ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដែលមានអំណោយ ផលបំផុតសម្រាប់លោកអ្នកដែលបំពេញការងារលើផ្នែកចលន និងអចលនទ្រព្យ។ ប្រាក់ ចំនេញនឹងទទួលបានច្រើន ក្នុងនោះអតិថិជនក៏សុទ្ធតែល្អផងដែរ។ លើសពីនេះ បើអ្នក នឹង សម្រេចចិត្តចុះហត្ថលេខាលើកិច្ចព្រមព្រៀងគឺអាចធ្វើទៅបានដោយសេរី និងត្រឹមត្រូវ។ ទន្ទឹមនឹងនេះ លោកអ្នកប្រហែលជានឹងត្រូវចាកចេញពីស្ថានភាពចាស់ ឬទីកន្លែងការងារ ចាស់ ដូច្នេះក៏គួរត្រៀមខ្លួនដើម្បីសម្របនឹងស្ថានភាព និងបរិស្ថានថ្មី។ ក្នុងនោះជាទូទៅ លោកអ្នកនឹងមានលទ្ធភាពគ្រប់គ្រាន់ដើម្បីកែប្រែរាល់ការលំបាកទៅជាងាយស្រួលបាន។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកអាចសម្រេចការងារទៅបានដោយរលូន។ ក្នុងនោះមិនចាំបាច់ត្រូវព្រួយបារម្ភពីស្ថានភាពលំបាកកន្លងមកនោះទេ ពីព្រោះថ្ងៃនេះ អំណោយផលល្អប្រសើរណាស់សម្រាប់ការដោះស្រាយបញ្ហាដោយមិនបង្ករផលរំខាន។ លើសពីនេះ កិច្ចសហការទាំងឡាយអាចធ្វើទៅបាន ភាពស្មោះត្រង់ និងការគាំទ្រគឺស្ថិតនៅ ជាមួយអ្នកជានិច្ច។ ស្របពេលនេះ ប្រហែលជាអ្នកគួររក្សាអារម្មណ៍ ធ្វើយ៉ាងណាកុំអោយ មានជម្លោះ ឬសូម្បីភាពអាក់អន់ចិត្តនឹងគ្នា។ ហើយប្រសិនជាអាចមិនគួរអោយមានការខ្ចី បុលប្រាក់កាសនោះទេ។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ នៅថ្ងៃនេះនឹងសន្យាផ្តល់ដល់អ្នកនៅជោគជ័យទាំងអស់ ហើយអ្វីដែលគួរឲ្យរីករាយទៅទៀត គឺភាពជោគជ័យនោះមិនចាំបាច់ត្រូវរងចាំរហូតដល់ថ្ងៃស្អែកនោះទេ។ សូមគ្រប់គ្រងពេលវេលា និងការសម្រេចចិត្តឲ្យបានល្អ ធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ដល់ការងាររបស់អ្នកឡើយ។ ក្នុងនោះសូមលោកអ្នកបំពេញការងារដែល សក្តិសមនឹងអ្នក មិនគួរចាប់យកការងារមកបំពេញច្រើនពេកទេ។ ក្នុងនោះ ថ្ងៃនេះជាពេល ល្អក្នុងការប្រជុំពិភាក្សាលើករណីតូចធំនានា។ យោបល់ របស់អ្នកនឹងត្រូវបានការគាំទ្រ និង យល់ដឹងបំផុត។ ក្រៅពីនេះចំពោះការផ្លាស់ប្តូរនានា គឺនឹងអាចធ្វើទៅបានតាមបំណងដោយ គ្មានផលរំខានឡើយ។
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកល្អជាមធ្យម។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកមិនអោយគិតច្រើនជាងបញ្ហា ដែលនឹងកើតនោះឡើយ។ ហេតុនេះ សូមគ្រប់គ្រងការគិតរបស់អ្នកអោយស្ថិតក្នុងភាពត្រឹម ត្រូវមួយ។ ក្នុងនោះក៏មិនចាំបាច់បារម្ភអំពីវាដែរ ពីព្រោះអ្នកអាចនឹងដោះស្រាយស្ថានភាព អវិជ្ជមានទាំងនោះបានដោយងាយស្រួល ប្រសិនបើអ្នកព្យាយាមយល់ដឹងអំពីវា។ ក្រៅពី នេះប្រការសំខាន់គឺសូមគ្រប់គ្រងពាក្យសំដី និងអាកប្បកិរិយាអោយបានសមរម្យ។ ធ្វើយ៉ាង ណាមិនគួរនិយាយច្រើននោះ ហើយាការតវ៉ាក៏មិនមែនសម្រាប់ឳកាសនេះដែរ។ ដោយ ឡែក លោកអ្នកអាចនឹងមានការហត់នឿយបន្តិចដើម្បីទទួលបានផល។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ក្នុងពេលនេះលោកអ្នកគួរចំណាយពេល