ទំព័រដើមហោរាសាស្ត្រឆ្នាំទាំង៣ ថោះ រោង ម្សាញ់ មានរាសីឡើងខ្ពស់ត្រដែតភោគសម្បត្តិ តំណែងការងារ ឳកាស...

ឆ្នាំទាំង៣ ថោះ រោង ម្សាញ់ មានរាសីឡើងខ្ពស់ត្រដែតភោគសម្បត្តិ តំណែងការងារ ឳកាសល្អក្នុងជីវិត ស្ថិតក្នុងដៃលោកអ្នក

ហោរាសាស្រ្តប្រចាំថ្ងៃច័ន្ទ ទី២១ ខែធ្នូ ឆ្នាំ២០២០ ត្រូវនឹងថ្ងៃ៧ កើត ខែបុស្ស ឆ្នាំជូត ទោស័ក ពស​២៥៦៤

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ប្រាក់កម្រៃសម្រាប់អាជីវកម្មថ្ងៃនេះពេញចង់ លោកអ្នកធ្វើការងារបណ្តាក់ទុនរកស៊ីនឹងទទួលបានផលយ៉ាងគាប់ចិត្ត។ ប៉ុន្តែលាភសំណាងនេះ ផ្សារភ្ជាប់ទៅនឹងកាយវិការ និងពាក្យសំដីទាំងស្រុង។ ភាពកោងកាច​ អាត្មានិយមនឹងកាតលាភសំណាងអ្នក។ សម្រាប់អ្នកប្រកបការងាររដ្ឋ និងឯកជន សូមកុំបារម្ភជោគជ័យរបស់លោកអ្នកកំពុងមកដល់ហើយ។ សូមធ្វើទំនាក់ទំនងជាមួយមនុស្សដែលមានវ័យក្មេងជាងទើបប្រសើរ។ ចំពោះគូស្នេហ៍មានភាពចុះសម្រុងគ្នាណាស់។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកល្អជាមធ្យម។ កិច្ចការងាររដ្ឋឯកជន នឹងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសមាជិកនៅក្នុងក្រុមការងារ ហើយពេលនេះសំដីរបស់លោកអ្នកហាក់មានអំណាចណាស់​ ដូច្នេះប្រើឳកាសនេះទាញផល។ ប៉ុន្តែសូមកុំសំដែងអាកប្បកិរិយាប្រមាថឡើយ។ ចំពោះអ្នករកស៊ី លោកអ្នកនឹងទទួលបានប្រាក់ចំណេញច្រើន ហើយទុននាននឹងដំណើរការទៅរកភាពរុងរឿង។ សូមជៀសឲ្យបានពីការមើលស្រាលស្ថានការណ៍។ ជៀសវាងមនុស្សឆ្នាំកុរ។ សម្រាប់សុខភាពត្រូវប្រយ័ត្នការរងរបួស។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។  រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ការងាររបស់អ្នកមិនទាន់អាចសម្រេចផលបានទេ តែសូមកុំបាក់ទឹកចិត្ត ត្រូវរៀចំគម្រោងជាថ្មី។ ដោយឡែកអ្នកប្រកបអាជីវកម្ម ហាក់ភាពភាពស្មុគ្រស្មាញដោយការប្រកួតប្រជែងខ្លាំង។ ត្រូវអត់ធ្មត់នឹងពាក្យនិន្ទាឈ្នានីសរបស់អ្នកដទៃ និងមានភាពអត់ធ្មត់។ ភាពស្មុគ្រស្មាញទាំងឡាយ គួរពិភាក្សាយោបល់ជាមួយមនុស្សចាស់ក្នុងក្រុមគ្រួសារ។ សូមរងចាំក្នុងការសម្រេចចិត្តនានា ប្រសិនបើអ្នកមិនមានភាពច្រាស់លាស់នៅឡើយ។​ សម្រាប់គូស្នេហ៍ មានភាពល្អក់កករផ្លូវចិត្តនឹងគ្នាតិចតួច។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលាភសំណាងធំណាស់នឹងចូលក្នុងផ្ទះលោកអ្នក ពិសេសលាភសត្វជើងពីរដែលមកពីឆ្ងាយ។ ចូរកុំខ្លាចរអានឹងបណ្តាក់ទុន ឬចាប់ផ្តើមការងារថ្មី។ សម្រាប់អ្នកធ្វើការងាររដ្ឋ ឯកជននានា តំណែងការងារដែលអ្នកកំពុងរំពឹងទុកបានមកដល់ហើយ។ ថ្ងៃនេះជាពេលវេលាល្អក្នុងការទិញអចលនវត្ថុចូលផ្ទះ។ សូមអ្នកជៀសវាងមនុស្សឆ្នាំម្សាញ់ក្នុងថ្ងៃនេះ កុំទុកចិត្តគេពេក។ ទិសភោគផលរបស់អ្នក គឺទិសនិរតី។ ចំពោះគូស្នេហ៍កំឡោះក្រមុំមានភាពស្និទ្ធស្នាលគ្នាណាស់។   

