ទំព័រដើមហោរាសាស្ត្រឆ្នាំទាំង៥ ឆ្លូវ មមែ វក ចរ​ កុរ រាសីឡើងខ្ពស់ត្រដែត ចូរត្រៀមខ្លួនទទួលយកតំណែង...

ឆ្នាំទាំង៥ ឆ្លូវ មមែ វក ចរ​ កុរ រាសីឡើងខ្ពស់ត្រដែត ចូរត្រៀមខ្លួនទទួលយកតំណែងការងារ និងលាភសក្ការៈចូលក្នុងផ្ទះ

ហោរាសាស្រ្តប្រចាំថ្ងៃច័ន្ទ ទី២៨ ខែធ្នូ ឆ្នាំ២០២០ ត្រូវនឹងថ្ងៃ១៤កើត ខែមឲបុស្ស ឆ្នាំជូត ទោស័ក ពស ​២៥៦៤

ឆ្នាំជូត

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មរបស់លោកអ្នកនឹងមានភាពរីកចម្រើនណាស។ ថ្ងៃនេះមានអំណោយផលសម្រាប់កិច្ចការងារ និងរបររកស៊ីជួញដូរ ដែលសហការគ្នាជាក្រុម។ សូមចាយវាយដោយចេះសន្សំសំចៃ ហើយការទិញចូលអចលនទ្រព្យជាការមិនប្រសើរទេ។ ថ្ងៃនេះមិនគួរនិយាយស្តីការអ្វីដែលអ្នកមិនច្បាស់ក្នុងចិត្តទេ។ សូមដេកដើរឈរអង្គុយដោយប្រុងប្រយ័ត្ន ព្រោះសញ្ញាណនៃជំងឺថ្លោះគ្រិចមានក្នុងថ្ងៃនេះ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងអាជីវកម្មរបស់អ្នកចម្រើនលូតលាស់ណាស់។ ថ្ងៃនេះ គឺជាថ្ងៃអំណោយផលសម្រាប់ការអនុវត្តន៍ផែនការនានា ដូច្នេះសូមកុំមានចិត្តស្ទាក់ស្ទើរក្នុងការចាប់យកឳកាសការងារ និងការបណ្តាក់ទុននានា។ លាភសំណាងរបស់អ្នកមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយកុមារ។ ពេលវេលាមង្គលរបស់លោកអ្នកគឺនៅពេលព្រឹកចន្លោះម៉ោង៩ រហូតដល់ម៉ោង១១។ ចំពោះគូស្នេហ៍មានភាពផ្អែមល្អែមនឹងគ្នាណាស់។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះកិច្ចការ និងអាជីវកម្មនៅមិនទាន់ទទួលបានផលតាមការរំពឹងទុកទេ។ ជោគជាតារបស់អ្នកហាក់មានមន្ទិលច្រើន ដូច្នេះសូមកុំទាន់សម្រេចចិត្តធ្វើកិច្ចការធំ ឬបណ្តាក់ទុនឡើយ។ ប្រសិនបើអ្នកពិបាកសម្រេចចិត្តលើកិច្ចការសផ្សេងៗសូមកុំបន្តដោយភាពស្រពិចស្រពិល ហើយស្វែងរកការពិភាក្សា។ ចូរបោះបង់អ្វីដែលគ្មានប្រយោជន៍ និងជៀសឲ្យឆ្ងាយពីជម្លោះ។​ ​សម្រាប់គូស្នេហ៍យល់ចិត្តថ្លើមគ្នាណាស់។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។  រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ អ្នកគួរចំណាយពេលក្នុងថ្ងៃនេះ ដោយម៉ត់ចត់ ។ ចំពោះការងារ និងមុខរបររកស៊ីមានសភាពរីកចម្រើនលូតលាស់ជាធម្មតា។ ចូរចាប់យកឳកាសដោយភាពឆ្លាតវ័យ ការជឿទុកចិត្តគួរមានកំរិត ហើយមនុស្សដែលមិនស្គាល់ច្បាស់កុំពាក់ព័ន្ធដាច់ខាត។ ទិសនៃភោគទ្រព្យរបស់អ្នក គឺទិសពាយ័ព្យ។ សម្រាប់កំឡោះក្រមុំ សេ្នហាលោកអ្នកកំពុងប្រព្រឹត្តិទៅដោយភាពស្រស់ស្អាត។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររកស៊ីជួញដូរមានភាពចម្រើនលូតលាស់ និងមានមនុស្សជាច្រើនចាំជួយយកអាសារ។ គ្រោះរបស់លោកអ្នកនឹងអាចកែប្រែបាន ដោយមនុស្សចាស់ក្នុងគ្រួសារ។ ថ្ងៃនេះអ្នកនឹងមានសំណាងចំពោះបញ្ហាជីវិតផ្ទាល់ខ្លួន ដូច្នេះសូមកុំស្ទាក់ស្ទើរគូរសារភាពដល់មនុស្សជាទីស្រលាញ់។ សម្រាប់សុខភាព ចូរប្រុងប្រយ័ត្នក្នុងការបរិភាគអាហារ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររកស៊ីជួញដូរមានលំនឹងគួរឲ្យកត់     សម្គាល់។ លោកអ្នកអាចចាប់ផ្តើមការងារថ្មី ឬបណ្តាក់ទុនបាន បុន្តែសូមកុំទាន់បណ្តាក់ទុនពេលនេះ។ ប្រសិនបើអ្នកមិនទាន់ច្បាស់លាស់ក្នុងកិច្ចការអ្វីមួយ សូមកុំទាន់សម្រេចចិត្តធ្វើ។ ចូរសម្រាកឲ្យបានច្រើន ដើម្បីរក្សាលំនឹងសុខភាពខួរក្បាល។ ស្នេហាកំលោះក្រមុំ មានភាពល្អូកល្អឺននឹងគ្នាណាស់។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីលោកអ្នកល្អជាមធ្យម។ រាល់មុខរបរការងារហាក់មានភាពច្របូកច្របល់ ប៉ុន្តែនឹងទទួលបានជំនួយពីមនុស្សនៅក្បែរ ពិសេសមនុស្សវ័យចំណាស់ភេទប្រុសនៅក្នុងគ្រួសារ។ ថ្ងៃនេះគួរចំណាយពេលគិតគូរពីកិច្ចការងារសំខាន់ និងសូមកុំធ្វើការងារច្រើនក្នុងពេលតែមួយ។ សុមជៀសវាងមនុស្សផ្ទុយភេទ ដែលមានកំណើតឆ្នាំម្សាញ់។ សម្រាប់ទំនាក់ទំនងស្នេហា សូមកុំស្ទាក់ស្ទើរបង្ហាញអារម្មណ៍ចំពោះគ្នាទៅវិញទៅមក។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដ៏ល្អ និងមានអនុភាពដើម្បីផ្លាស់ប្តូរ។​ លាភសំណាងរបស់អ្នកនឹងនាំមកដោយមនុស្សជាទីស្រលាញ់។ ថ្ងៃនេះជាពេលអំណោយផល សម្រាប់ការអនុវត្តន៍ផែនការ។ លោកអ្នកអាចធ្វើការងារសម្រេចតែម្នាក់ឯងបាន ប៉ុន្តែប្រសិនបើធ្វើការជាក្រុមនឹងបានផលច្រើនជាង។   ប្រសិនបើអ្នកមិនមានភាពជឿជាក់ ឈប់ផ្អាកបន្តិច ហើយគិតគូរ និងរៀបគម្រោងឡើងវិញ។ ចំពោះស្នេហាកំលោះក្រមុំ លោកអ្នកមានភាពចុះសម្រុងគ្នាណាស់។

 ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកមិនចាំបាច់ប្រឹងណាស់ណាទេ ព្រោះលទ្ធផលវិជ្ជមាននៅក្បែរអ្នកជានិច្ច។ ចូរកុំសំឡឹងមើលអនាគតខ្លាំងពេកអី គួរចំណាយពេលទទួល និងរីករាយជាមួយបច្ចុប្បន្ន ដែលកំពុងផ្តល់សំណាងដល់អ្នក។ ចំពោះគូស្នេហ៍នឹងទទួលបានចម្លើយដ៏រីករាយ និងមានស្ថេរភាព។ សម្រាប់សុខភាព លោកអ្នកអាចមានភាពហត់នឿយ និងបាត់បង់ជាតិទឹក។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកដែលប្រកបអាជីវកម្ម នឹងទទួលបានអតិថិជនល្អៗ និងផលចំណេញយ៉ាងប្រសើរ។ ចំណែកអ្នកប្រកបការងារ នឹងអាចសម្រេចគ្រប់កិច្ចការទាំងអស់ និងមានការគាំទ្រច្រើនពីមនុស្សនៅជុំវិញខ្លួន។ លោកអ្នកនឹងមានអ្នកស្រលាញ់គាំទ្រក្នុងអាជីព និងការងារ ប៉ុន្តែក៏មានមនុស្សច្រណែននិន្ទាផងដែរ។ សម្រាប់ស្នេហាកំឡោះក្រមុំ លោកអ្នកនឹងទទួលបានចម្លើយដ៏ល្អ និងរិករាយពីដៃគូ។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ  នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារ និងរបររកស៊ីជួញដូររបស់លោកអ្នកស្ថិតក្នុងការគ្រប់គ្រងយ៉ាងល្អប្រសើរជាទីបំផុត។ លោកអ្នកនឹងទទួលបានដំណឹងល្អពីចៅហ្វាយនាយ ឬដំណឹងល្អក្នុងផ្នែកហិរញ្ញវត្ថុដែលបានគ្រោងទុក។ កុំប្រញាប់ប្រញាលធ្វើសកម្មភាព ចូរពិភាក្សាជាមួយមនុស្សជាច្រើនដើម្បីឲ្យប្រាកដមុននឹងចាប់ផ្តើមកិច្ចការ។ ប្រសិនបើអ្នកសម្រេចចិត្តទិញអចលនទ្រព្យនឹងទទួលបានផលចំណេញ ព្រមទាំងមង្គលធំផងដែរ។ សម្រាប់ទំនាក់ទំនងផ្ទាល់ខ្លួន គូស្នេហ៍មានភាពសុខដុមរមនាណាស់។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ អាជីវកម្ម និងការងាររបស់លោកអ្នកទទួលបានការគាំទ្រ ព្រមទាំងប្រាក់ចំណេញមហាសាល។ ក្នុងនោះដែរគម្រោងផែនការការងារដែលបានគ្រោងទុកក៏បានសម្រេចផលយ៉ាងប្រសើរផងដែរ។ លោកអ្នកនឹងទទួលបានការគាំទ្រយ៉ាងខ្លាំងពីមនុស្សនៅក្នុងក្រុមការងារ និងចៅហ្វាយនាយ។ លោកអ្នកអាចរៀបចំពិធីមង្គលនានាបានដោយគ្មានជំទាស់អ្វីឡើយ។ សម្រាប់ចំណងសេ្នហា គូស្នេហ៍ស្រលាញ់ថែទាំចិត្តថ្លើមគ្នាល្អណាស់។

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,200SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!