ពាក្យបណ្ដៅខ្មែរ

ពាក្យបណ្តៅ​៣៩៖ ព្រឹក្សាដុះនៅនាផ្លូវ អ្នកផងដើរទៅ ឱ្យថ្លៃមុនទិញ តើជាអ្វី?

រៀបរៀងដោយ៖ កញ្ញា​​ មាស​ សុភាព ចម្លើយត្រឹមត្រូវ៖ ខ. ដើមម្កាក់

ពាក្យបណ្តៅ​៣៨៖ នាងធូរនាងធាត់ នាងធូរឥតមាត់ នាងធូរធាត់ឯង តើជាអ្វី?

រៀបរៀងដោយ៖ កញ្ញា​​ មាស​ សុភាព ចម្លើយត្រឹមត្រូវ៖ គ. ខ្នើយ

ពាក្យបណ្តៅខ្មែរ៣៧៖ ដើមវាប៉ុនសសរ ស្លឹកវាល្អ ប៉ុនក្ដារកី តើជាអ្វី?

រៀបរៀងដោយ៖ កញ្ញា មាស សុភាព ចម្លើយត្រឹមត្រូវ៖ ខ. ដើមចេក

ពាក្យបណ្តៅខ្មែរ៣៥៖​ ដាក់បញ្ចូលត្រង់ ដល់តម្រង់វៀច តើជាអ្វី?

រៀបរៀងដោយ៖ កញ្ញា​ មា​ស សុភាព ចម្លើយត្រឹមត្រូវ៖ ឃ. ចុកថ្នាំ

ពាក្យបណ្តៅខ្មែរ៣៤៖ ដាក់ទ្រូលើចុងឫស្សី មិនត្រូវត្រីអី ត្រូវនាងកំផ្លង់ ផ្លង់ តើជាអ្វី?

ចម្លើយត្រឹមត្រូវ៖ ក. ព្រះច័ន្ទពេញវង់ រៀបរៀងដោយ៖ កញ្ញា មាស​ សុភាព

ពាក្យបណ្តៅខ្មែរ៣៣៖ ដងដូចដងនង្គ័ល យកដៃទៅពាល់ ពីរោះម៉្យាង តើជាអ្វី?

ចម្លើយត្រឹមត្រូវ៖ ឃ. ចាប៉ី រៀបរៀងដោយ៖​ កញ្ញា មាស សុភាព
error: Content is protected !!