(ជោគជ័យ)
ឳ! ស្រីអង្វរឲ្យទុកជីវិតនាង។
ចិត្តមួយទៀត គឺចិត្តស្នេហាការងារ ស្នេហាជាតិ។ ក្នុងការងារនេះនាងខត្តិយាណីជា ឧបសគ្គមួយដ៏ធំក្រៃលែង។ បើលែងចោល កញ្ញានេះអាចរំលាយអង្គការតស៊ូបាន!
ចិត្តទាំងពីរនេះស្ថិតនៅក្នុងចិត្តមានន្ទតែមួយរួចច្បាំងគ្នាយ៉ាងគគ្រឹកគគ្រេង។ ត្រូវតែចិត្តមួយឈ្នះលើចិត្តមួយ។ ចិត្តទាំងពីរនេះ ពុំអាចនៅជាមួយគ្នាបានឡើយ។ ឥឡូវៈ ឬទុកជីវិតនាងទេវីនុ៎ះជាតិវេទនា!! ឬសម្លាប់នាងមណី នាងទេវីសម្លាញ់ស្លាប់!!
ចំណែកនាងទេវីវិញ ពីរមុខរឿងនេះ តើស្រីគិតយ៉ាងណា?
នាងនឹកថាក្នុងមួយពេលនេះ បើមានន្ទសុខចិត្តអោយគេសម្លាប់នាងប្រុសនេះហៅចំ ជាប្រុសអាក្រក់មែន គ្មានចិត្តប្រុសឡើយ។ នាងនឹកទៀតថា ការតស៊ូមិនមែនប្តូរមនុស្សដូច ប្តូរអាវនោះទេ គឺមានល្បិចបន្ថែម។ រីឯជីវិតមនុស្សថ្លៃណាស់។ ស្រីជ្រួញចិញ្ចើមស្រីឃើញ ថានាងស្លាប់ហើយ ស្រីឃើញថាមានន្ទប្តីសម្លាញ់នាងសម្លាប់នាង នឹងដៃឯងហើយព្រោះ ទឹកមុខមានន្ទប្រឹងៗ បុរសប្រឹងគិតប្រឹងទាល់តែដល់ចុងបំផុត បញ្ហាជាតិមានជ័យជំនះលើ សេចក្តីស្នេហ៍។ មានន្ទខាំធ្មេញជាសញ្ញាប្រាប់ថា សម្លាប់នាងមណី សុខចិត្តឲ្យគេសម្លាប់ទេវី ពន្លកចុះ។ ស្រីជាភរិយាខឹងឆួលឡើងណែនអស់ដើមទ្រូង។
តែពេលដដែលនោះ ព្រួញពីររត់ពីមាត់បង្អួចខាងនោះ ចូលមកត្រូវអ្នកចាប់នាងទេវី ពឹបៗ ទាហានស្រែកអូយៗដួលច្រងាង។ នាងទេវីស្ទុះរត់ទៅក្រៅ។
នាងមាលាដែលទើបនឹងបាញ់ព្រួញអម្បាញ់មិញនេះជាមួយស្រ្តីម្នាក់ទៀតក៏រត់ទៅ ខ្ទប់ទ្វារមិនឲ្យនាងទេវីដែលយំរហាមរត់រួចឡើយ។
នៅបង្អួចពីលើម្ខាងទៀត អារុណយិតព្រួញតម្រង់ចុងដង្ហើមព្រះនាងខត្តិយាណី។ ព្រួញរត់ហេរមកបុកដើមទ្រូងនោះឮឌឹប។ ស្រីដូលតូងស្រែកថាៈ
អូយ! អូយ!
មានន្ទក្រឡេកទៅលើឃើញវីរៈ មហាកាល និងមិត្តឯទៀតជាច្រើនមកដល់ដែរកំពុង តដៃរីករាយជាមួយខ្មាំង។
ព្រះនាងមណីឈឺចុករមួលទាំងខ្លួនក្នុងរង្វង់ដៃមានន្ទ។ នាងនិយាយឡើង ខ្សាវៗថាៈ
បង! បង! ប្អូនសូមចងកម្ម…ចងពៀរវេរា…ជាមួយបងទៅជាតិមុខទៀត…សុំចង …ចង…ពៀរ…ពៀរ…
ឮដូច្នោះ មានន្ទងក់ក្បាលនិយាយថាៈ
បាទ! មិនអីទេ!
ធីតាក៏កម្រើកខ្លួនចុងក្រោយបំផុត ដើម្បីជូនសង្ខារស្រីឲ្យមច្ចុរាជវិញ។
នេះហើយ អំពើទុច្ចរិតដែលពីដើមធ្លាប់តែមានជ័យជន្នះ តែដល់ពេលមួយទុច្ចរិត តាមទាន់ជនអ្នកជាតួឯកដែលសប្បាយនឹងលេងល្បែងនេះរមែងតែងចាញ់មិនខាន។ អយុត្តិ ធម៌រស់បាន តែដោយសារមនុស្សប្រាសចាកការតស៊ូ ឬខ្លាចញញើតទេ។ ដរាបណាមនុស្ស ចេញចុះ ពុះពារដោយម៉ឹងម៉ាត់ហើយ ដរាបនោះសុចរិតធម៌ផុស ឡើងមិនយូរឡើយ។
ភស្តុតាង ព្រះនាងមណីដែលទើបនឹងដួលស្តូកស្តឹងស្លាប់ក្នុងថ្លុកឈាមអាក្រក់ អម្បាញ់មិញនេះ។
មានន្ទក្រោកឡើងជួយប្រកាប់ប្រចាក់នឹងគេ រួចក្រឡេកមើលខាងឆ្វេងឃើញមហា កាលកំពុងតដៃជាមួយកាមា។ ក្រឡេកមើលស្តាំឃើញនាងទេវីកំពុងបម្រះចេញពីដៃនាង មាលារកផ្លូវរត់។
និលឯកយឺតធ្នូបាញ់នាងទេវីផូង។ ព្រួញរត់ឆាល់យ៉ាងលឿន។ មានន្ទស្រែកៈ
គេច! អូន!(សូមរងចាំតាមដានភាគទី៧៥ នៅសប្តាហ៍ក្រោយ)
រឿង មហាចោរនៅទល់ដែន
ភាគទី៧៤ (ជោគជ័យ)