បន្ថែមទៅលើការងារនានាសូម្បីតែកិច្ចការងារនោះតូចតាចយ៉ាងណាក្តី។ លើសពីនេះ វាក៏ មានសារសំខាន់យ៉ាងខ្លាំងផងដែរ ក្នុងការប្រើប្រាស់ពេលវេលានៅក្នុងថ្ងៃនេះកែទម្រង់ផែន ការអនុវត្តអោយស្របទៅតាមស្ថានភាពជាក់ស្តែង។ ជាទូទៅលោកអ្នកនឹងទទួលបានលទ្ធ ផលគាប់ប្រសើរចំពោះដើមទុនទាំងកំលាំង និងថវិកាដែលអ្នកដាក់ចេញ ដូច្នេះគ្មានអ្វីដែល ត្រូវព្រួយបារម្ភនោះទេ។ ក្រៅពីនេះ សូមធ្វើទំនាក់ទំនងល្អជាមួយមនុស្សនៅក្នុងក្រុមការងារ ពិសេសព្យាយាមរៀនសូត្រពីមនុស្សដែលនៅជុំវិញលោកអ្នក។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មរបស់អ្នកនឹងដំណើរការទៅដោយជោគជ័យ និងមានការគាំទ្រច្រើន។ ប៉ុន្តែសូមកុំទាន់សម្រេចចិត្តចាប់ផ្តើមការងារសំខាន់ ឬការបណ្តាក់ទុនឡើយ ពីព្រោះភាពជោគជ័យសម្រាប់ការងារថ្មីមិនសក្តិសមនឹងទុកដែលដាក់ចេញនោះទេ។ ក្រៅពីនេះសូមគ្រប់គ្រងការគិត និងអារម្មណ៍របស់អ្នក ពីព្រោះលោកអ្នកអាចមានភាពឆេវឆាវយ៉ាងខ្លាំង ដែលនឹងអាចជះឥទ្ធិពលអាក្រក់លើការងារ ដូច្នេះមិនគួរប្រតិកម្មខ្លាំងពេកនោះទេ។ ក្រៅពីនេះ ប្រសិនបើអ្នកនឹងធ្វើកិច្ចការក្នុងទម្រង់ជា កិច្ចសហការក៏សូមមានមូលដ្ឋានច្បាស់លាស់ជាមុន បញ្ចៀសការខកបំណង។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចងារនានារបស់លោកអ្នកដំណើរការទៅដោយភាពរីកចម្រើនណាស់។ ក្នុងនោះអ្វីដែលលោកអ្នកគួរចងចាំ គឺត្រូវចាប់ផ្តើមបំពេញការងារឲ្យបានរួសរាន់ ហើយប្រើប្រាស់ពេលវេលាដែលលោកអ្នកមានបញ្ចប់ការងារនោះអោយបាន លឿន។ ភាពស្មុគ្រស្មាញ ដែលនៅកកកុញនៅលើតុរបស់អ្នកនឹងក្លាយជាការរឹងស្ទះទៅ ដល់ដំណើរសម្រេចផលរបស់អ្នក។ ក្នុងនោះសូមប្រយ័ត្នក្រែងមានការភ្លាំងភ្លាត់ បាត់បង់ ទិន្នន័យសំខាន់ ឬភាពខ្វះចន្លោះលើឯកសារ។ ដោយឡែក សូមបង្កើនទំនាក់ទំនងល្អជាមួយមនុស្សនៅជុំវិញខ្លួន និងគួរមានការអត់ធ្មត់ចំពោះពាក្យសំដីមិនគប្បីនានា។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកនឹងដំណើរការទៅដោយរលូន ប៉ុន្តែសូមព្យាយាមដំណើរការងារដោយមិនសុំជំនួញពីមនុស្សនៅជុំវិញខ្លួនឡើយ ដោយសារលោកអ្នកអាចមានទំនាស់ជាមួយមិត្តរួមការងារ និងថ្នាក់លើ។ ការរស់នៅដោយតមនិយាយស្តីច្រើនមានផលល្អដល់អ្នកច្រើនជាង។ ក្រៅពីនេះ សូមជៀសវាងការវាយតម្លៃចំពោះសកម្មភាពការងារទោះជារបស់ខ្លួន ឬអ្នកដទៃក្តី។ វេលានេះអ្នកប្រហែលជាត្រូវការពេលវេលាបន្ថែមទៀត ដើម្បីបំពេញភារកិច្ចដែលបានគ្រោងទុក។ ដោយឡែក លោកអ្នកអាចយល់ដឹងពីស្ថានភាព ដែលអាចនឹងកើតឡើង ហើយធ្វើការដោះស្រាយដោយភាពវិជ្ជមានបំផុត។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកនៅក្នុងថ្ងៃនេះក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរបស់អ្នកមានដំណើរការល្អប្រសើរខ្លាំងណាស់ ដូច្នេះគ្មានអ្វីគួរឲ្យព្រួយបារម្ភទេ។ ក្នុងថ្ងៃនេះសំដីរបស់លោកអ្នកមានឥទ្ធិពលលើគំនិតយោបល់របស់មនុស្សនៅជុំវិញខ្លួន