ទំព័រដើមហោរាសាស្ត្រឆ្នាំទាំង៥ ជូត ខាល រោង មមី វក រាសីឡើងខ្ពស់ត្រដែត លោកអ្នកជាម្ចាស់លាភសំណាងធំន...

ឆ្នាំទាំង៥ ជូត ខាល រោង មមី វក រាសីឡើងខ្ពស់ត្រដែត លោកអ្នកជាម្ចាស់លាភសំណាងធំនៅថ្ងៃនេះ

ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ទី៥ ខែធ្នូ ឆ្នាំ២០២០ ត្រូវនឹងថ្ងៃ៥រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ពស ​២៥៦៤

ឆ្នាំជូត

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារ និងរបររកស៊ីជួញដូររបស់លោកអ្នកស្ថិតក្នុងការគ្រប់គ្រងយ៉ាងល្អប្រសើរជាទីបំផុត។ ប៉ុន្តែកុំប្រញាប់ប្រញាលធ្វើសកម្មភាព ប្រសិនបើអ្នកមិនមានទំនុកចិត្តពេញលេញចំពោះសមត្ថភាពរបស់ខ្លួន។ ថ្ងៃនេះទំនាក់ទំនងសេ្នហាហាក់គ្មានពន្លឺអ្វីឡើយ ប៉ុន្តែប្រសិនបើអ្នកចង់ស្វែងរកដៃគូចូរកុំស្ទាក់ស្ទើរ។សម្រាប់សុខភាព ​ចូរប្រយ័ត្នក្នុងការបរិភោគអាហារ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកដែលប្រកបអាជីវកម្ម នឹងទទួលបានអតិថិជនល្អៗ និងផលចំណេញយ៉ាងប្រសើរ។ ចំណែកអ្នកប្រកបការងារ នឹងអាចសម្រេចគ្រប់កិច្ចការទាំងអស់ ព្រមទាំងទទួលការសរសើរពីថ្នាក់ដឹកនាំទៀតផង។ សម្រាប់តំណែងការងារកំពុងតែខិតមកជិតលោកអ្នក ប៉ុន្តែសូមខិតខំជានិច្ច។ រក្សាទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន ដោយឥរិយាបថល្អ។ សម្រាប់គូរអ្នកអាចមានការយល់ច្រលំគ្នាតិចតួច។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ មុខរបរការងាររកស៊ីរបស់លោកអ្នក គ្មានអ្វីអាចបង្អាក់បានឡើយ។ ចូរអ្នកបង្កើតគម្រោងផែនការបន្ថែម ដើម្បីទទួលបានផលចំណេញ ប៉ុន្តែចូរប្រយ័ត្នចំពោះហានិភ័យដោយការធ្វេសប្រហែសរបស់អ្នក។ ជៀសវាងពិភាក្សាការងារធំជាមួយមនុស្សឆ្នាំចរ។ ចូរកុំទាន់សម្រេចចិត្តធ្វើដំណើរផ្លូវឆ្ងាយ ប្រសិនបើគ្មានភាពចាំបាច់។ ប៉ុន្តែប្រសិនបើលោកអ្នកត្រូវតែទៅ សូមប្រយ័ត្នមាត់។ ថ្ងៃនេះចំណងសេ្នហា មានភាពចុះសម្រុងគ្នាជាធម្មតា។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះជីវិតអ្នកហាក់មានព្យុះបោកបក់ ដូច្នេះកិច្ចការងារ និងរបររកស៊ីហាក់មានឧបសគ្គ មិនអាចសម្រេចតាមបំណងបានឡើយ។ សូមរក្សាភាពអត់ធ្មត់ កំហុសជាបញ្ហាធម្មតា ប៉ុន្តែសូមមានភាពស្មោះត្រង់។ កុំបាក់ទឹកចិត្តចំពោះការបរាជ័យ កុំរឹតបន្តឹងខ្លួនជ្រុលពេក គួររកពេលវេលាល្អពិភាក្សាដោះស្រាយបញ្ហាជាមួយមនុស្សក្នុងគ្រួសារ ឬមិត្តជិតស្និទ។ គូស្នេហ៍ ហាក់មានការយល់ច្រលំនឹងគ្នា។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះ គឺជាថ្ងៃអំណោយផលសម្រាប់ការអនុវត្តន៍ផែនការ និងការបណ្តាក់ទុន។ ចូរត្រៀមខ្លួនទទួលយកផលលាភ និងជោគជ័យ ប៉ុន្តែសូមកុំធ្វេសប្រហែសដោយមើលងាយស្ថានការណ៍។ កុំមានគំនិតផ្លាស់ប្តូររបរនៅពេលនេះ ព្រោះហាក់គ្មានប្រយោជន៍ទេ។ រក្សារបរ និងការងារចាស់ទើបល្អ។ សម្រាប់សេចក្តីស្នេហា សូមរក្សាទឹកចិត្តមនុស្សជាទីស្រលាញ់។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីលោកអ្នកល្អជាមធ្យម។ រាល់មុខរបរការងារហាក់មានភាពច្របូកច្របល់ ប៉ុន្តែនឹងទទួលបានជំនួយពីមនុស្សនៅក្បែរ។ ថ្ងៃនេះគួរចំណាយពេលគិតគូរពីកិច្ចការងារសំខាន់ តែមួយ ដាច់ខាតកុំចាប់នេះចាប់នោះច្រើនក្នុងពេលតែមួយ។ មនុស្សដែលលោកអ្នកអាចអាស្រ័យបាន មានកំណើតឆ្នាំរោង។ សម្រាប់ទំនាក់ទំនងស្នេហា សូមកុំស្ទាក់ស្ទើរបង្ហាញអារម្មណ៍ចំពោះមនុស្សផ្ទុយភេទ។

