​ទេសចរណ៍​។​ ក្រុម​ការងារ​សិក្សា​ផូស៊ីល​នៃ​នាយកដ្ឋាន ​តំបន់​បេតិ​កភណ្ឌ អគ្គ​សហគមន៍​មូលដ្ឋាន​ នៃ​ក្រសួង​បរិស្ថាន ​​បាន​ចុះ​ទៅ​សិក្សា​បឋម​ កាល​ពី​ឆ្នាំ​២០២០។

តំបន់​ថ្ម​កំបោរ​មាន​អតីតកាល​ជា​កោះ​នៅ​ក្នុង​សមុទ្រ​ ដែល​កើត​ឡើង​ដោយ​កំណក​នៃ​កំបោរ​។​ ថ្មកំបោរជាប្រភេទថ្ម​ដែល​កើត​ពី​ កំណក​នៃ​ជីវៈ​ចម្រុះ​មួយ​ចំនួន​ ដែល​បាន​បង្កើតពីការប្រមូលផ្តុំនៃសំបក​គ្រំ​ ងាវ ផ្កាថ្ម សារាយ​ សំណល់​ផ្សេងៗ​ និងកំទេចកំទីសរីរាង្គផ្សេងទៀត។ វាក៏អាចបង្កើតបានដោយដំណើរការនៃ​កំណក គីមីដូចជាទឹកភ្លៀងនៃកាបូនកាល់ស្យូមពីទឹកបឹងឬទឹកសមុទ្រ។ ថ្ម​ទាំង​នេះ​កើត​នៅ​ក្នុង​តំបន់ទឹក​សមុទ្រ​ស្ងប់​ ​ទឹក​រាក់​ថ្លា​ និង​មាន​ថ្ម​ប៉ប្រះ​ទឹក​។​

នៅ​ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​ស្ទឹង​ត្រែង​មាន​ទីតាំង​ដែល​មាន​ថ្ម​កំបោរ​ជា​ច្រើ​ន​ ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​បូរី​អូរ​ស្វាយ ដែល​យើង​អាច​មើល​ឃើញ​នៅ​តាម​ដង​ទន្លេ​មេគង្គ​ និង​ភ្នំ​មួយ​ចំនួន​នៅ​ក្នុង​ស្រុក​ថលាបវ័ត​។ តាមរយៈ​ផែន​ទី​ភូគព្ភសាស្ត្រ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ តំបន់​ទីនោះ​បាន​បង្ហាញ​អំពី​វត្ត​មាន​ថ្ម​កំបោរ មាន​លេខ​សំគាល់​ C2-Pls ដែល​មាន​វត្ត​មាន​ពពួក​ថ្ម​កំបោរ ថ្ម​ម៉ាប និង​ថ្ម​ Dolomite ដែល​ថ្ម​ទាំង​នេះ​ត្រូវ​បាន​កំណត់​អាយុ​កាល​ក្នុងចន្លោះ​​សម័យកាល Carbon​iferous (៤១៦-២៩៩លានឆ្នាំ​) និង​សម័យ​កាល​ Permian (២៥១-២៩៩លាន​ឆ្នាំ​)។ នេះ​ងាច​បញ្ជាក់​ថា​ តំបន់​នេះ​ជា​តំបន់​ដែល​មាន​ថ្ម​កំបោរ​ចាស់​ជាង​តំបន់​ថ្ម​កំបោរ​នៅ​ក្នុង​ខេត្ត​បាត់​ដំបង និង​ខេត្ត​បន្ទាយ​មាន​ជ័យ​។​

