ទំព័រដើមកំសាន្តអារម្មណ៍

កំសាន្តអារម្មណ៍

ពាក្យបណ្តៅខ្មែរ៣៤៖ ដាក់ទ្រូលើចុងឫស្សី មិនត្រូវត្រីអី ត្រូវនាងកំផ្លង់ ផ្លង់ តើជាអ្វី?

ចម្លើយត្រឹមត្រូវ៖ ក. ព្រះច័ន្ទពេញវង់ រៀបរៀងដោយ៖ កញ្ញា មាស​ សុភាព

ពាក្យបណ្តៅខ្មែរ៣៣៖ ដងដូចដងនង្គ័ល យកដៃទៅពាល់ ពីរោះម៉្យាង តើជាអ្វី?

ចម្លើយត្រឹមត្រូវ៖ ឃ. ចាប៉ី រៀបរៀងដោយ៖​ កញ្ញា មាស សុភាព

ពាក្យបណ្តៅខ្មែរ ទី៣១.ក្លិកក្លក់ ដកឡើងក្រហមទែង តើជាអ្វី?

ចម្លើយត្រឹមត្រូវ៖ គ. អំពិលទុំ រៀបរៀងដោយ៖ កញ្ញា មាស​ សុភាព

ពាក្យបណ្តៅខ្មែរ ទី៣០៖ កំប៉ុកក្រពុំ អង្គុយលើភ្នំ ពាក់អាវក្បាលសូត្រ តើជាអ្វី?

ចម្លើយត្រឹមត្រូវ៖ ឃ. គីង្គក់ រៀបរៀងដោយ៖ កញ្ញា មាស​ សុភាព

ពាក្យបណ្តៅខ្មែរ៖ ២៩-បើអត់គេនាំគ្នារក ដល់បានមក ទ្រង់ព្រះកន្សែង តើជាអ្វី?

ចម្លើយត្រឹមត្រូវ៖ គ. ម្ទេស រៀបរៀងដោយ៖ កញ្ញា មាស​ សុភាព

២៧. នាងតីនាងតុំ អង្គុយលើភ្នំធ្វើមាត់អេចអូច។ តើជាអ្វី?

ចម្លើយត្រឹមត្រូវ៖ ឃ. បាយពុះ រៀបរៀងដោយ៖ កញ្ញា មាស សុភាព

២៦. ឃ្លោកមិនឃ្លោក ល្ពៅមិនល្ពៅ លើកដាក់លើភ្លៅកន្ទ្រឹមបាយចូក។ តើជាអ្វី?

ចម្លើយត្រឹមត្រូវ៖ គ. ស្គរ រៀបរៀងដោយ៖ កញ្ញា មាស សុភាព
error: Content is protected !!