ឆ្នំាមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកមិនចាំបាច់ប្រឹងណាស់ណាទេ ព្រោះលទ្ធផលវិជ្ជមានស្ថិតក្នុងដៃអ្នកហើយ។ ថ្ងៃនេះអ្វីៗហាក់ពឹងផ្អែកលើអ្នក ដូច្នេះចូរចំណាយពេលសន្សឹមៗ និងមានទំនុកចិត្តខ្ពស់។ មនុស្សជាច្រើនទុកចិត្តលើអ្នកណាស់ ដូច្នេះប្រើប្រាស់ថ្ងៃនេះសម្រេចផលធំ។ ចំពោះគូស្នេហ៍នឹងទទួលបានចម្លើយដ៏រីករាយ។  ចំពោះសុខភាព គ្មានអ្វីគួរឲ្យបារម្ភទេ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររកស៊ីជួញដូរមានលំនឹងគួរឲ្យកត់     សម្គាល់។  ថ្ងៃនេះអ្នកហាក់ពិបាកចិត្ត តែសូមរក្សាលំនឹងក្នុងខ្លួន ដោយចេះប្រើប្រាស់ពេលវេលាឲ្យបានល្អ។ ចូរផ្តោតលើសកម្មភាពបច្ចុប្បន្ន ហើយងាកមកប្រាស្រ័យទាក់ទងនឹងមនុស្សស្និទ្ធស្នាល ដើម្បីធ្វើឲ្យអារម្មណ៍ប្រសើរឡើងវិញ។ សូមប្រយ័ត្នការរងរបូស។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដ៏ល្អ និងមានអនុភាពដើម្បីផ្លាស់ប្តូរ។​ ជាពេលអំណោយផល សម្រាប់ការអនុវត្តន៍ផែនការ ជាពិសេសបើមានទំនាក់ទំនងជាមួយមនុស្សឆ្នាំរកា។ ប្រសិនបើអ្នកមិនមានភាពជឿជាក់លើអារម្មណ៍របស់ខ្លួន គួរបញ្ឈប់សកម្មភាពជាបន្ទាន់។ ចំពោះសេចក្តីស្រលាញ់ លទ្ធផលវិជ្ជមាននឹងទទួលបានពីដៃគូ។ ចំពោះសុខភាព ចូររកពេលវេលាសម្រាកឲ្យបានច្រើន។​

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ អ្នកគួរចំណាយពេលក្នុងថ្ងៃនេះ ដោយម៉ត់ចត់ ។ ចំពោះការងារ និងមុខរបររកស៊ីមានសភាពនៅទ្រឹង ប៉ុន្តែសូមកុំបារម្ភថាមពលនៃជោគជាតារាសីនឹងជួយដោះស្រាយបញ្ហា។ ចូរអ្នកក្រឡេកមើលឳកាសគ្រប់ជ្រុងទាំងអស់ ដើម្បីទទួលបានលាភសំណាងល្អ។ ចូរអ្នកញញឹមទុកចុះ​​ ជោគជ័យនៃសេចក្តីស្នេហាកំពុងតែរងចាំអ្នក ហើយ សូមកុំភ័យខ្លាច បើកចិត្ត និងបញ្ចេញមនោសញ្ចេតនាទៅមនុស្សជុំវិញខ្លួន។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ  នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលសម្រាប់កិច្ចការងារ និងរបររកស៊ីជួញដូរ។ ប្រសិនបើអ្នកមានផលលំបាកផ្នែកហរិញ្ញវត្ថុ ចូរស្វែងរកផ្លូវថ្មីដើម្បីទាញយកចំណូល។   សូមផ្អាកការបណ្តាក់ទុនធំដុំសិន ព្រោះផលវិជ្ជមានហាក់មានកំរិតទាប មិនស្មើនឹងទុនដែលដាក់នោះទេ។ ថ្ងៃនេះសុខភាពរបស់លោកអ្នក និងសមាជិកគ្រួសារមិនសូវល្អទេ​ ចូរប្រយ័ត្នជំងឺក្រពះ ពោះវៀន។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររកស៊ីជួញដូរមានភាពចម្រើនលូតលាស់ជាធម្មតា។ ក្នុងពេលអ្នកមានគ្រោះ ចូរពឹងផ្អែកលើខ្លួន ប្រសើរជាងពឹងលើអ្នកដទៃ។ សូមជៀសឲ្យផុតពីបញ្ហា កុំពាក់ពាន់នឹងរឿងរបស់អ្នកដទៃ ចំណែករឿងផ្ទាល់ខ្លួនក៏ត្រូវអត់ធ្មត់ ហើយដោះស្រាយដោយសន្តិវិធី។ ថ្ងៃនេះអ្នកនឹងមានសំណាងចំពោះបញ្ហាជីវិតផ្ទាល់ខ្លួន ដោយគូស្នេហ៍យល់ចិត្តថ្លើមគ្នាល្អណាស់។

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,200SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!