ផូស៊ីលត្រី

ផូស៊ីលត្រី ជាសំណាកត្រីដែលបានកប់ក្នុងដីហើយប្រែក្លាយទៅជាថ្ម។ ផូស៊ីលត្រីត្រូវបានរកឃើញដោយលោក លឹម វណ្ណច័ន្ទ ក្រុមការងារសិក្សាផូស៊ីលនៃនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាននៅឆ្នាំ២០១៩ នៅភ្នំស្វាយ ខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្នភ្នំស្វាយបានក្លាយជាតំបន់បេតិភណ្ឌធម្មជាតិភ្នំស្វាយ។

សំណាកត្រីនេះ សល់ផ្នែកខាងក្បាល មានភ្នែក និងព្រុយ នៅពាក់កណ្តាលខ្លួនបែកមួយកំណាត់ផ្នែកកន្ទុយដែលយើងអាចមើលឃើញស្នាមពណ៌ក្រហម មានទំហំប្រមាណ ៣ស.ម និងបណ្តោយ ៨ស.ម និងមានសំណាកផូស៊ីលផ្សេងៗជាច្រើនទៀត ដែលកប់នៅក្នុងថ្មកំបោរមួយដុំ។ យើងមិនទាន់ដឹងថាតើត្រីនេះជាប្រភេទត្រីអ្វីនោះទេ? ត្រីដែលត្រូវបានកប់ចូលទៅក្នុងដីល្បាប់ដែលមានជាតិកំបោរ ហើយក្រោយមកបានកកជាថ្មកំបោរ។

ភ្នំស្វាយជាប្រភេទភ្នំថ្មកំបោរ ដែលមានអតីកាលស្ថិតជាសមុទ្រដែលកើតឡើងដោយកំណកនៃសារធាតុកំបោរ តាមរយៈផែនទី Geological map of Cambodia ភ្នំទាំងនេះត្រូវបានកំណត់ក្នុងសម័យកាល Permian (២២៥-២៨០លានឆ្នាំ) ក្នុងស័កទី១ ដែលហៅថា Paleozoic នេះអាចជាសំណាកផូស៊ីលត្រីដំបូងនៅប្រទេសកម្ពុជាដែលបានផ្សព្វផ្សាយ។

អត្ថបទដើម៖ លោក សេង សោត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!