ទំព័រដើមប្រវត្តិសាស្ត្រតង្វាយនិងបណ្ដាសាក្នុងសិលាចារឹកប្រាសាទព្រៃថ្នល់ខាងត្បូង K.៤៥១

តង្វាយនិងបណ្ដាសាក្នុងសិលាចារឹកប្រាសាទព្រៃថ្នល់ខាងត្បូង K.៤៥១

បើយោងតាម​ឯកសារ​របស់​លោក ហ្ស៊ក សេដែស ក្នុងឆ្នាំ១៩៥៣ បញ្ជាក់ថា ប្រាសាទ​ព្រៃថ្នល់ខាងត្បូង ជាប្រាសាទឥដ្ឋសម័យមុនអង្គរមួយ​ស្ថិតនៅក្នុងស្រុកពួក តាម​បណ្ដោយដងស្ទឹងផ្លាំង។ ប៉ុន្ដែតាមរយៈគេហទំព័រ CISARK បញ្ជាក់ថាប្រាសាទ​នេះ​ឈ្មោះ​ថា ប្រាសាទ​ថ្នល់ប្រាសាទ មាន​ទីតាំង​ស្ថិតនៅភូមិថ្នល់ ឃុំចារឈូក ស្រុកអង្គរជុំ ខេត្តសៀមរាប​ ស្ថិត​នៅចម្ងាយ​៨០០ម៉ែត្រខាងត្បូងគោកប្រាសាទ និងខាងកើត​ភូមិថ្នល់ទៅវិញ។ គេហទំព័រដដែលនេះ​ បង្ហាញ​ថា​ទីនោះ​មាន​​កសិន្ធុព័ទ្ធជុំវិញ និង​មាន​តួប៉មធ្វើពីឥដ្ឋ​ បែរ​មុខទៅកើត​ មេទ្វារនិងសសរពេជ្រមូលធ្វើពីថ្មភក់។ ប្រាសាទនេះបានរលំបាក់តាំងពីដើមសតវត្សរទី២០មកម្ល៉េះ។

នៅលើមេទ្វារ ប្រាសាទ​ព្រៃថ្នល់ខាងត្បូង មានសិលាចារឹកចំនួ​នពីរផ្ទាំង គឺនៅ​លើ​មេទ្វារខាងត្បូង និង​មេទ្វារខាងជើង។ អត្ថបទទាំងពីរនេះសរសេរជា​ភាសាខ្មែរបុរាណ​ សម័យមុនអង្គរ។ នៅលើមេទ្វារខាងត្បូងមានចំនួន១៧បន្ទាត់ មេទ្វារខាងជើងមានចំនួន​១៣​បន្ទាត់។

ប្រាសាទព្រៃថ្នល់  (រូបថត៖ EFEO_CAM08261)

អត្ថបទចារឹកនេះ ចារនៅមហាសករាជឆ្នាំ​៦០២ ត្រូវនឹងគ្រិស្ដសករាជ​ឆ្នាំ​៦៨០ ចារ​អំពីតង្វាយ​របស់​ «កុរុងមលេង» ដែលជាអភិបាលរបស់ពួកជនជាតិមលេង ថ្វាយ​ចំពោះ​ព្រះ​គម្ដែងអញស្រីកេទារេសូរ ដែល​ជា​ព្រះនាមម្យ៉ាងទៀតរបស់ព្រះឥសូរ។ ព្រះគម្ដែង​ស្រី​កេទារេសូរ នៅក្នុងសិលាចារឹកនេះ គឺមានរូបប្រតិមាសិវលិង្គជាតំណាង(សូមមើល​រូប​ក្នុង​បញ្ជីរូបភាព)។ នៅមេទ្វារខាងត្បូង មានរាយនាមខ្ញុំបម្រើ​ក្មេងចាស់ប្រុសស្រី និងដីស្រែ​ចម្ការដែលថ្វាយទៅប្រាសាទ។ ចំណែកឯ​នៅ​មេទ្វារខាងជើងវិញ គឺ​ជា​ពាក្យបណ្ដាសា​ដល់​ជន​ឯណា​ដែលលួចក្ដី មកសុំក្ដី និងបង្កវិបត្តិក្ដី នៅ​ប្រាសាទ​របស់​ព្រះស្រីកេទារេសូរ​នេះ សូមឱ្យអ្នកនោះរួមទាំង​ញាតិសន្ដានធ្លាក់ទៅនរកនិងមហានរក។ នៅខាងចុងអត្ថបទ​ ក៏មានបញ្ជាក់អំពី​គ្រឿងផ្គត់ផ្គង់បន្ថែមទៀតចំពោះប្រាសាទ និងការចាត់ចែងគ្រឿង​ទាំងនោះ​ផង។

