ទំព័រដើមហោរាសាស្ត្រឆ្នាំទាំង៤ ជូត ខាល មមី វក រាសីឡើងខ្ពស់ត្រដែតថ្ងៃនេះកាក់កបខ្លាំងណាស់ គ្រោះកា...

ឆ្នាំទាំង៤ ជូត ខាល មមី វក រាសីឡើងខ្ពស់ត្រដែតថ្ងៃនេះកាក់កបខ្លាំងណាស់ គ្រោះកាចចង្រៃ និងទុកសោកនានាគ្មានដល់លោកអ្នកឡើយ

ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ទី២៩ ខែធ្នូ ឆ្នាំ២០២០ ត្រូវនឹងថ្ងៃ១៥កើត ខែបុស្ស ឆ្នាំជូត ទោស័ក ពស​២៥៦៤

ឆ្នាំជូត

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារ ​និងអាជីវកម្មមានសន្ទុះទៅមុខគួរឲ្យកត់សម្គាល់។ សូមលោកអ្នកចាប់យកឳកាសល្អក្នុងថ្ងៃនេះដើម្បីទំនាក់ទំនងកិច្ចការងារដែលអ្នកគ្រោងទុក ហើយសូមកុំស្ទាក់ស្ទើរចំពោះហេតុការណ៍អ្វីឡើយ ពីព្រោះលោកអ្នកអាចដោះស្រាយបានយ៉ាងងាយស្រួល។ អ្នកអាចសម្រេចចិត្តរៀបចំពិធីមង្គលនានាបានដោយគ្មានផលរំខានឡើយ។ ថ្ងៃនេះជាឳកាសល្អសម្រាប់លោកអ្នកដែលមិនទាន់មានគូ លោកអ្នកនឹងទទួលបានចម្លើយយ៉ាងរីករាយ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកនឹងបានផលសម្រេចជាទីគាប់ចិត្ត ព្រោះសំដីដ៏ទន់ភ្លន់។ សូមមានការអត់ធ្មត់ ព្រោះលោកអ្នកអាចមានមនុស្សច្រណែននិន្ទា។ ការរស់នៅដោយក្នុងសភាពស្ងប់ស្ងាត់ជាជម្រើសដ៏ល្អក្នុងថ្ងៃនេះ។ មនុស្សដែលអាចជួយជ្រោមជ្រែងអ្នកបានមានកំណើតឆ្នាំរកា ប៉ុន្តែគួរជៀសវាងមនុស្សឆ្នាំជូត។ ចំពោះគូស្នេហ៍ មានសេចក្តីសេ្នហាស្មោះស្ម័គ្រណាស់។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។  រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លេខសំណាងរបស់អ្នកឡើងខ្ពស់ណាស់ ដូច្នេះបើអ្នកចង់ធ្វើអ្វីគង់នឹងបានផលសម្រេចទាំងអស់។ លាភសំណាងនឹងចូលក្នុងផ្ទះដោយមនុស្សមនុស្សវ័យក្មេង ប៉ុន្តែសូមរក្សាលាភនេះដោយត្រូវចេះចែករំលែក និងមានចិត្ត           សណ្តោស។ ការលក់ចេញទិញចូលអចលនទ្រព្យនានាអាចធ្វើទៅបានតែត្រូវមានកំរិត។ លោកអ្នកអាចសុំកិច្ចពិភាក្សាបាន ប៉ុន្តែយកល្អសូមធ្វើកិច្ចការតែម្នាក់ឯងទើបប្រសើរជាង។  សម្រាប់គូស្នេហ៍ មានភាពស្មោត្រង់នឹងគ្នាណាស់។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។  រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ី និងកិច្ចការងារមានដំណើរការល្អ។ លោកអ្នកអាចផ្លាស់ប្តូរការងារប្រសិនបើអ្នកមិនពេញចិត្តនឹងការងារសព្វថ្ងៃ ប៉ុន្តែសូមប្រាកដមុនផ្លាស់ប្តូរ។ កុំទុកចិត្តមនុស្សផ្ទុយភេទដែលមានកំណើតឆ្នាំចរ គួរប្រាស្រ័យទាក់ទងនឹងមនុស្សឆ្នាំមមែទើបប្រសើរ។ ពេលវេលាល្អក្នុងថ្ងៃនេះ គឺពេលព្រឹកព្រលឹម។ សម្រាប់ទំនាក់ទំនងផ្ទាល់ខ្លួនសូមអនុគ្រោះគ្នាទៅវិញទៅមក។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ស្ថានភាពការងារ និងអាជីវកម្មរបស់អ្នកមានភាពរីកចម្រើនគួរឲ្យកត់សម្គាល់។ សូមកុំមានចិត្តស្ទាក់ស្ទើរ លោកអ្នកអាចសាកល្បងចាប់យកការងារថ្មីបាន។ សូមពិភាក្សានឹងមនុស្សចាស់ក្នុងគ្រួសារ ប្រសិនបើអ្នកមិនច្បាស់ក្នុងការធ្វើអ្វីមួយ។ សូមគេចពីជម្លោះឲ្យបាន ហើយបញ្ហារបស់អ្នកដទៃមិនត្រូវយកខ្លួនទៅបៀតទេ។ សម្រាប់គូស្នេហ៍ មានភាពចុះសម្រុងគ្នាល្អណាស់។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។  រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។  ការងារ និងមុខរបររកស៊ីជួញដូរមិនទាន់ទទួលផលតាមការរំពឹងទុកទេ។ សូមកែប្រែស្ថានការណ៍ដោយរៀចំគម្រោងជាថ្មី ប៉ុន្តែសូមកុំទាន់បង្ហាញការងារនោះឲ្យគេដឹង។ ការរងរបួសមានសញ្ញាណក្នុងថ្ងៃនេះ ដូច្នេះសូមផ្អាកការធ្វើដំណើរឆ្ងាយប្រសិនបើគ្មានភាពចាំបាច់។ លោកអ្នកគួរសាងមិត្តនឹងមនុស្សកើតថ្ងៃច័ន្ទ និងជៀសវាងមនុស្សកើតថ្ងៃពុធ។ សម្រាប់កំឡោះក្រមុំ គួររក្សាចិត្តថ្លើមសិន។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ មុខរបរការងារ និងអាជីវកម្មផ្សេងៗនឹងសម្រេចផលយ៉ាងប្រសើរបំផុត។ លាភសំណាងធំនឹងនាំមកអ្នកដោយកុមារ ដូច្នេះសូមមានចិត្តល្អ និងយកចិត្តទុកដាក់កំពោះកុមារ។ លោកអ្នកមានមនុស្សជាច្រើនគាំទ្រ និងចោមរោមរាប់អាន ហើយពាក្យសំដីរបស់អ្នកក៏អាចឲ្យមនុស្សជាច្រើនជឿទុកចិត្ត ដូច្នេះលោកអ្នកអាចនិយាយកិច្ចការងារនានាបានដោយជោគជ័យ។ ទិសមង្គលដ៏បរិបូណ៍របស់អ្នក គឺទិសបូព៌។ សម្រាប់កំឡោះក្រមុំដែលមិនទាន់មានគូ និងទទួលបានចម្លើយយ៉ាងរីករាយ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ លុយកាក់ ឳកាសការងារ ព្រមទាំងលាភសក្ការៈស្ថិតនៅតាមគន្លងផ្លូវឆ្ងាយ សូមព្យាយាមបន្ថែម និងកុំបាក់ទឹកចិត្ត។ សូមប្រយ័ត្នចាញ់បោកគេ មនុស្សដែលមកពីឆ្ងាយ ទោះស្គាល់តិចតួចក្តី ក៏មិនគួរជឿទុកចិត្តដែរ។ សូមធ្វើការពិភាក្សានឹងមនុស្សឆ្នាំផ្លូវ គេអាចជួយជ្រោមជ្រែងអ្នកបាន។ សម្រាប់ទំនាក់ទំនងផ្ទាល់ខ្លួន ភាពរកាំរកូសហាក់មានច្រើន។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះខ្ពស់ត្រដែត។ លោកអ្នកជាម្ចាស់នៃភោគជ័យ និងទ្រព្យសម្បត្តិយ៉ាងមហាសាល។ អ្វីៗក្នុងថ្ងៃនេះនឹងមានមង្គលទាំងអស់ ដូច្នេះលោកអ្នកអាចធ្វើអ្វីក៏បាន ដោយគ្មានជំទាស់ឡើយ។ ការធ្វើទំនាក់ទំនង និងធ្វើការជាក្រុមនឹងផ្តល់នូវជំហរដ៏រឹងមាំដល់អ្នក។ មនុស្សដែលអាចជួយរក្សាលោកអ្នកជាមនុស្សដែលកើតឆ្នាំថោះ និងគួររក្សាគំលាតនឹងមនុស្សឆ្នាំខាល។ សូមសម្រាកខួរក្បាល ដាក់ចុះការងារខ្លះចោល។ សម្រាប់គូស្នេហ៍មានភាពចុះសម្រុងគ្នាណាស់។  

