ទំព័រដើមហោរាសាស្ត្រឆ្នាំទាំង៥ ខាល រោង ម្សាញ់ វក កុរ រាសីឡើងខ្ពស់ត្រដែត លោកអ្នកជាម្ចាស់នៃលាភសំណ...

ឆ្នាំទាំង៥ ខាល រោង ម្សាញ់ វក កុរ រាសីឡើងខ្ពស់ត្រដែត លោកអ្នកជាម្ចាស់នៃលាភសំណាង និងតំណែងការងារធំ

ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវនឹងថ្ងៃ១៤កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពស​២៥៦៤

ឆ្នាំជូត

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ រាល់កិច្ចការងារ និងអាជីវកម្មហាក់នៅទ្រឹង ព្រមទាំងប្រឈមជាមួយការបាត់បង់ឳកាសក្នុងជំនួញ។ យកចិត្តទុកដាក់គ្រប់អ្វីៗដែលបានកើតឡើង ហើយដោះស្រាយឲ្យបានម៉ត់ចត់។ ចូរធ្វើទំនាក់ទំនងជាមួយមនុស្សឆ្នាំចរ និងឆ្នាំរកា ពួកគេអាចជួយសម្រួលការលំបាករបស់អ្នកបាន។ សូមរក្សាសុខភាព ដោយហាត់ប្រាណ ព្រមទាំងពិសារទឹកឲ្យបានច្រើន។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ីជួញដូរ និងកិច្ចការងារផ្សេងៗដំណើរការទៅយ៉ាងរលូន គ្មានអ្វីមកបង្អាក់បំណងប្រាថ្នាអ្នកទេ ប៉ុន្តែសូមរក្សាចិត្តសប្បុរស បំភ្លេចរឿងមួយចំនួនដែលគ្មានប្រយោជន៍។ ពេលវេលាល្អ គឺរវាងម៉ោង៨ព្រឹក ទៅម៉ោង៣រសៀល។ កុំធ្វើដំណើរផ្លូវឆ្ងាយប្រសិនជាមិនចាំបាច់។ សម្រាប់គូស្នេហ៍ សូមព្យាយាមរក្សាចិត្តគ្នាទៅវិញទៅមក បញ្ហាតូចតាចអាចបណ្តាលឲ្យទៅជាធំបាន។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។  រាសីលោកអ្នកល្អឡើងខ្ពស់ត្រដែត។ លោកអ្នកមានលាភមានជ័យ លុយកាក់ហូរចូលមហាសាល ដូច្នេះបើចង់រករបរ ឬការងារអ្វីកុំបង្អង់យូរ។ ថ្ងៃនេះរូបរាងកាយ និងស្នាមញញឹមរបស់អ្នកទាក់ទាញមនុស្សផងគ្នា ឲ្យជួយគាំទ្រ​ ​និងយកអាសារ។ មនោសញ្ចេតនាកំលោះក្រមុំ មានភាពល្អូកល្អឺននឹងគ្នាណាស់។ សម្រាប់សុខភាព លោកអ្នកគ្មានជំងឺដង្កាត់អ្វីគួរឲ្យកត់សម្គាល់ទេ។ 

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបរជួញដូរ និងកិច្ចការងារចម្រើនលូតលាស់ជាធម្មតា។ ចូររក្សាទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន កុំធ្វើដឹងជាមួយរឿងដែលមិនបានការ។ ប្រសិនបើចង់សម្រេចចិត្តលើកិច្ចការធំដុំ ចូរពិគ្រោះយោបល់នឹងមនុស្សចាស់។ សម្រាប់ទំនាក់ទំនងផ្ទាល់ខ្លួន ត្រូវចេះយោគយល់គ្នាឲ្យបានច្រើន។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានភាពជោគជ័យពេញមួយថ្ងៃ។ ការងារ រកទទួលទានមានបាន នឹងរីកចម្រើនយ៉ាងខ្លាំង។ ជម្លោះ ឬបញ្ហាកន្លងមកនឹងអាចដោះស្រាយបានយ៉ាងស្រួលក្នុងថ្ងែនេះ។ ចាប់យកកិច្ចការងារឲ្យបានឆាប់រហ័សមុនគេ ដើម្បីទទួលយកលាភធំ។ សម្រេចចិត្តនៅពេលព្រឹកទើបប្រសើរ។ ថ្ងៃនេះជាពេលវេលាល្អសម្រាប់ការទិញចូលអចលនទ្រព្យនានា។ គូស្នេហ៍មានអធ្យាស្រ័យនឹងគ្នាល្អប្រសើរណាស់។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ អ្នកនឹងជួបតែរឿងល្អៗក្នុងជីវិត ហើយរាល់កិច្ចការ រកស៊ីជួញដូរ និងមានភាពរីកចម្រើន។ ត្រូវរៀនធ្វើការដោយម៉ត់ចត់ សន្សឹមៗ និងកុំចោលការពិភាក្សា។ ត្រូវក្លាហាន ប្រឈមនឹងបញ្ហា កុំខ្លាចឈឺ ព្រោះគ្មានអ្វីកើតឡើងដោយគ្មានការខំប្រឹងនោះទេ។ លោកអ្នកអាចមានមន្ទិលតិចតួចជាមួយដៃគូ ប៉ុន្តែបញ្ហាអាចដោះស្រាយបាន។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ចូរខំប្រឹងប្រែងធ្វើកិច្ចការងារដោយដៃអ្នកផ្ទាល់ ហើយធ្វើទំនាក់ទំនងល្អជាមួយមនុស្សជាច្រើននៅជុំវិញខ្លួន។ កុំធ្វើឲ្យខកខានឳកាសរៀនសូត្រថ្មីៗ ប៉ុន្តែចូរធ្វើឲ្យល្មមកុំឲ្យលើស។ រាសីអ្នកថ្ងៃនេះ ពោរពេញទៅដោយសុភមង្គលនៅក្នុងអារម្មណ៍។ សម្រាប់ទំនាក់ទំនងផ្ទាល់ខ្លួន លោកអ្នកមានការផ្លាស់ប្តូរដែលល្អៗ។ ចំណែកសុខភាពអ្នកអាចមានបញ្ហាទាក់ទងក្រពះ។  