ស្រទាប់ថ្មកំបោរជាច្រើនក៏មានហ្វូស៊ីលរបស់សត្វសមុទ្រដូចជា ផ្កាថ្ម, ពពួក brachiopods, clams, bryozoans, crinoids និង one-celled fusulinids។ យើង​បាន​រក​ឃើញ​ភស្តុតាង​សត្វ​សមុទ្រ​តិច​តូច​ពិ​បាក​ក្នុង​ការ​ពិ​និត្យ ដោយ​ហេតុ​ថា​ផូស៊ីល​មួយ​ចំនួន​រលាយ​ចូ​ល​ក្នង​សាច់​ថ្ម​ស្ទើរ​មិន​ស្គាល់​។ យើង​បាន​ជួប​ប្រទះ​តែ​ពពួក​គ្រី​ណូ​អ៊ីត ដែល​នៅ​សល់​ជា​ស្លាក​ស្នាម​ខ្លះ​ និង​អាច​យល់​បាន​​។ វា​នឹង​អាច​មាន​សត្វ​ផ្សេងៗ​ទៀត​បើសិន​មាន​ការ​សិក្សា​ច្រើន​។​

​គ្រី​ណូ​អ៊ីត​ជា​អ្វី​?​

តារាង​វគ្គីសាស្ត្រ (Taxonomy)​

Kingdom រជ្ជៈPhylum សាខាClass ថ្នាក់Order លំដាប់Family សណ្តានGenes ពួក​Species ប្រភេទ
AnimalEchinodermataCrinoidea    

Crinoids គឺជាសត្វសមុទ្រមួយ​ក្រុម​ ដែលបង្កើតជាថ្នាក់​ Crinoidea ដែលជាផ្នែកមួយនៃ សាខា phylum Echinodermata ដែលរួមបញ្ចូលទាំង​ ក្រុម​ផ្កាយសមុទ្រ starfish, brittle stars ក្រុមនេះមានរូបរាង​ប្រហាក់​ប្រហែលផ្កាយសមុទ្រ​ដែរ​, sea urchins ក្រុម​កាំ​ប្រមា​សមុទ្រ​ និង​ក្រុម​ឈ្លើង​សមុទ្រ sea cucumbers។​ គ្រីណូអ៊ីត​បាន​បន្ត​មក​រស់​នៅ​រហូត​ដល់​ពេល​បច្ចុប្បន្នដែលមាន​ប្រមាណ​ជា​៥៤០​ពូជន៍។ សម្រាប់​ក្នុង​ប្រទេសកម្ពុជាពួកគ្រី​ណូអ៊ីត​ក៏នៅមានវត្តមានរហូតដល់បច្ចុប្បន្នផងដែរ។ តាមរយៈឯកសារបានបង្ហាញពីប្រភេទ​ក្រុម​សត្វ​ដែល​នៅ​​​ជិតស្និត​នឹង​ក្រុម​សត្វ​ថ្នាក់ Crinoidea ​ ដូច​ជា​ពពួក​ផ្កាយ​សមុទ្រ​ កាំ​ប្រមាសមុទ្រ​ និង​ក្រុម​ឈ្លើង​សមុទ្រ​ដែកមាន​ក្នុង​ប្រទេស​កម្ពុជា។​​​ ​​ ផូស៊ីល​គ្រី​ណូអ៊ីត​ត្រូវ​បាន​រក​ឃើញ​ មាន​ជី​វិត​នៅ​លើ​ផែន​ដី​កាល​ពី​ប្រមាណ​៤៥០លាន​ឆ្នាំ​មុន​​។

​រួម​សេចក្តីមក​យើង​អាច​និយាយ​បាន​ថា​ តំបន់​ថ្ម​កំបោរ​ ធ្លាប់​ជា​អតី​​សមុទ្រ​មួយ​ ដែល​អាយុកា​ល​ក្នុង​ស័ក​​ Paleozoic ក្នុង​សម័យ​កាល​​ចន្លោះ​​សម័យកាល Carbon​iferous (៤១៦-២៩៩លានឆ្នាំ​)និង​ សម័យ​កាល​ Permian (២៥១-២៩៩លាន​ឆ្នាំ​)៕

អត្ថបទដើម៖ លោក លឹម វណ្ណច័ន្ទ

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!