បើនឹងពិនិត្យលើអក្ខរាវិរុទ្ធក្នុងអត្ថបទនេះវិញ យើងសង្កេតឃើញមានបញ្ហាខ្លះៗ ដែលទំនងជាដោយសារអ្នកចារ ពុំសូវចេះអក្សរបានជ្រៅជ្រះ ជាហេតុនាំឱ្យចារច្រឡំ។ ជាឧទាហរណ៍ពាក្យ «ក្ញុំ» ចារជា «ត្ញំ» ឯពាក្យ «កុ» ច្រឡំចារជា «ក្ដ» ជាដើម។ យ៉ាងនេះក្ដី ទម្រង់​អក្សរ​ក្នុងសិលាចារឹកនេះ មានទម្រង់ស្អាតប្លែកម្យ៉ាង។

អត្ថបទដើមជាអក្សរខ្មែរទំនើប

មេទ្វារខាងត្បូង

សិលាចារឹកប្រាសាទព្រៃថ្នល់ មេទ្វារខាងត្បូង
(រូបថត៖ EFEO_ CAM17112-2)

១-     ៙ទ្វ្យុត្តរឞត៑ឝតឝកបរិគ្រហត្រិយោទឝីរោច៑ជេឞ្ឋអនុរាធ

២-     នក្ឞត្រកុរុង៑មលេង៑ឱយ៑ត្ញំតវ្រះកម្រតាង៑អញ៑ឝ្រីកេ

៣-    ទារេឝ្វរជ្មហគេវាត្លង៑១វាតតេញ៑១វាតសា១វាត្និត៑១វាតរា

៤-     វាតសិរ៑១វាតតាង៑១វាកំវញ៑១វាកញ្ចៃ១វាទេហ្វ៑១វាបញ្ចមី១

៥-     វាសប្ដមី១វាបូណ៌្ណមី៣វាវុទ្ធិសារ១វាអកាយ៌្យនិបុណ១វាច

៦-     ប៑មាន៑១វាសេញ៑១វាត្មេន៑១វាចបបិហៅ១វាកន្ទត៑១អ្មេមង៑១

៧-     កោន៑កុ៤កុអ្មេបន្លេ១កុក្ទោស៑១អ្មេទ្រោង៑កោន៑កុ២កុស្រី១

៨-     កោន៑កុកុចាហ្វ៑១កុយេសាយ៑១កោន៑កុ៣កុយេមាយ៑១

៩-     កោន៑កុ១កុយោង៑កន៑១កោន៑ក្ដកុយងាហ្វ៑១កុយមា១កោន‌៑

១០-   កុ២កុយឦង៑១កោន៑កុ២កុម៌្មេង៑១កោន៑កុ២កុសង្គោ-១

១១-   កោន៑កុ២កុយងោយ៑១កោន៑កុ៧⋅សវ៌្វបិណ្ឌសវាលវ្ឫទ្ធគិត្ញ

១២-  ៤០-១០-៨ត្មុរ១០០ទំរិង៑១ស្រេមន៑ជាហ្វ៑តគេចិស្រេ(ទុ)ញ៑លីង្គ

១៣-  អំនោយវ្រះកម្រតាង៑អញ៑តទៅឝិវបុរឱយ៑តវ្រះស្រេ

១៤-   អំវាំលេច៑១ស្រេឱង៑ទ្រៅ១មន៑គេសោង៑ក្ដិង៑១ស្រេប្នាក៑

១៥-   កុរុង៑មលេង៑ទៃគិនេះស្រេតរោះគិនេហ្ហផោង៑តេល៑

១៦-   កុរុង៑មលេង៑ឱយ៑តវ្រះកម្រតាង៑អញឝ្រីកេទា

១៧- រេឝ្វរ

មេទ្វារខាងជើង

សិលាចារឹកប្រាសាទព្រៃថ្នល់ មេទ្វារខាងជើង
(រូបថត៖ EFEO_ CAM17112-1)