ដូច្នេះគួរឆក់យកឳកាសបង្កើនភាពរីកច្រើនបន្ថែម។ ថ្ងៃនេះក៏ជាពេលវេលាល្អក្នុងការដោះស្រាយបញ្ហាដែលជាប់គាំងពីមុនមកដែរ ដោយសារលោកអ្នកអាចស្គាល់ពីស្ថានការណ៍ និងចេះបន់បែនបានល្អ។ សូមព្យាយាមធ្វើសកម្មភាពភ្លាមៗ និងជឿទុកចិត្តលើវិចារណញាណរបស់ខ្លួន។ ដោយឡែក ប្រហែលជាអ្នក មិនគួរពាក់ព័ន្ធនឹងការខ្ចីបុល ឬការប្រើប្រាស់ប្រាក់កាសច្រើនពេកនោះទេ អ្នកគួររក្សាលំនឹង ហិរញ្ញវត្ថុសិន។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ក្នុងថ្ងៃនេះអាជីពរបស់លោកអ្នកអាចនឹងមានផលប៉ះពាល់ ច្រើនពីស្ថានភាពនៅជុំវិញខ្លួន។ លើសពីនេះ មនុស្សចាំមើលបំណាំ និងមានគំនិតមិនស្មោះ ត្រង់ក៏សឹងនឹងមានផងដែរ ដូច្នេះសូមលោកអ្នកមានភាពរវាសរវៃអោយបានច្រើន ព្យាយាម យលដឹងអំពីស្ថានភាពនោះ ហើយធ្វើការវិនិច្ច័យអោយបានល្អិតល្អន់។ ទន្ទឹមនឹងស្ថានភាព នេះ ប្រហែលជាលោកអ្នកមិនគួរបោះជំហានធំពេកទេ ពិសេសការចំណាយដើមទុនច្រើន ក៏រឹតតែត្រូវប្រយ័ត្ន។ ប្រហែលជាអ្នកត្រូវចំណាយពេលបន្ថែមស្វែងយល់ពីហេតុការណ៍ និងយកចិត្តទុកដាក់បំពេញការងារក្រោមបន្ទុកអោយបានចប់ទាន់ពេលវេលា។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីរបស់អ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះកិច្ចការងារដែលកំពុងធ្វើកំពុងមានភាពរអាក់ រអួល ពិសេសពាក់ព័ន្ធនឹងទំនាក់ទំនងក្នុងក្រៅរបស់អ្នក។ ការជឿទុកចិត្តត្រូវតែធ្វើឡើងក្នុង កំរិតតូចចង្អៀតបំផុត។ ក្នុងនោះដែរ លោកអ្នកត្រូវតែការពារខ្លួនជានិច្ច គឺពេញមួយថ្ងៃនេះ តែម្តងក្រែងថ្លោះធ្លោយចាញ់បោកបញ្ឆោតអ្នកដទៃ។ មិនត្រឹមតែប៉ុណ្ណោះ រឿងបញ្ហាលុយ កាក់ក៏សូមជៀសវាងក្រែងមានការខាតបង់ទ្រព្យ និងពិបាកដោះស្រាយ។ យកល្អចំណាយ ពេលដែលលោកអ្នកមានកែលម្អស្ថានការណ៍ ព្យាយាមបញ្ចប់ការងារដែលស្ថិតក្រោម បន្ទុក និងរងចាំឳកាសនៅថ្ងៃខាងមុខទើបមិនខាតបង់ច្រើន។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ការងាររបស់អ្នកហាក់មិនទទួលបានការកោតសរសើរពីមិត្តរួមការងារ ឬថ្នាក់លើនោះទេ ដូច្នេះជាការល្អប្រសើរណាស់ បើប្រសិនជាអ្នកគិតគូរម្តងទៀតអំពីផែនការយុទ្ធសាស្រ្ត។ សូមព្យាយាមធ្វើការងារឲ្យបានល្អ និងចាប់ផ្តើមឲ្យឆាប់រហ័ស។ ថ្ងៃនេះលោកអ្នកទទួលបានអំណោយផលខាងគំនិតប្រាជ្ញា ប៉ុន្តែលាភសំណាងផ្នែកសម្ភារៈមិនអាចទទួលបាននោះទេ។ ដោយឡែក សូមរក្សាថាមពល និងលុយកាក់ ធ្វើយ៉ាងណាកុំឲ្យចំណាយកំលាំងឥតប្រយោជន៍។ ក្នុងពេលនេះរក្សាភាពស្ងៀមស្ងាត់ និងព្យាយាម ដោះស្រាយស្ថានភាពអវិជ្ជមានដែលនឹងអាចកើតឡើងជាការប្រសើរ។
ចំណាំៈ
ឆ្នាំទាំង៣ ឆ្លូវ មមែ រកា រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអំណោយផលដល់ការដោះស្រាយ បញ្ហា ការធ្វើកិច្ចសហការ និងការបោះទុន។
ឆ្នាំទាំង៦ ជូត រោង មមី វក ច កុរ រាសីល្អមធ្យម។
ឆ្នាំទាំង៣ ខាល ថោះ ម្សាញ់ រាសីស្រុតចុះ។