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ អ្នកទទួលបានផលចំណេញក្នុងអាជីវកម្ម និងជោគជ័យក្នុងការងារគួរឲ្យកត់សម្គាល់។ ថ្ងៃនេះលោកអ្នកមានមនុស្សជាច្រើននៅជុំវិញខ្លួនគាំទ្រ និងថែរក្សាការពារ។ សូមពិភាក្សាការងារនឹងមនុស្សក្នុងគ្រួសារ ប្រសិនបើអ្នកមិនច្បាស់លាស់ក្នុងផ្លូវជីវិត។ ការរបួស និងថ្លោះគ្រិច ហាក់មានសញ្ញាណវិជ្ជមានផងដែរ ដូច្នេះសូមប្រយ័ត្នឲ្យបានខ្ពស់។ សម្រាប់គូស្នេហ៍ មានភាពល្អូកល្អឺននឹងគ្នាយ៉ាងខ្លាំង។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ  នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់ការងារ និងរបររកស៊ីជួញដូរនឹងទទួលបានដ៏ប្រសើរណាស់។ សូមខំប្រឹងបន្ថែម លោកអ្នកអាចត្រូវហត់នឿយព្រោះបញ្ចេញកំលាំងខាងរាងកាយច្រើន ប៉ុន្តែលោកអ្នកក៏នឹងទទួលបានផលដ៏មានស្ថេរភាព។ មានមនុស្សនៅជុំវិញខ្លួនអ្នកកំពុងចាំមើលបំណាំ ដូច្នេះសូមរស់នៅដោយភាពស្ងប់ស្ងៀម។ សូមប្រាស្រ័យទាក់ទងនឹងមនុស្សដែលមានកំណើតថ្ងៃព្រហស្បត្តិ៍។ សម្រាប់គូស្នេហ៍មានភក្តីភាពនឹងគ្នាណាស់។​

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ីរបស់អ្នកចម្រើនលូតលាស់ជាប្រក្រតី ប្រសិនបើអ្នកចង់បណ្តាក់ទុនលើមុខរបរ ឬការងារថ្មីសូមកុំមានភាពខ្លាចរអាឡើយ។ សូមរក្សាអាកប្បកិរិយារបស់អ្នកជានិច្ច និងត្រូវមានភាពស្មោះត្រង់។ ចំពោះអ្នកធ្វើការ គួររក្សាពាក្យសំដី ជៀសវាងបង្កបញ្ហាជាមួយមនុស្សក្នុងរង្វង់ការងារ។ ការធ្វើដំណើរវែងឆ្ងាយនៅថ្ងៃនេះសូមមានការប្រុងប្រយ័ត្នខ្ពស់។  សម្រាប់គូស្នេហ៍មានភាពល្អូកល្អឺន និងអធ្យាស្រ័យគ្នាល្អណាស់។

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,200SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!