១-     វ្រះកម្រតាង៑អញ៑ឝ្រីកេទារេឝ្វរគេតទង៑សក៑គិមាស៑វ្រះ

២-     ប្រក៑លង្គៅសំរិត៑ចន្លេក៑ស្រេទំរិង៑ត្មុរ៑គេតទង៑សក៑គិគេតទ

៣-    ង៑ស្វំទោង៑អ្នក្កត្វេវិបត្តិវ្រះកម្រតាង៑អញ៑ឝ្រីកេទារេឝ្វរ​រោះ

៤-     -(ទៅ)និរយ៑ស្ថានអ្ជីគេតសិគេតកន៑តៃអ្មេគេអ្ដាគេកោន៑ចៅគេត

៥-     បាង៑–មុតវ្រះចៅលហ៑កន្តៃលហ៑កុលេសំវ្យវហារលហ៑ក្ញុំតក្មិត្វេ

៦-     មុត៑វ្រះលហកតិប្រេគេត្លេង៑អំវិលហ៑គិមហានិរយžនិវន្ធវឞ៌ាយុ

៧-     គលយៅ៨បរេង៑អន្តោង៑៣ស្លាក្នញ៑១–គិត្ងៃលុត៑២ងង៌ោ

៨-     —វិស្វៃសិវុត៑ចន្ទនកដ្ដិ១ល្ងោគ្មុំរង្កោត្លោង៑១អ្នាច៑គិទៅកញ្ជ្រប៑

៩-     –២អ្មេក្មស៑១កោន៑កុ៣អ្មេវាធម៌្មករ១កោន៑កុ៣អ្មេជុង១ឧ

១០-   ត្តរ–វៃ-យក្ត១វាបន៑ហេំមន៑ចោល៑១សត្ត្រចំរេនតគិត្ងៃវ្រះរង្កោ

១១- ជេកន្លះគេតជាចម៑វ្រះកម្រតាង៑អញ៑ឝ្រីកេទារេឝ្វរ

១២- –គិនិវន្ធគេចម៑វ្រះកម្រតាង៑អញ៑មុល្ល្យគិចន្លេក៑—

១៣- លក៑គិប្រក៑លិង៑————-

អត្ថបទប្រែសម្រួល

មហាសករាជឆ្នាំ​៦០២ ទី១៣រោច ខែជេស្ឋ នក្សត្រអនុរាធ អភិបាលមលេងថ្វាយខ្ញុំបម្រើ​ចំពោះ​ព្រះគម្ដែង​អញ​ស្រីកេទារេសូរ។  ឈ្មោះអ្នកបម្រើទាំងនោះ៖ វាត្លង១ វាតតេញ​១ វាតសា១ វាត្និត ១វាតរា វាតសិរ១ វាតតាង១ វាកំវញ១ វាកញ្ចៃ១ វាទេហ្វ១ វាបញ្ចមី១ វាសប្ដមី១ វាបូណ៌្ណមី៣ វាវុទ្ធិសារ១ វាអកាយ៌្យនិបុណ១ វាចបមាន១ វាសេញ១ វាត្មេន១ វាចបបិហៅ១ វាកន្ទត១ អ្មេមង១ កូននាង៤នាក់ កុអ្មេបន្លេ១ កុក្ទោស១ អ្មេទ្រោង កូននាង២នាក់ កុស្រី១ និងកូននាង កុចាហ្វ១ កុយេសាយ១ កូននាង៣នាក់ កុយេមាយ១ កូននាង១នាក់ កុយោងកន១ និងកូននាង កុយងាហ្វ១ កុយមា១ និងកូននាង២នាក់ កុយឦង១និងកូននាង២នាក់ កុម៌្មេង១និងកូននាង២នាក់ កុសង្គោ១ និងកូននាង២នាក់ កុយងោយ១ និងកូននាង៧នាក់។ សរុបរួមអ្នកបម្រើ​ទាំងក្មេងចាស់៥៨នាក់ គោ១០០ក្បាល ច្បារទ្រើង១។​ ស្រែ​ដែលជាវពីគេ ខ្ចីស្រែ​ទិញលិង្គ។ តង្វាយ​ព្រះគម្ដែងអញដ៏ស្ដេច​យាង​ទៅសិវបូរ(ព្រះបាទជ័យវម៌្មទី១) ថ្វាយចំពោះព្រះ។ ស្រែ​អំពាំលេច១ ស្រែឱងទ្រៅ១ គឺ​ជាស្រែ​សងកំដឹង(បំណុល)១។ ស្រែប្នាក (បានពី)អភិបាលមលេងម្នាក់ទៀត។ ទាំងនេះគឺស្រែ​ដែល​អភិបាល​មលេង​ថ្វាចំពោះព្រះគម្ដែងអញស្រីកេទារេសូរ។

