ទំព័រដើមហោរាសាស្ត្រអស្ចារ្យណាស់ ឆ្នាំទាំង៥ ជូត ឆ្លូវ រោង មមី រកា កំពុងបើកថង់ ប្រមូលទ្រព្យ ហោរា...

អស្ចារ្យណាស់ ឆ្នាំទាំង៥ ជូត ឆ្លូវ រោង មមី រកា កំពុងបើកថង់ ប្រមូលទ្រព្យ ហោរាចង្អុលបង្ហាញផ្លូវល្អសម្រាប់អនុវត្តន៍ថ្ងៃនេះ

ហោរាសាស្រ្តប្រចាំថ្ងៃច័ន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវនឹងថ្ងៃ១៥កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពស​២៥៦៤

ឆ្នាំជូត

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសី ថ្ងៃនេះឡើងខ្ពស់ត្រដែត។ មុខរបរអាជីវកម្ម និងកិច្ចការងារនឹងសម្រេចផលយ៉ាងប្រសើរ។ លោកអ្នកអាចសម្រេចចិត្តបណ្តាក់ទុនធំដុំបាន។ មង្គលក្នុងការរៀបចំពិធីមង្គលនានា គឺនៅចន្លោះម៉ោង៨ព្រឹក រហូតដល់ម៉ោង៣រសៀល។ សម្រាប់ទំនាក់ទំនងសេ្នហា មានភាពល្អូក ល្អឺននឹងគ្នាណាស់។ សម្រាប់សុខភាព ចូររក្សាលំនឹងរាងកាយ ដោយសម្រាកឲ្យបានច្រើន។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងាររកស៊ីជួញដូរចម្រើនលូតលាស់ខ្លាំងណាស់។ លាភសក្ការហូរចូលពីមនុស្សដែលនៅជុំវិញ​ ​និងជាមនុស្សផ្ទុយភេទ។ ចូរសំដែងអាកប្បកិរិយារស់រាយ រម្យទម្យចំពោះមនុស្សជុំវិញខ្លួនបន្ថែម ដើម្បីឲ្យលាភសំណាងទាំងនោះនៅស្ថិតស្ថេរ។ ថ្ងៃនេះលោកអ្នកអាចចាប់ផ្តើមសាងទំនាក់ទំនងសេ្នហាបានដោយគ្មានជំទាស់ឡើយ។ ដោយឡែកសុខភាព មានភាពបរិបូណ៍ល្អណាស់។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។  រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ការងាររកស៊ីហាក់មិនទាន់ទទួលបានផលនោះទេ មិនត្រឹមតែប៉ុណ្ណោះលោកអ្នកមានមនុស្សមួយចំនួនកំពុងគិតមិនល្អចំពោះសេចក្តីសុខផ្នែកអាជីវកម្ម និងការងារក្នុងការិយាល័យ។ ទំនាក់ទំនងស្នេហា ហាក់មានការយល់ច្រលំនឹងគ្នាតិចតួច។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។  រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ី​ និងការងាររបស់អ្នកដំណើរការទៅយ៉ាងល្អ និងមានមនុស្សចាំគាំទ្រ និងលើកទឹកចិត្ត។ សូមរក្សាចិត្តគំនិត និងអាកប្បកិរិយា ហើយព្រមទទួលយកយោបល់អ្នកជុំវិញខ្លួន ប៉ុន្តែសូមចំណាយពេលពិចារណា។ លោកអ្នកគួរជៀសវាងទំនាក់ទំនងជាមួយមនុស្សឆ្នាំចរ។ សម្រាប់គូស្នេហ៍ សូមពិភាក្សាគ្នា ដោះស្រាយបញ្ហាដោយសន្តិវិធី។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកនឹងទទួលបានឳកាសលាភសក្ការៈយ៉ាងធំពីថ្នាក់លើ។ ចំណែកអាជីវករ និងទទួលបានផលចំណេញច្រើនទ្វេរគុណ។ សូមលោកអ្នកព្យាយាមឲ្យកាន់តែខ្លាំង និងចេះរៀបចំគម្រោងផែនការ។ សម្រាប់គូស្នេហ៍មាន  សេចក្តីស្រលាញ់ ស្មោះត្រង់នឹងគ្នាល្អណាស់។ ចំពោះសុខភាព សូមផឹកទឹក និងសម្រាកឲ្យបានច្រើន។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ី និងកិច្ចការងារដំណើរការទៅល្អប្រសើរណាស់។ សូមប្រើប្រាស់ពាក្យសំដី ឲ្យក្លាយទៅជាវិធីសាស្រ្តដើម្បីទាញចិត្តមនុស្ស។ កុំធ្វើដំណើរផ្លូវឆ្ងាយ ប្រសិនបើមិនចាំបាច់។ សូមរក្សាគំលាតពីមនុស្សឆ្នាំជូត និងឆ្នាំរកា។ ពេលវេលារៀបចំមង្គលគឺនៅពេលរសៀល។ សម្រាប់គូស្នេហ៍ ត្រូវចេះយោគយល់                អធ្យាស្រ័យទើបគ្មានជម្លោះ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកមានទ្រព្យសំណាងហូរចូលដូចទឹក ប៉ុន្តែសូមរក្សាពាក្យសំដី។ ​មិនត្រូវចូលទៅពាក់ព័ន្ធនឹងបញ្ហារបស់អ្នកដទៃទេ ទោះបីជារឿងល្អ ឬអាក្រក់ក្តី។ ពេលវេលាល្អ គឺមានពេញមួយថ្ងៃ ហើយសូមធ្វើទំនាក់ទំនងជាមួយមនុស្សផ្ទុយភេទ ​ព្រោះគេអាចជួយលោកអ្នកដោះស្រាយបញ្ហាបាន។ ស្នេហាកំឡោះក្រមុំ ចុះសម្រុងគ្នាណាស់។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបរអាជីវកម្ម និងកិច្ចការងារនានាដំណើរការយ៉ាងល្អ។ ប៉ុន្តែកុំទាន់សម្រេចចិត្តចាប់យកកិច្ចការថ្មីឡើយ ព្រោះការងារនោះស្ថិតក្នុងចន្លោះដែលមិនប្រាកដប្រជា។ ចូររក្សាភាពអត់ធ្មត់ និងធ្វើការងារសន្សឹមៗ។ លោកអ្នកមិនគួរពិភាក្សាកិច្ចការងារធំដុំជាមួយមនុស្សឆ្នាំម្សាញ់នោះទេ គួរធ្វើទំនាក់ទំនងនឹងមនុស្សឆ្នាំឆ្លូវទើបប្រសើរ។ សម្រាប់គូស្នេហ៍ គូបន្ថែមការយកចិត្តទុកដាក់គ្នាបន្ថែម។   

