ពាក្យបណ្ដៅខ្មែរ

២២. ស្រីលឿងខៀវខ្ចី មនុស្សលើផែនដី មេត្រីនាងគ្រប់គ្នា តើជាអ្វី?

ចម្លើយត្រឹមត្រូវ៖  គ. មាស រៀបរៀងដោយ៖ កញ្ញា មាស សុភាព

២១. អូសសេះកាត់ត្រឡោក តើជាអ្វី?

ចម្លើយត្រឹមត្រូវ៖  ឃ. កូតទ្រ រៀបរៀងដោយ៖ កញ្ញា មាស សុភាព

២០. សត្វមួយមានខ្លួនឥតឈាម មានដៃឥតម្រាម មានកឥតក្បាល តើជាអ្វី?

ចម្លើយត្រឹមត្រូវ៖  ឃ. អាវ រៀបរៀងដោយ៖ កញ្ញា មាស សុភាព

ពាក្យបណ្តៅខ្មែរ៖ ១៩. សត្វមួយរកស៊ីដូចខ្វែក ទំលើខ្សែដែក ភ្នែកប៉ុនពងមាន់ តើជាអ្វី?

ចម្លើយត្រឹមត្រូវ៖  គ. ចង្កៀងអគ្គិសនី រៀបរៀងដោយ៖ កញ្ញា មាស សុភាព

ពាក្យបណ្តៅខ្មែរ៖ ១៨. សត្វមួយមកពីជើង ក្បាលទើងមើង ជើងតែមួយ តើជាអ្វី?

ចម្លើយត្រឹមត្រូវ៖  ឃ. ឆ័ត្រ រៀបរៀងដោយ៖ កញ្ញា មាស សុភាព

ពាក្យបណ្តៅខ្មែរ៖ ១៧.លាជមួយចង្អេរ រាយគ្រប់ស្រុក តើជាអ្វី?

ចម្លើយត្រឹមត្រូវ៖  ខ. ផ្កាយ រៀបរៀងដោយ៖ កញ្ញា មាស សុភាព

ពាក្យបណ្តៅខ្មែរ៖ ១៦. រាំងអើយរាំងរេ រាំងដុះកណ្តាលទន្លេជាហៅរាំងអី

ចម្លើយត្រឹមត្រូវ៖  ឃ. រាំងព្រួល រៀបរៀងដោយ៖ កញ្ញា មាស សុភាព

ពាក្យបណ្តៅខ្មែរ៖ ១៥. រុក្ខាព័ទ្ធចុង មច្ឆាពូនក្នុង ពូនប្របអគ្គី

ចម្លើយត្រឹមត្រូវ៖  ឃ. តម្បុតត្រី រៀបរៀងដោយ៖ កញ្ញា មាស សុភាព

ពាក្យបណ្តៅខ្មែរ៖ ១៤. ក្ងក់ដូចទង់ ក្ងង់ដូចត្មាត រកស៊ីសង្វាត រកពោះដាក់គ្មាន

ចម្លើយត្រឹមត្រូវ៖ គ. កណ្តៀវ រៀបរៀងដោយ៖ កញ្ញា មាស សុភាព
error: Content is protected !!