ព្រះគម្ដែងអញស្រីកេទារេសូរ។ នរណាដែលលួចមាសព្រះ ប្រាក់ ស្ពាន់ សំរិត សម្លៀក​ ស្រែ ច្បារទ្រើង គោ គឺអ្នកដែលលួច អ្នកសុំ និងអ្នកធ្វើវិបត្តិ​ចំពោះ​ព្រះគម្ដែង​អញ​ស្រី​កេទារេសូរ អ្នកទាំងនោះត្រូវធ្លាក់ទៅ​ស្ថាននរក រួមទាំង​ជីដូនជីតាគេ អ្នកទាំងប្រុសទាំង​ស្រី ម្ដាយគេ ឪពុកគេ កូនចៅគេ។ អ្នកដែលបំបាំងអ្នកដែលបំផ្លាញទាំងនោះ ទាំងចៅក្ដី ប្រពន្ធក្ដី ក្រុមគ្រួសារគេក្ដីដែលរួមក្ដីក្ដាំក្ដី អ្នកបម្រើ​ក្ដីដែលបំផ្លាញ​ព្រះ សូមឱ្យអ្ន​ក​ទាំង​នោះ​​ធ្លាក់​ទៅមហានរក។

គ្រឿងផ្គត់ផ្គង់មាន៖ សម្លៀកវស្សាគូ៨យៅ ប្រេង៣អណ្ដូង ស្លា៤០០០ —នៅទិសខាងលិច២ រងូ—- ស្ពៃ សិវុត ខ្លឹមចន្ទន១កដ្តិ ល្ង ឃ្មុំ អង្ករ១ត្លោង។ ផ្ដល់អំណាចចាត់ចែង​ទៅ​កញ្ជ្រប។  (អ្នកបម្រើ) –អ្មេក្មស១ និងកូន៣នាក់ អ្មេវាធម៌្មករ១ និងកូន៣នាក់ អ្មេជុង១ ឧត្តរ–វៃ-យក្ត១ វាបន្ហេំមនចោល១។ ការឱ្យទានសម្រាប់ចម្រើនថ្ងៃសីល(គឺ) អង្ករកន្លះកញ្ជើ​។ អ្នកដែលចាំបម្រើព្រះគម្ដែង​អញ​ស្រីកេទារេសូរ (ជាអ្នកទុកដាក់)គ្រឿងផ្គត់ផ្គង់ទាំង​នេះ។ អ្នកដែលចាំបម្រើព្រះគម្ដែងអញ​មុល្ល្យ គឺ(មាន)សម្លៀក—-ប្រាក់-តម្លឹង។

វាក្យសព្ទ​

កុរុង៑              ស្ដេច, អ្នកគ្រប់គ្រង, អភិបាល។

មលេង៑          ឈ្មោះជនជាតិមួយពួក។

វា                  ពាក្យសម្គាល់អ្នកបម្រើប្រុស។

កុ                  ពាក្យសម្គាល់អ្នកបម្រើស្រី។

កុយ              ពាក្យសម្គាល់អ្នកបម្រើស្រីចំណាស់។

កន្តៃ              ស្ត្រី, ភរិយា។

ត្មុរ                គោ។

ទំរិង              ច្បារដំណាំមានទ្រើង។

ក្ដិង៑               កំដឹង, បំណុល។

ត្វេ                 ធ្វើ។

——————–

Offerings and Curses in the Inscription K.451 Prei Thnal South Temple

The present artifact under discussion is an inscription of unknown provenance, held within the esteemed collection of H.E. Lopez, a distinguished individual who served as the Minister of Justice (Okñà Yômrãč) during December 1952. Historical records indicate that the aforementioned inscription was acquired by the National Museum on the 16th of February, 1939. Notably, this inscription has undergone several relocations throughout its existence. In 1969, it was transferred to the Conservation of Angkor for the purpose of preservation. Subsequently, in 1993, it found its way to the Royal Palace, only to be returned to the National Museum in 2002, where it has since been housed.

This particular style, measuring 70 cm in height, 29 cm in width, and boasting a depth of 5 cm, is skillfully crafted from black Schist. The characteristics of the Schist, along with the discernible writing technique and paleography, lead to posit that it likely originated from one of the following locations: Phnom Penh, Kandal, Prei Veng, Kampong Spue, or Takeo. Noteworthy in its decorative features, the stele showcases intricate floral embellishments adorning its uppermost section. Additionally, it showcases an impressive array of 18 lines, meticulously inscribed in the captivating Pre-Angkorian Pallava script.

While the precise dating of this inscription remains elusive, scholarly investigations employing paleographical methodologies have substantiated its origin to the 7th century. As an invaluable historical artifact, the inscription itself serves as a record of Poñ Siṅ’s benevolent contribution to an unidentified temple. Poñ Siṅ’s donation encompasses the provision of 6 male and 6 female temple workers, and the allocation of 10 plots of rice fields, signifying the extent of their philanthropic endeavors.

អត្ថបទដោយ៖ លោក ហ៊ុន ឈុនតេង

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!