ទំព័រដើមហោរាសាស្ត្រហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៧រោច ខែចេត្រ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៥ ត្រូវនឹង...

ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៧រោច ខែចេត្រ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២

ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្ត្រអាជីពសន្យាផ្តល់ជូនលោកអ្នកនូវភាពរីកច្រើនក្នុងអាជីវកម្ម និងកិច្ចការងារទាំងឡាយ។ ក្នុងពេលជាមួយគ្នានេះ លោកអ្នកគួរកាត់បន្ថយការងារមួយចំនួនចោល ពិសេសការងារដែលមិនសូវទាក់ទងនឹងវិជ្ជាជីវៈ ឬបទពិសោធន៍របស់អ្នក។ ក្នុងថ្ងៃនេះ អ្នកប្រហែលជាត្រូវការពេលវេលា និងការខិតខំប្រឹងរបស់អ្នកយ៉ាងខ្លាំង។ លោកអ្នកមិនអាចរំពឹងលើការជួយជ្រោមជ្រែង ឬគម្រោងផែនការខ្យល់នោះទេ ហើយរាល់ជំហានដែលមិនច្បាស់លាស់ច្រើនតែនាំទុកច្រើនជាងភាពចម្រើន។


ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលសម្រាប់ដំណើរការអាជីវកម្ម និងការងារការិយាល័យទាំងឡាយ។ លោកអ្នកអាចធ្វើការសម្រេចចិត្តលើការងារតូចធំទាំងឡាយបានល្អ ហើយផលអវិជ្ជមានគឺមិនអាចមករំខានដំណើរការនេះបានទេ។ ចំពោះបន្ទុកការងាររបស់អ្នកហាក់មានច្រើនក្នុងពេលនេះ ដូច្នេះសូមធ្វើការចែករំលែកការងារខ្លះទៅមិត្តក្នុងរង្វង់ការងាររបស់អ្នក ពីព្រោះលោកអ្នកអាចនឹងមិនមានពេលវេលាគ្រប់គ្រាន់ដើម្បីបំពេញកាតព្វកិច្ចទាំងនេះបានពេញលេញនោះទេ។

ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលសម្រាប់ការធ្វើដំណើរ និងកិច្ចប្រជុំអាជីវកម្ម។ អ្នកនឹងអាចបង្កើតទំនាក់ទំនងថ្មីជាមួយមនុស្សសំខាន់ៗ ដែលអាចជួយធ្វើឲ្យកិច្ចការងាររបស់អ្នកមានជំហរយ៉ាងរឹងមាំ។ ហោរាស្នើឲ្យអ្នករៀបចំគម្រោងផែនការសកម្មភាព ហើយប្រកាន់ខ្ជាប់គម្រោងនោះយ៉ាងតឹងរឹំង។ ក្នុងនោះសូមរក្សាវិន័យរបស់ខ្លួនឲ្យបានល្អ។ ដោយឡែក លោកអ្នកទទួលបានតុល្យភាព និងសន្តិភាពខាងក្នុង ដែលអាចជួយឲ្យលោកអ្នកធ្វើការវាយតម្លៃ និងសម្រេចបានល្អ។


ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីអាជីពការងារសន្យាថានឹងផ្តល់ជូនលោកអ្នកនូវដំណើរអាជីវកម្ម និងកិច្ចការទំនាក់ទំនងថ្មីៗ ព្រមទាំងការពង្រីកវិសាលភាពការងារបានល្អប្រសើរណាស់។ លោកអ្នកនឹងទទួលបានជោគជ័យគ្រប់ករណីដែលបានគ្រោងទុក។ ទន្ទឹមនឹងនេះ សូមកុំមានភាពភ័យខ្លាចចំពោះការលំបាកដែលបានកើតឡើង សូម្បីតែបញ្ហាដែលពិបាកយ៉ាងណាក៏អាចដោះស្រាយបាន។ ក្រៅពីនេះ ភាគច្រើនលោកអ្នកអាចនឹងគ្រប់គ្រងស្ថានភាពថប់អារម្មណ៍នានាបានយ៉ាងល្អប្រសើរបំផុត។


ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះលោកអ្នកមានលទ្ធភាពក្នុងការធ្វើទំនាក់ទំនងយ៉ាងពេញលេញ។ លោកអ្នកទទួលបានគំនិតយោបល់វិជ្ជមានដែលអាចជួយអ្នកឲ្យសម្របទៅតាមស្ថានការណ៍បានល្អ និងអាចធ្វើឲ្យគោលដៅបានសម្រេចយ៉ាងងាយស្រួល។ ប៉ុន្តែសូមចងចាំថា អ្នកគួរធ្វើកិច្ចការ និងរស់នៅក្នុងស្ថានភាពវិជ្ជមាន។ កុំមានភាពអាក់អន់ចំពោះផលដែលដែលមិនពេញចិត្ត អ្នកគួរបន្តសកម្មភាពនេះជានិច្ច ពីព្រោះផលដែលនៅខាងមុខមានទំហំធំ។


ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាណែនាំមិនឲ្យលោកអ្នកដើរចេញពីគន្លងផ្លូវដែលបានគ្រោងទុកនោះទេ។ ក្នុងនោះរាល់ការនិយាយស្តី និងអាកប្បកិរិយាសូមគ្រប់គ្រងឲ្យបានល្អ អ្វីគួរធ្វើជាមួយនឹងហេតុផលជានិច្ច។ ក្នុងនោះ ប្រសិនបើលោកអ្នកមិនបានជួបនូវស្ថានភាពដែលអ្នកប៉ងប្រាថ្នាក៏ដោយ ក៏សូមកុំទាន់បោះបង់ចោលការខំប្រឹងប្រែង និងគម្រោងដែលអ្នកបានរៀបចំ ពីព្រោះសកម្មភាពនឹងហុចផលល្អដល់អ្នកជាប្រកដ។ ដោយឡែក លោកអ្នកអាចទាក់ទាញការយកចិត្តទុកដាក់របស់មនុស្សនៅក្បែរខ្លួនបានល្អ។


ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានទំនោរទៅនឹងកិច្ចការងារជាក្រុម និងទំនាក់ទំនងតូចធំនានា។ លោកអ្នកមានអារម្មណ៍យ៉ាងសេរីក្នុងការផ្តល់យោបល់ និងពិភាក្សាបញ្ហាជាមួយមិត្តរួមការងារ ប៉ុន្តែត្រូវធ្វើសកម្មភាពឲ្យបានត្រឹមត្រូវតាមដែលអាចធ្វើទៅបាន។ លោកអ្នកមានភាពប៉ិនប្រសព្វក្នុងការចរចា និងធ្វើឲ្យគេទុកចិត្តទុកថ្លើមបានល្អ ដូច្នេះរាល់ផលលំបាកក្នុងការងារទាំងឡាយ គឺអាចនឹងដោះស្រាយបានដោយភាពងាយស្រួល។


ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ អាជីពរបស់អ្នកមានដំណើរការទៅដោយរលូន។ សូមលោកអ្នកកុំបង្ហាញភាពអស់សង្ឃឹម និងអស់កំលាំងចំពោះកិច្ចការងារ។ ហើយរាល់ការផ្តល់ជូនទាំងឡាយ សូមកុំទាន់ធ្វើការបដិសេធលឿនពេក ប្រយ័ត្នការខាតបង់ ប៉ុន្តែក៏មិនមែនឲ្យលោកអ្នកទទួលយកទាំងអស់ ដោយមិនបានគិតគូរពិចារណាវែងឆ្ងាយដែរ។ ប្រការល្អសូមជ្រើសរើសកិច្ចការងារដែលសក្តិសមនឹងវិជ្ជាជីវៈរបស់ខ្លួន។ ក្នុងនោះ ប្រសិនបើអ្នកមិនទាន់បានឃើញលទ្ធផលនៅពេកព្រឹក ក៏កុំបារម្ភ ពីព្រោះនៅពេលថ្ងៃស្ថានភាពនឹងប្រសើរឡើងវិញ។


ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ សូមព្យាយាមទាញអត្ថប្រយោជន៍អតិបរមាពីថ្ងៃនេះ។ លោកអ្នកមានភាពសកម្មយ៉ាងខ្លាំងចំពោះកិច្ចការងារ និងមុខជំនួញ ដូច្នេះផលប្រយោជន៍ក៏នឹងកើតឡើងយ៉ាងពេញលេញចំពោះលោកអ្នក។ ប៉ុន្តែសូមលោកអ្នកជៀសវាងសកម្មភាពប្រញាប់ប្រញាល ដោយសារសកម្មភាពទាំងនោះនឹងធ្វើឲ្យអ្នកជួបនឹងបញ្ហា ព្រមទាំងការខកចិត្ត។ សូមធ្វើការសម្រេចចិត្ត ប្រកបដោយទស្សនវិស័យវែងឆ្ងាយ។ ក្រៅពីនេះ លោកទទួលបាននូវភាពប៉ិនប្រសព្វ និងសមត្ថភាពក្នុងការបំពេញការងារ និងធ្វើទំនាក់ ទំនងតូចធំក្នុងក្រៅនានាបានយ៉ាងល្អ។

ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកស្រុតចុះ។ លោកអ្នកហាក់មានភាពស្មុគ្រស្មាញបន្តិចក្នុងកិច្ចការងារ ហើយចំពោះការពឹកពាក់អាស្រ័យពីមនុស្សនៅដែលនៅជុំវិញខ្លួនក៏ប្រហែលជាពិបាកជឿទុកចិត្តណាស់ដែរ។ ហោរាណែនាំមិនឲ្យលោកអ្នកមានភាពស្មុគ្រស្មាញ ហើយគួរបោះចោលកិច្ចការងារ ឬបញ្ហាមួយចំនួនចោលប្រសិនបើមិនចាំបាច់។ លោកអ្នកអាចមិនមានភាពជាប់ស្អិតជាមួយការងារនោះទេនៅពេលព្រឹក ដូច្នេះប្រសិនបើមានបញ្ហាគួរពិភាក្សាជាមួយមនុស្សដែលគួរទុកចិត្ត។ ក្រៅពីនេះ សូមរក្សាភាពស្ងៀមស្ងាត់ និងប្រុងប្រយ័ត្នជានិច្ច ពិសេសមនុស្សស្រី។


ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះលោកអ្នកអាចមានអារម្មណ៍ថាទទួលបានសម្ពាធយ៉ាងខ្លាំងក្នុងមុខរបរ និងកិច្ចការងារទាំងឡាយ។ ក្រៅពីនេះ ប្រហែលជាអ្នក អាចទទួលបានការគាប់សង្កត់ពីមនុស្សថ្នាក់លើផងដែរ ដូច្នេះវាប្រហែលជាធ្វើឲ្យអ្នកមានការលំបាកខ្លាំង។ ប៉ុន្តែបើទោះបីជាមានហេតុផលយ៉ាងណាក៏ដោយ ក៏សូមរក្សាលំនឹងផ្លូវចិត្តរបស់អ្នក ហើយព្យយាមបំពេញការងារទៅតាមគម្រោងដែលខ្លួនបានរៀបចំ និងធ្វើយ៉ាងណាកុំបោះបង់ចោលភាពស្មោះត្រង់។


ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ កិច្ចការងាររបស់លោកអ្នកហាក់មានការលំបាកក្នុងការទទួលបានទិន្នផលតាមការប៉ងប្រាថ្នា ក៏ព្រោះតែបញ្ហាតូចតាចជាច្រើនអាចនឹងកើតឡើងក្នុងរង្វង់ការងារ។ ទន្ទឹមនឹងនេះសូមប្រុងប្រយ័ត្នជម្លោះ ឬការអាក់អន់ស្រពន់ចិត្តជាមួយថ្នាក់លើ។ សូមលោកអ្នកចងចាំថា កំហុសថ្ងៃនេះនឹងរក្សាស្នាមយូរ ហើយពិបាកនឹងដោះស្រាយ។ ក្រៅពីនេះ សូមជៀសវាងការទទួលខុសត្រូវដែលមិនចាំបាច់។ ក្រៅពីនេះ សូមលោកអ្នកព្យាយាមចូលរួមក្នុងសកម្មភាពនានារបស់ក្រុម ក៏ដូចជាសង្គម ដើម្បីទាញ យកប្រជាប្រិយភាព។

ចំណាំ៖
ឆ្នាំទាំង៥ ខាល ថោះ រោង មមែ រកា រាសីឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានលុយ កាក់ តួនាទី និងការផ្តល់ជូនឳកាសច្រើនក្នុងការងារ។
ឆ្នាំទាំង៤ ឆ្លូវ មមី វក កុរ រាសីល្អមធ្យម។
ឆ្នាំទាំង៣ ជូត ម្សាញ់ ច រាសីស្រុតចុះ។

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,800SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!