ទំព័រដើមប្រវត្តិសាស្ត្រសង្ខេបអំពី “កំពង់ផែអូរកែវ”

សង្ខេបអំពី “កំពង់ផែអូរកែវ”

កំពង់ផែអូរកែវ (បារាំងសរសេរ “Oc-Eo”) ស្ថិតនៅតំបន់ដីសណ្ដរទន្លេមេគង្គដែល បច្ចុប្បន្នស្ថិតនៅភាគខាងត្បូងប្រទេសវៀតណាម។ កំពង់ផែអូរកែវជាកំពង់ផែដែលល្បី ជាងគេនៅអាស៊ីអាគ្នេយ៍ ចាប់ពីស.វទី១ ដល់ស.វទី៦ (រវាងគ.ស ៥៥០) នៅក្នុងរដ្ឋមួយ ដែលចិនហៅ “ហ្វុណាន់”(扶南 = Funan)។ ហ្វុណាន់ មានអំណាចនយោបាយខ្លាំង និងមានទឹកដីលាតសន្ធឹងគិតចាប់ពីទឹកដីប្រទេសកម្ពុជាបច្ចុប្បន្ន រហូតដល់ភាគខាងត្បូងនៃ ប្រទេសវៀតណាមបច្ចុប្បន្ន។

កំពង់ផែអូរកែវ ជាក្រុងពាណិជ្ជកម្មមានសក្ដានុពលខ្លាំងទាក់ទាញអ្នកជំនួញទាំងក្នុងស្រុក និងក្រៅស្រុក។ តាមរយៈនៃការធ្វើកំណាយរបស់បុរាណវិទូជនជាតិរបស់បារាំង លោក ម៉ាល់ឡឺរេ (Malleret, L. L’archéologie du delta du Mékong II: La civilisation matérielle d’Oc-Eo, Publ. de École Française d’Extrême-Orient, Paris, 1960) នៅទសវត្ស១៩៤០ បានរកឃើញវត្ថុសិល្បៈជាច្រើន ដែលបង្ហាញថាមានជនជាតិបរទេសច្រើនសាសន៍មកធ្វើជំនួញ នៅទីនោះ។ ជនជាតិបរទេសទាំងនោះ ក្រៅពីជនជាតិចិន និងឥណ្ឌាក៏មានជនជាតិដែលរស់នៅម្ដុំជូមវិញសមុទ្រមេឌីទេរ៉ាណេដែរ។ ជាតឹកតាង គេបានរកឃើញកាក់មាសរបស់ ចក្រភពរ៉ូមម៉ង់នៅទីនោះ។ ក្រៅពីនេះ គេរកឃើញដូចជាអង្កាំ កាក់ ពុម្ពធ្វើគ្រឿងអលង្ការ ជាដើម។ល។ សព្វថ្ងៃគេដាក់តាំងវត្ថុសិល្បៈទាំងនោះ នៅក្នុងសារមន្ទីរសិល្បៈហូជីមិញ ប្រទេសវៀតណាម។

នៅពាក់កណ្ដាល ស.វទី៦ (គ.ស ៥៥០) រដ្ឋហ្វុណាន់ធ្លាក់ឬក៏គ្មាននិយាយនៅក្នុងឯកសារចិនទៀតទេ។ តាមឯកសារចិននិយាយថាមានរដ្ឋថ្មី ហើយមានអំណាចខ្លាំងមួយទៀតចាប់ផ្ដើមវាយលុករដ្ឋហ្វុណាន់ និងកាន់កាប់អំណាចទាំងស្រុងនៅពាក់កណ្ដាលស.វទី៦។ រដ្ឋថ្មីនោះចិនហៅ ចេនឡា (真臘 = Zhēnlà) ហើយដែលចិននៅបន្តហៅស្រុកខ្មែរថា “ចេនឡា” រហូតដល់ស.វទី១៣-១៤ (នៅក្នុងកំណត់ត្រារបស់អ្នកការទូតចិន ជីវ តាក្វាន់ដែលមកស្រុកខ្មែរនៅឆ្នាំ១២៩៦-៩៧ ក៏មាននិយាយអំពីឈ្មោះ ចេនឡា នេះដែរ)។

បញ្ហាមួយទៀតកំពង់ផែអូរកែវដែលធ្លាប់ដំណើរជាង៥០០ឆ្នាំបានបញ្ឆប់ នោះដោយសារតែមានចលនាផ្នែកពាណិជ្ជកម្មតាមសមុទ្ទបានបង្វែរទៅខាងឈូងសមុទ្របេងហ្កាល់។ សព្វថ្ងៃទីកន្លែងដែលលោក ម៉ាល់ឡឺរេ បានធ្វើកំណាយនោះ គេបានសាងជាសារ មន្ទីរតូចមួយសម្រាប់អ្នកទេសចរ។ នៅជុំវិញទីតាំងនោះមានតែវាលស្រែ និងមានអូរតូច មួយនៅក្បែរសារមន្ទីរនោះ។ នៅតាមច្រាំងនៃអូរនោះ ឃើញនៅមានអង្កាំលាយឡំនឹង អាចម៍ដី។

អត្ថបទដើម៖ លោក ញឹម សុធាវិន្ទ

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!