ល្ខោនចម្រុះ

Combined Theater: Combined Theater is a theatrical form, combining several art forms into one, from which it takes its name. The combined form may include some of the following: Court theater, masked play, spoken theater, Basakk theater, Yike theater, folk dance, choral singing, traditional music, or western music. In time, it has also included other forms and media such as circus, multi-colored lighting, slides, videos, and episodes of cinema.

The first combined theatrical masterpiece was introduced in Cambodia in the 1960s, during which time, only historical pieces were developed. Nowadays, this form of theater is rather free and liberal in terms of purpose, direction, choice, and subject matter. The combined theater repertoire includes Prasat Preah Vihear (Preah Vihear Temple), King Jayavarman VII, National Journey of Cambodia, and National Blood of Cambodia. The last masterpiece was National Life of Cambodia written by Mr. Pich Tum Kravel in 1993.

In recent decades, several small- and medium-sized pieces have been mounted and performed for the general public by both the government groups and Non-Governmental Organizations (NGOs), namely, the Department of Performing Arts, Royal University of Fine Arts, Secondary School of Fine Arts, Cambodian Living Arts, Phare Punloeu Silapak, and Suvannaphoum.

ល្ខោនចម្រុះ ជាប្រភេទល្ខោនដែលបូកបញ្ចូលទម្រង់សិល្បៈជាច្រើននៅក្នុងស្នាដៃតែមួយ។ ដូច្នេះហើយបានជាមានឈ្មោះថា “ល្ខោនចម្រុះ”។  ពោលគឺគេយកទម្រង់និងធាតុសិល្បៈមួយចំនួនមករួមផ្សំជាមួយគ្នា មានល្ខោនព្រះរាជទ្រព្យឬល្ខោនក្បាច់បុរាណ ល្ខោនខោល ល្ខោននិយាយ ល្ខោនបាសាក់ ល្ខោនយីកេ របាំប្រពៃណី ចម្រៀងជាពួក តន្ត្រីបុរាណខ្មែរ តន្ត្រីបស្ចឹមប្រទេសជាដើម និងក្រោយមកទៀត មានទម្រង់សៀកនិងការបញ្ចាំងភ្លើងពណ៌ ព្រមទាំងការបញ្ចាំងស្លាយវីឌីអូ និងអន្លើភាពយន្តបន្ថែមទៀតផង។

លោក ពេជ្រ ទុំក្រវ៉ិល បានមានប្រសាសន៍ថា “ល្ខោនចម្រុះ” មានវត្តមានដំបូងបង្អស់នៅកម្ពុជានៅក្នុងអំឡុងទសវត្សឆ្នាំ ១៩៦០ គឺក្នុងសម័យសង្គមរាស្ត្រនិយម។ នាសម័យសង្គមរាស្ត្រនិយមនោះ គេនិយមយកទម្រង់ល្ខោនចម្រុះទៅសម្តែងតែរឿងប្រវត្តិសាស្ត្រតែប៉ុណ្ណោះ។ ឯនាពេលបច្ចុប្បន្នវិញ ការប្រើប្រាស់ទម្រង់ល្ខោនចម្រុះ គឺមានភាពសេរីទូលំទូលាយណាស់ ពោលគឺប្រើនៅក្នុងគោលបំណងឬប្រធានបទផ្សេងៗគ្មានដែនកំណត់។

តាមឯកសាររបស់លោក ពេជ្រ ទុំក្រវ៉ិល លោកបានមានប្រសាសន៍ថា ល្ខោនចម្រុះដំបូងសម្តែង“រឿងប្រាសាទព្រះវិហារ” និពន្ធដោយលោក ហង់ ធុនហាក់ លោក មាសគក លោក ឆេង ផុន លោក វណ្ណ ម៉ូលីវណ្ណ លោក ប៉ុល សំអឿន និងមិត្តភក្តិរបស់លោកជាច្រើនទៀត ដែលមានមុខជំនាញខុសៗគ្នា។ រឿងទី២ គឺ “រឿងព្រះបាទជ័យវ្ម័នទី៧” យកត្រង់ដំណាក់កាលលូតលាស់រុងរឿងនៃមហានគរបន្តភ្ជាប់ជាមួយនឹងសម័យសង្គមរាស្ត្រនិយមលូតលាស់និងសន្តិភាព សម្តែងនៅពហុកីឡាដ្ឋានជាតិអូឡាំពិកដោយមានសិល្បករសិល្បការិនីរាប់រយនាក់និងទស្សនិកជនរាប់ពាន់នាក់ចូលរួម។

