ពាក្យបណ្ដៅខ្មែរ

ពាក្យបណ្តៅខ្មែរ៖ ១២. កូនអូរតូចមួយ បងមិនហ៊ានឆ្លង ស្រីពៅមាសបង ឆ្លងទៅឆ្លងមក

ចម្លើយត្រឹមត្រូវ៖ ខ. ត្រល់សំរាប់ត្បាញ រៀបរៀងដោយ៖ កញ្ញា មាស សុភាព

ពាក្យបណ្តៅខ្មែរ៖ ១១. កាត់កឥតឈាម កាត់ដៃឥតម្រាម ពុះទ្រូងឥតថ្លើម

ចម្លើយត្រឹមត្រូវ៖ ឃ. កាត់អាវ រៀបរៀងដោយ៖ កញ្ញា មាស សុភាព

ពាក្យបណ្តៅខ្មែរ៖ ៨. សត្វមួយមកពីស្រុកលិច កន្ទុយខ្វិចៗស៊ីក្បាលមនុស្ស

ចម្លើយត្រឹមត្រូវ៖ ខ. កន្ត្រៃ រៀបរៀងដោយ៖ កញ្ញា មាស សុភាព

ពាក្យបណ្តៅខ្មែរ៖ ៧. ឯកអង្គទ្រង់នាមបញ្ចពណ៌ កន្ទុយស្រួចញ័រ ក្អកផងគ្រហឹមផង

ចម្លើយត្រឹមត្រូវ៖ ខ. សត្វតុកកែ រៀបរៀងដោយ៖ កញ្ញា មាស សុភាព

ពាក្យបណ្តៅខ្មែរ៖ ៦. ឈើពុកទៅរុកឈើខ្លឹម ម្តាយអាទឹមនៅស្រុកកំពង់ស្វាយ

ចម្លើយត្រឹមត្រូវ៖ គ. ជ្រុញហាន់ថ្នាំ និងកាំបិត រៀបរៀងដោយ៖ កញ្ញា មាស សុភាព

ពាក្យបណ្តៅខ្មែរ៖ ៥. ក្រពើមិនជិះទៅជិះគល់ឈើ ក្បាលដូចគេរើអាចម៍ដូចគេរោយ

ចម្លើយត្រឹមត្រូវ៖ ខ. ខ្នោសកោសដូង រៀបរៀងដោយ៖ កញ្ញា មាស សុភាព

ពាក្យបណ្តៅខ្មែរ៖ ៤. សត្វមួយមានភ្នែកធំជាងក្បាល ឃើញចំណីត្រកាលបូតដៃបូតជើង

ចម្លើយត្រឹមត្រូវ៖ គ. សត្វរុយ រៀបរៀងដោយ៖ កញ្ញា មាស សុភាព
error: Content is protected !!