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ អ្នកប្រកបការងាររាជការ និងឯកជនទទួលបានការលើកទឹកចិត្តពីមិត្តរួមការងារ និងចៅហ្វាយនាយ ប៉ុន្តែសូមប្រឹងប្រែងបន្ថែមពីព្រោះជោគជ័យនោះមិនទាន់ស្ថិតស្ថេរនៅឡើយទេ។ សម្រាប់អាជីវករ សូមគិតគូរពីវិធីសាស្រ្តលក់ចេញទិញចូលឡើងវិញ ព្រោះវិធីសាស្រ្តចាស់កំពុងត្រូវរំខាន។ ចូររក្សាឥរិយាបថ និងពាក្យសំដីជាមួយមនុស្សជុំវិញខ្លួន។ ចំណែករឿងមិនចាំបាច់ មិនគួរគិតគូរឡើយ នាំឲ្យខាតពេល។ ដោយឡែកស្នេហា ហាក់មានមន្ទិលនឹងគ្នាតិចតួច ព្រោះតែរឿងចាស់មិនទាន់បានដោះស្រាយ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះភាពជោគជ័យ និងលាភសំណាងគឺជារបស់អ្នក។ ទទួលយកវាដោយរីករាយ ប៉ុន្តែសូមរក្សាភាពស្ងប់ស្ងាត់។ លោកអ្នកអាចចាប់ផ្តើមធ្វើកិច្ចការថ្មីបាន ប៉ុន្តែត្រូវមានគម្រោង សម្រាប់ឆ្លើយតបនឹងហានិភ័យជានិច្ច។ ទិសភោគផលដែលល្អបំផុត គឺទិសបូព៌ ហើយមនុស្សដែលតែងនាំលាភសំណាងជាមនុស្សវ័យក្មេងជាងអ្នក។ សូមរក្សាសុខភាពដោយសម្រាកឲ្យបានច្រើន។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបរការងាររបស់លោកអ្នកចម្រើនលូតលាស់ល្អណាស់ គ្មានរំខានឡើយ។ ជៀសវាងចូលទៅពាក់ព័ន្ធរឿងអ្នកដទៃ ទោះល្អ ឬអាក្រក់ក្តី។ សូមរក្សាសភាពលេចធ្លោខាងក្រៅ ដោយស្លៀកសំលៀកបំពាក់ពណ៌ស្រស់។ ចូរនិយាយតែពាក្យសំដី ដែលនឹងមានប្រយោជន៍ប៉ុណ្ណោះដើម្បីកុំឲ្យកាត់លាភ។ លោកអ្នកអាចមនុស្សនិន្ទា ប៉ុន្តែគួរអនុគ្រោះ អត់ធ្មត់ ទើបប្រសើរ។​  សម្រាប់ទំនាក់ទំនងស្នេហា ហាក់មានភាពស្ងប់ស្ងៀមនឹងគ្នាបន្តិច។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះចូរកុំរៀបចំគម្រោងការងារជាថ្មី ដើម្បីឲ្យភោគផលចម្រើនប្រសើរជាងមុន។ ធ្វើទំនាក់ទំនងជាមួយមនុស្សផ្ទុយភេទ ដោយពាក្យសំដីទន់ភ្លន់។ ចូររៀនចុះចាញ់ ដើម្បីបណ្តោយពេលវេលាអាក្រក់កន្លងទៅដោយមិនឲ្យរំខានដល់ឳកាសលាភសំណាងរបស់អ្នក។ កុំទាន់សម្រេចចិត្តធ្វើដំណើរទៅឆ្ងាយ បើអាចគួរពន្យាពេលទើបប្រសើរ។ មនុស្សដែលមានកណើតឆ្នាំមមី គួរជៀសវាងពិភាក្សាកិច្ចការងារធំ។ ចំពោះសុខភាព លោកអ្នកអាចមានបញ្ហាឈឺក្បាលតិចតួច។

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,200SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!