ទំព័រដើមហោរាសាស្ត្រជូត ឆ្លូវ មមី វក ចរ រាសីឡើងខ្ពស់ត្រដែត ចូរត្រៀមខ្លួនទទួលយកតំណែងការងារ និងលា...

ជូត ឆ្លូវ មមី វក ចរ រាសីឡើងខ្ពស់ត្រដែត ចូរត្រៀមខ្លួនទទួលយកតំណែងការងារ និងលាភសំណាងនៅថ្ងែនេះ

ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវនឹងថ្ងៃ១២ កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពស​២៥៦៤

ឆ្នាំជូត

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារ និងរបររកស៊ីជួញដូររបស់លោកអ្នកស្ថិតក្នុងការគ្រប់គ្រងយ៉ាងល្អប្រសើរជាទីបំផុត។ ចូរសាងទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន ពិសេសមនុស្សស្ថិតក្នុងរបរជាមួយគ្នា ប៉ុន្តែចូររក្សាការសំងាត់មុខរបររបស់ខ្លួន។ សូមកុំប្រញាប់ប្រញាលធ្វើសកម្មភាព ប្រសិនបើអ្នកមិនមានទំនុកចិត្ត។ ទំនាក់ទំនងសេ្នហាមានភាពចុះសម្រុងគ្នាបានល្អណាស់។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះ គឺជាថ្ងៃអំណោយផលសម្រាប់ការអនុវត្តន៍ផែនការនានា ប៉ុន្តែកុំធ្វេសប្រហែសដោយមើលងាយស្ថានការណ៍។ ពេលវេលាល្អក្នុងការសម្រេចចិត្តលើកិច្ចការនានា គឺពេលរសៀល។ សូមអ្នកកុំមានគំនិតផ្លាស់ប្តូររបរនៅពេលនេះ ព្រោះហាក់គ្មានប្រយោជន៍ទេ ដូច្នេះចូររងចាំឳកាស។ សម្រាប់សេចក្តីស្នេហា សូមកុំធ្វើឲ្យបាត់បង់ឳកាសរីករាយចំពោះគ្នានឹងគ្នា។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកដែលប្រកបអាជីវកម្ម នឹងទទួលបានអតិថិជនល្អៗ និងផលចំណេញយ៉ាងប្រសើរ។ ចំណែកអ្នកប្រកបការងារ នឹងអាចសម្រេចគ្រប់កិច្ចការទាំងអស់។ សេចក្តីស្រលាញ់នឹងកើតឡើងចំពោះអ្នក ដូច្នេះចូរអ្នកធ្វើខ្លួនឲ្យសុភាពរាបសារ និងចេះជួយយកអាសារអ្នកជុំវិញខ្លួន។ កុំពន្យាពេលទទួលយកសុភមង្គល ពីព្រោះអ្នកនឹងអាចបាត់បង់ឳកាសល្អៗ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។  រាសីលោកអ្នកល្អជាមធ្យម។ រាល់មុខរបរការងារហាក់មានភាពច្របូកច្របល់ ប៉ុន្តែនឹងទទួលបានជំនួយពីមនុស្សជាទីស្រលាញ់។ ចូរចំណាយពេលគិតគូរពីកិច្ចការងារសំខាន់។ សម្រាប់ទំនាក់ទំនងស្នេហា សូមកុំស្ទាក់ស្ទើរបង្ហាញអារម្មណ៍ចំពោះមនុស្សដែលខ្លួនកំពុងសំឡឹង។ ដោយឡែក សុខភាពរបស់អ្នកហាក់អន់ថយបន្តិច ព្រមទាំងមានអាការឈឺក្បាល។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររកស៊ីជួញដូរមានលំនឹងគួរឲ្យកត់     សម្គាល់។  ថ្ងៃនេះអ្នកហាក់ពិបាកចិត្ត តែសូមរក្សាលំនឹងក្នុងខ្លួន អ្វីដែលគួរទំលាក់ ចូរទំលាក់វាចោល។ ថ្ងៃនេះរាសីរបស់អ្នកមិនត្រូវគ្នានឹងមនុស្សឆ្នាំចរទេ ដូច្នេះសូមកុំចូលទៅពាក់ព័ន្ធបើមិនចាំបាច់។ ចំពោះសុខភាព អ្នកត្រូវសម្រាកឲ្យបានច្រើន ព្រោះភាពហត់នឿយនាំឲ្យប៉ះពាល់ដល់អារម្មណ៍។ ដោយឡែកទំនាក់ទំនងប្តីប្រពន្ធ មានអធ្យាស្រ័យគ្នាល្អណាស់។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររកស៊ីជួញដូរមានភាពចម្រើនលូតលាស់ជាធម្មតា។ ក្នុងពេលមានគ្រោះ ចូរពឹងផ្អែកលើខ្លួន ប្រសើរជាងពឹងលើអ្នកដទៃ។ ថ្ងៃនេះអ្នកនឹងមានសំណាងចំពោះបញ្ហាជីវិតផ្ទាល់ខ្លួន ដូច្នេះចូរទទួលយកអារម្មណ៍រីករាយនេះដោយមោទន។ ដោយឡែក លោកអ្នកគ្មានជំងឺដង្កាត់អ្វីគួរឲ្យកត់សម្គាល់ទេ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដ៏ល្អ និងមានអនុភាពដើម្បីផ្លាស់ប្តូរ។​ ជាពេលអំណោយផល សម្រាប់ការអនុវត្តន៍ផែនការការងារ និងអាជីវកម្ម។ ប្រសិនបើអ្នកគ្មានភាពជឿជាក់លើអារម្មណ៍របស់ខ្លួន គួរបញ្ឈប់សកម្មភាពជាបន្ទាន់។ ចំពោះសេចក្តីស្រលាញ់ លទ្ធផលវិជ្ជមាននឹងទទួលបានពីដៃគូ។ ចំណែកសុខភាព ចូររកពេលវេលាសម្រាក​ និងបរិភោគអាហារដែលមានជីជាតិដល់សុខភាព។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ គួរចំណាយពេលក្នុងថ្ងៃនេះ ដោយម៉ត់ចត់។ ចំពោះការងារ និងមុខរបររកស៊ីមានសភាពល្អជាប្រក្រតី ប៉ុន្តែសូមកុំបារម្ភលាភធំកំពុងស្ថិតក្នុងគន្លងផ្លូវរបស់លោកអ្នក។ ចូរក្រឡេកមើលឳកាសគ្រប់ជ្រុងទាំងអស់ ដើម្បីទទួលបានលាភសំណាងល្អ។ ជោគជ័យនៃសេចក្តីស្នេហាកំពុងតែរងចាំអ្នក បើកចិត្តទទួលយកលាភនេះចុះ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ មុខរបរការងាររកស៊ីរបស់លោកអ្នក គ្មានអ្វីអាចបង្អាក់បានឡើយ។ ចូរបង្កើតគម្រោងផែនការបន្ថែម ដើម្បីទទួលបានផលចំណេញ ប៉ុន្តែចូរប្រយ័ត្នចំពោះហានិភ័យពីមនុស្សដែលមានសំដីផ្អែម។ ប្រើប្រាស់បទពិសោធន៍ និងចំណេះដឹងចំពោះមនុស្សផងគ្នា ប៉ុន្តែគួរអង្កេតអាកប្បកិរិយាខ្លួន ដើម្បីបញ្ជៀសបញ្ហា។ ស្នេហាកំឡោះក្រមុំ មានភាពល្អូកល្អឺនណាស់។​

 ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះជីវិតអ្នកហាក់មានបញ្ហាប្រទាក់ក្រឡាច្រើន ដូច្នេះកិច្ចការងារ និងរបររកស៊ីហាក់មានឧបសគ្គ មិនអាចសម្រេចតាមបំណងឡើយ។ សូម្បីមិត្តភាព និ់ងក្តីស្នេហាក៍អាចទទួលផលប៉ះពាល់ផងដែរ។ បើទោះបីយ៉ាងនេះក៏ដោយ សូមកុំរឹតបន្តឹងខ្លួនជ្រុលពេក គួររកពេលរីករាយ ព្រោះវានឹងធ្វើឲ្យអារម្មណ៍អ្នកល្អ ហើយអាចមានលទ្ធភាពគិតគូរ និងជួសជុលស្ថានការណ៍ឡើងវិញ។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ  នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ ស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកមិនចាំបាច់ប្រឹងពេកទេ ព្រោះលទ្ធផលវិជ្ជមាននៅក្បែរអ្នកជានិច្ច។ ចូរកុំសំឡឹងមើលអនាគតខ្លាំងពេកអី ប៉ុន្តែគួរចំណាយពេលរីករាយជាមួយបច្ចុប្បន្ន ដែលជាលាភស្តុកស្តម្ភរបស់អ្នក។ ថ្ងៃនេះអ្វីៗហាក់ពឹងផ្អែកលើអ្នក ដូច្នេះចូរបំពេញការងារដោយទំនុកចិត្ត។ ចំពោះគូស្នេហ៍នឹងទទួលបានចម្លើយដ៏រីករាយ ហើយអ្នកក៏អាចសម្រេចចិត្តរៀបចំមង្គលនានាបានផងដែរ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះអំណោយផលសម្រាប់កិច្ចការងារ និងរបររកស៊ីជួញដូរ។ ប្រសិនបើអ្នកមានផលលំបាកផ្នែកហរិញ្ញវត្ថុ ចូរស្វែងរកផ្លូវថ្មីដើម្បីទាញយកចំណូល។ ចូរកុំចូលរួមនឹងហេតុការណាដែលគ្មានប្រយោជន៍ ឬមានជម្លោះ។  ថ្ងៃនេះសុខភាពរបស់លោកអ្នក និងសមាជិកគ្រួសារមិនសូវល្អទេ។

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!