នាសម័យសាធារណរដ្ឋខ្មែរ (១៩៧០១៩៧៥) និងសម័យខ្មែរក្រហមប្រល័យពូជសាសន៍ (១៩៧៥១៩៧៩) គេមិនសូវបានឃើញស្នាដៃធំៗនៃល្ខោនចម្រុះសម្តែងឡើយ។ ទើបតែមកដល់ឆ្នាំ១៩៨៣ ទើបយើងឃើញមានល្ខោនចម្រុះសម្តែងរឿងធំៗជាថ្មី ដូចជា  “រឿងដំណើរជាតិកម្ពុជា” និពន្ធដោយលោក ឆេង ផុននិងលោក ពេជ្រ ទុំក្រវ៉ិល ដែលបានសម្តែងអបអរសាទរពិធីបុណ្យជាតិផងនិងជូនសាធារណជនទូទៅផងនៅសាលមហោស្រពទន្លេបាសាក់។ ជាប្រវត្តិសាស្ត្រដ៏មោទនៈមួយ គឺដោយឃើញប្រជាប្រិយភាពនៃស្នាដៃនិងការគាំទ្រពីសំណាក់ថ្នាក់ដឹកនាំក៏ដូចជាទស្សនិកជនទូទៅ  គណៈប្រតិភូនិងថ្នាក់ដឹកនាំប្រទេសឡាវដែលបានចូលរួមនៅក្នុងទិវាដ៏ប្រវត្តិសាស្ត្រនេះ ក៏បានស្នើសុំឱ្យសិល្បករជំនាញខ្មែរមួយក្រុមដឹកនាំដោយលោក ពេជ្រ ទុំក្រវ៉ិល ឱ្យទៅជួយសហការជាមួយនឹងសិល្បករសិល្បការិនីឡាវដើម្បីតម្លើងរឿងថ្មីមួយនៅប្រទេសឡាវ ដែលបាន បង្កើតឡើងនៅឆ្នាំ១៩៨៥ គឺ “រឿងដំណើរជាតិឡាវ”​ ដើម្បីអបអរសាទរខួបទី១០ និងជាទិវាបុណ្យជាតិឡាវនាទីក្រុងវៀងច័ន្ទ។

នៅឯកម្ពុជាវិញ នៅឆ្នាំ១៩៨៩ រឿងថ្មីមួយទៀតដែមានចំណងជើងថា “លោហិតជាតិកម្ពុជា និពន្ធដោយលោក ឆេង ផុននិងលោក ពេជ្រ ទុំក្រវ៉ិល បានតម្លើងនិងសម្តែងអបអរសាទរបុណ្យជាតិខួបទី១០ នៅសាលមហោស្រពទន្លេបាសាក់។

រឿងដែលមានទ្រង់ទ្រាយធំចុងក្រោយបង្អស់ក្នុងទម្រង់ល្ខោនចម្រុះនេះ គឺ រឿងជីវិតជាតិកម្ពុជា និពន្ធដោយលោក ពេជ្រ ទុំក្រវ៉ិលនៅឆ្នាំ១៩៩៣។

នាពេលបច្ចុប្បន្ននេះ យើងឃើញមានការសម្តែងល្ខោនចម្រុះជាច្រើន ខ្នាតតូចនិង មធ្យម ដោយក្រុមសិល្បៈក្នុងរដ្ឋាភិបាលនិងក្រៅរដ្ឋាភិបាល ដូចជានាយកដ្ឋានសិល្បៈ     ទស្សនីយភាព សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សាលាមធ្យមវិចិត្រសិល្បៈ សិល្បៈខ្មែរអមតៈ ហ្វារពន្លឺសិល្បៈ និងក្រុមសិល្បៈសុវណ្ណភូមិ ជាដើម។ ដរាបណាខ្មែរនៅតែបន្តសកម្មភាពសិល្បៈដោយការបង្កើត សម្តែង បណ្តុះបណ្តាល លើកស្ទួយ រំលេច និងផ្សព្វផ្សាយ ល្ខោនចម្រុះនឹងនៅរស់រានមានជីវិតជាបន្តទៅថ្ងៃអនាគតខាងមុខ។

អត្ថបទដើម៖ បណ្ឌិត សំ សំអាង

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!