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។​​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារកស៊ីនានារបស់លោកអ្នកក្នុងថ្ងៃនេះ បានជោគជ័យ និងចម្រើនលូតលាស់យ៉ាងខ្លាំង។ កុំបណ្តោយពេលវេលា ត្រូវប្រើប្រាស់ថ្ងៃនេះទាញប្រយោជន៍។ ការបណ្តាក់ទុនគឺអាចសម្រេចទៅបាន ប៉ុន្តែត្រូវប្រាកដថាគម្រោងរបស់លោកអ្នកបានត្រៀមរួចហើយ។ មនុស្សដែលអាចជួយអ្នកបានល្អ គឺកើតឆ្នាំវក និងម្សាញ់។​ ថ្ងៃនេះក៏ជាពេលវេលាល្អសម្រាប់លោកអ្នកដើម្បីរៀបចំផែនការនានាសម្រាប់ជីវិតផងដែរ។ លោកអ្នកគួរប្រាស្រ័យទាក់ទងឲ្យបានច្រើនជាមួយមនុស្សវ័យក្មេង។ សម្រាប់សេ្នហាកំឡោះក្រមុំមានភាពល្អូកល្អឺន និងអធ្យាស្រ័យគ្នាណាស់។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងែនេះផ្តល់ផលល្អឲ្យលោកអ្នកដើម្បីទំនាក់ទំនងការងារតូចធំបានយ៉ាងល្អ។ លោកអ្នកសូមរងចាំទទួលដំណឹងល្អក្នុងរង្វង់ការងារចុះនៅថ្ងៃនេះ ប៉ុន្តែលោកអ្នកត្រូវប្រកាន់ខ្ជាប់នូវចរិកស្លូតសុភាពរាបសារ។ ចំពោះអ្នកធ្វើអាជីវកម្ម លោកអ្នកនឹងក្លាយជាម្ចាស់នៃភោគទ្រព្យជាច្រើន។ ចំពោះមនុស្សនិន្ទាឈ្នានីសនឹងបោះបង់គំនិតរបស់គេចោល។ មនុស្សឆ្នាំចរមិនគួរពិភាក្សាការងារសំខាន់ជាមួយទេ។ សម្រាប់គូស្នេហ៍ ទំនាក់ទនងមានភាពចុះសម្រុងគ្នាណាស់។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់ការប្រកបអាជីវកម្ម និងកិច្ចការនានាដំណើរការជាប្រក្រតី។ ប៉ុន្តែលោកអ្នកមិនគួរខិតខំប្រឹងប្រែងហួសកំលាំងពេកទេ។ លោកអ្នកត្រូវរៀបចំផែនការអនាគតឲ្យបានច្បាស់លាស់ ទើបទទួលបានជោគជ័យកាន់តែធំ។ ពេលវេលាល្អក្នុងការរៀបចំពិធីនានាគឺនៅពេលរសៀល។ ចំពោះកំឡោះក្រមុំដែលមិនទាន់មានស្នេហា លោកអ្នកអាចសម្រេចចិត្តបាននៅថ្ងៃនេះ។ ដោយឡែកសុខភាព គួរគិតគូរលើបញ្ហាបំពង់ អាហារ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ លោកអ្នកអាចនឹងប្រឈមនឹងការខាតបង់ក្នុងអាជីវកម្ម ​ឬសម្រាប់អ្នកប្រកបកិច្ចការងារផ្សេងៗ។ ថ្ងៃនេះលទ្ធផលដែលបានរំពឹងទុក មិនទាន់សម្រេចទៅបានទេ សូមរងចាំពេលវេលាល្អសិន។ អ្នកគួររកពេលវេលាផ្តល់ភាពរីករាយឲ្យខ្លួនឯងឲ្យបានច្រើន ជៀសវាងចូលទៅពាក់ព័ទ្ធនឹងរឿងមនុស្សផ្ទុយភេទ។ ការចំណាយលុយកាក់ ត្រូវគិតគូរឲ្យបានម៉ត់ចត់ ព្រោះហានិភ័យសេដ្ឋកិច្ចស្ថិតនៅក្បែរអ្នក។ គូស្នេហ៍សូមមានអធ្យាស្រ័យឲ្យបានច្រើននឹងគ្នា ដើម្បីរក្សាចំណងនេះ។

 ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់កិច្ចការនានាតម្រូវឲ្យលោកអ្នករៀបចំគម្រោងឲ្យបានល្អិតល្អន់ទើបទទួលបានផ្លែផ្កាជាទីគាប់ចិត្ត។​ លោកអ្នកត្រូវចាប់យកឳកាសនានា កុំទុកឲ្យវារបូតបាត់បង់ទៅវិញឲ្យសោះ។ សម្រាប់សេចក្តីស្នេហា លោកអ្នកនឹងទទួលបានសេចក្តីស្រលាញ់ និងជឿទុកចិត្តពីភេទផ្ទុយគ្នា។ ដោយឡែកចំពោះបញ្ហាសុខភាព សូមប្រយ័ត្ននឹងជំងឺលើសជាតិខ្លាញ់។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ចំពោះអាជីវករ ការលក់ដូរមិនសូវទទួលបានប្រាក់ចំណេញដូចសព្វមួយដងនោះទេ ចំណែកអ្នកប្រកបការងាររដ្ឋ និងឯកជនច្រើនមានភាព ស្មុគ្រស្មាញប្រទាក់ក្រឡា។ លោកអ្នកអាចមានមនុស្សនៅជុំវិញខ្លួនច្រណែនទិន្នា ប៉ុន្តែសូមអត់ធ្មត់ និងអនុគ្រោះ ដើម្បីជៀសវាងការឈ្លោះប្រកែកគ្នា និងបញ្ហារាលដាល។ រាសីអ្នកផ្សារភ្ជាប់នឹងពាក្យសំដី ដូច្នេះប្រយ័ត្នពាក្យសំដីនាំឲ្យកាត់លាភ។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររកស៊ីជួញដូរនឹងទទួលផលចំណេញយ៉ាងប្រសើរ។ ចំពោះលោកអ្នកដែលប្រកបការងារនឹងទទួលបានជោគជ័យ ព្រមទាំងការ គាំទ្រពីមិត្តរួមការងារ។ ថ្ងៃនេះជាពេលវេលាល្អសម្រាប់លោកអ្នកក្នុងការរៀបចំគម្រោងការសម្រាប់អនាគត ប្រសិនបើអ្នកមិនច្បាស់លាស់លើកិច្ចការងារ សូមពិភាក្សានឹងមនុស្សចំណាស់ក្នុងគ្រួសារ។ លោកអ្នកគួរប្រកាន់ខ្ជាប់នូវអាកប្បកិរិយាល្អក្នុងការរស់នៅ ដើម្បីរក្សាបានទំនាក់ទំនងល្អចំពោះមនុស្សនៅជុំវិញខ្លួន។ សម្រាប់គូស្នេហ៍ សូមចេះអធ្យាស្រ័យគ្នា។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ លោកអ្នកមានការលំបាកក្នុងការប្រកបការងារដើម្បីឲ្យទទួលបានផលខ្លាំងណាស់ បើទោះបីលោកអ្នកមានការខិតខំប្រឹងប្រែងយ៉ាងណាក្តី ក៏ប៉ុន្តែលោកអ្នកនៅមានថាមពលវិជ្ជមានជានិច្ច ដូច្នេះសូមធ្វើការជាក្រុមជាមួយមនុស្សឆ្នាំរកា និងឆ្នាំម្សាញ ពីព្រោះពួកគេអាចជួយយឹតយោងអ្នកបាន។ សូមរក្សារបបអាហារ ពិសារអាហារមានប្រយោជន៍ដល់សុខភាព ពីព្រោះជំងឺល្ហឹតល្ហែងអស់កំលាំងមានកំរឹតខ្ពស់។ សូមរង់ចាំភាគបន្តនៅភាគបន្ត

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!