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ រកស៊ីជួញដូររបស់អ្នកនឹងទទួលបានផ្លែផ្កាជាទីគាប់ចិត្ត ព្រោះតែភាពស្មោះត្រង់របស់អ្នក។ លោកអ្នកមានមនុស្សផ្ទុយភេទជាច្រើនគាំទ្រ។ លោកអ្នកអាចទទួលអារម្មណ៍ស្មុគ្រស្មាញបន្តិច តែសូមអត់ធ្មត់ និងជឿជាក់លើសមត្ថភាពដោះស្រាយបញ្ហារបស់អ្នក។ កុំចូលទៅកៀក និងពិភាក្សាជាមួយមនុស្សឆ្នាំជូត។ ស្នេហាកំលោះក្រមុំ តម្រូងឲ្យប្រឹងប្រែងយកចិត្តថ្លើមគ្នាបន្ថែម។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកមានសំណាងល្អណាស់ក្នុងជីវិតនៅថ្ងៃនេះ។ កុំបោះបង់ការប្រឹងប្រែង បន្ថែមកំលាំងឆ្ពោះទៅមុខឲ្យខ្លាំង។ ត្រូវចេះសំលឹងមើលហេតុការផ្សេងៗដែលបានកើតឡើង និងរៀនដោះស្រាយដោយឆ្លាតវ័យ។ ពេលខ្លះត្រូវចូលទៅរកបញ្ហាបែបការទូតឲ្យបានច្រើន ពីព្រោះធម្មតាមនុស្សឆ្លាតមិនចាំបាច់ពន្យល់យូរទេ។ ថ្ងៃនេះជាពេលល្អបំផុតសម្រាប់សាងទំនាក់ទំនង និងដោះស្រាយបញ្ហាដែលបានកើតឡើងជាមួយមនុស្សជាទីស្រលាញ់។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ចូរចាប់ផ្តើមថ្ងៃនេះជាមួយភាពរួសរាយរាក់ទាក់។ សុភមង្គលក្នុងចិត្តនៅថ្ងៃនេះ នឹងបណ្តាលវាសនាអ្នកទៅរកសំណាង និងលាភសក្ការក្នុងមុខរបរ និងការងារ។ សូមចងចាំថា បរាជ័យក្នុងវិជ្ជាជីវៈ មិនមែនជាហេតុផលឲ្យអ្នកថយក្រោយ ឬឈប់ទ្រឹងនោះទេ។ ចូររក្សាចិត្តគំនិតស្មោះត្រង់ជានិច្ច។ សម្រាប់ដៃគូស្នេហា មានភាពចុះសម្រុងនឹងគ្នាល្អណាស់។ 

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ  នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះអ្នកអាចមានបញ្ហាតិចតួចរាំងស្ទះ ប៉ុន្តែចូរកុំខ្វល់ខ្វាយ ដកបញ្ហានោះចេញពីផ្លូវរបស់អ្នក។ ចូររីករាយជំនួសវិញ ពីព្រោះទេពកោសល្យ និងចំណេះដឹងដែលអ្នកមានក្នុងខ្លួន ល្មមគ្រប់គ្រាន់នឹងកែប្រែស្ថានការណ៍ទៅរកភាពជោគជ័យវិញ។ សូមរក្សាចិត្តគំនិត និងឥរិយាបថ រាល់ពេលសំដែងចេញ កុំធ្វើឲ្យហួសហេតុ ព្រោះវាអាចបណ្តាលឲ្យកាត់លាភ ហើយនាំបញ្ហាទៅវិញ។ ប្រសិនបើអ្នកបាត់បង់ទំនុកចិត្ត ចូរក្រលេកមើលភាពវិជ្ជមាននានាក្នុងជីវិតប្រចាំថ្ងៃ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានលាភសំណាងយ៉ាងច្រើនក្នុងមុខរបរអាជីវកម្ម​ និងកិច្ចការងារ។ កុំទាក់ទងពិភាក្សានឹងមនុស្សឆ្នាំម្សាញ់ ហើយត្រូវចៀសពីជម្លោះឲ្យបាន។ លោកអ្នកអាចសង់ផ្ទះសំបែង និងបណ្តាក់ទុនធំដុំបានយ៉ាងល្អ។  សម្រាប់ស្នេហាកំឡោះក្រមុំ មានភាពចុះសម្រុងគ្នាល្អណាស់។

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,200SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!