ទំព័រដើមប្រវត្តិសាស្ត្របុរាណវិទ្យាស្ថានីយផូស៊ីល​សត្វសមុទ្រ​ភ្នំ​ទាក់​ទ្រាំង​ ខេត្ត​បាត់​ដំបង​

ស្ថានីយផូស៊ីល​សត្វសមុទ្រ​ភ្នំ​ទាក់​ទ្រាំង​ ខេត្ត​បាត់​ដំបង​

ភ្នំ​ទាក់​ទ្រាំង​ មាន​ទីតាំងភូមិសាស្រ្តស្ថិតនៅឃុំ​ត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ ភ្នំ​នេះ​គេហៅ​ខ្លះ​ថា​ភ្នំ​ល្អាង​ស្ពាន​ ដែល​ជា​ស្ថានីយ​បុរេ​ប្រវត្តិ​សាស្ត្រ​ដ៏​ចំណាស់​មួយ​នៃ​ប្រទេស​ ​កម្ពុជា​ ដែល​ត្រូវ​បាន​សិក្សា​តាំង​ពី​សម័យ​បារាំង និង​បាន​បន្ត​សិក្សា​ដោយ​អ្នក​បុរាណ​វិទ្យា​ខ្មែរ​ក្នុង​ពេល​បច្ចុប្បន្ន​ផង​ដែរ​។​ ភ្នំ​ទាក់​ទ្រាំង​ត្រូវបាន​រាជរដ្ឋា​ភិបាល​ដាក់​ជាតំបន់​បេតិ​កភណ្ឌ​ធម្មជាតិ ដោយអនុក្រឹត្យលេខ​ ០៦៧ អនក្រ.បក ចុះ​ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ដែល​មាន​ ៧៩,៨២ហិចតា។​ ក្រុមការងារ​សិក្សា​ផូស៊ីល​នៃ​នាយក​ដ្ឋាន​តំបន់​បេតិ​កភណ្ឌ​ នៃ​អគ្គ​នាយកដ្ឋាន​សហគមន៍​មូល​ដ្ឋាន ក្រួង​បរិស្ថាន បាន​ទៅ​សិក្សា​បឋម​នៅ​តំបន់​ភ្នំ​ទាក់​ទ្រាំង និង​ភ្នំ​នៅ​ជាប់​នោះ​ផង​ដែរ​ កាល​ពី​ឆ្នាំ​២០២០កន្លង​មក​។​

តំបន់​ភ្នំ​ទាក់​ទ្រាំង​ជាប្រភេទ​ភ្នំ​ថ្ម​កំបោរ​ មាន​អតីតកាលជាសមុទ្រ​ មាន​សញ្ញាសំគាល់​ PLS ក្នុង​សម័យ​កាល​ Permian (២៥១-២៩៩លាន​ឆ្នាំ​) នាស័ក ​Paleozoic។ នៅ​ក្នុង​រូង​ភ្នំ​នៃ​ភ្នំ​ទាក់​ទ្រាំង​ពុំ​សូវ​ឃើញ​មាន​ឃើញ​ផូស៊ីល​ទេ ខ្លះ​​នៅ​សល់​ស្នាក​ស្នាម​តិច​តូច​ជា​ពិសេស​ តែ​យើង​បាន​ជួប​ប្រទះ​នោះ​ផ្នែក​ខាង​ក្រៅ​នៃ​ភ្នំ និង​ទីតាំង​ដែល​គេ​វាតយថ្ម​នៅ​ភ្នំ​ជាប់​នោះ​ ដែល​រក​ឃើញពពួកសត្វសមុទ្រមួយ​ចំនួនដូចជា​៖ ពពួក​គ្រី​ណូអ៊ីត​ Crinoid (រូប​លេខ៤​) ស្ថិត​នៅ​ សាខា (Phylum) Echinodermata ក្រុម  (class) Crinoidea។ ដែល​សាខា Echinodermata មាន​ក្រុមមួយ​ចំនួន​ដែល​​​ស្ថិត​នៅ​ក្បែរ​ពពួក Crinoidea មាន​ផ្កាយ​សមុទ្រ​ និង​ពួក​កាំ​ប្រម៉ា​សមុទ្រ យើង​ក៏​ធ្លាប់​បាន​ចុះ​ផ្សាយ​លើក​មុន​ផង​ដែរ​ យើង​បាន​ជួន​ប្រទះ​ពពួក​គ្រីណួអ៊ីត​នៅ​ជើង​ភ្នំ​ ថ្មលេច​ចេញ​នៅ​តាម​ចំការ​​នៃ​ភ្នំ​មួយ​ជាប់​និង​ភ្នំ​ទាក់​ទ្រាំង​ដែល​នៅ​មិន​ឆ្ងាយពីទីតាំង​វាយ​ថ្ម​។​ សត្វនេះ​ក៏​បាន​បន្ត​មក​រស់​នៅ​ដល់​ពេល​បច្ចុប្បន្នក្នុង​ប្រទេ​ស​កម្ពុជា គ្រាន់​តែ​ជា​ពូជន៍​ផ្សេងគ្នា​តែ​ប៉ុណ្ណោះ​។ ផូស៊ីលអាម៉ូណីត​ត្រូវ​បាន​ជួប​ប្រទះ​នៅ​ស្ថានីយផូស៊ីល​សត្វ​សមុទ្រ​មួយ​ចំនួ​ន​ដូច​ជា​នៅ​ភ្នំ​បាក់​ ភ្នំ​ជញ្ជាំង​ ភ្នំស្វាយ​ ភ្នំ​តូច​ ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ ដែល​មាន​លក្ខណៈ​ប្រហែលគ្នា​ នេះ​ក៏​អាច​បង្ហាញ​អំពី​ទំនាក់​ទំនង​គ្នា​រវាង​ជិ​វិត​ដែល​អាច​ស្ថិត​ក្នុង​ពេល​ប្រហាក់​ប្រហែល​គ្នា​។​

ផ្កាថ្ម​មួយ​ប្រភេទ​រក​ឃើញ​នៅ​ភ្នំ​មូយ​ជាប់​និង​ភ្នំ​ទាក់​ទ្រាំង​ក្នុង​ទីតាំង​វាយ​ថ្ម​ ដែលកប់​ក្នុង​ទីតាំង​នោះ​។ ផ្កា​ថ្មនេះ​អាច អាចស្ថិត​នៅ​ក្នុង​ Colonial Rugosa Coral តែ​ក៏​មិនទាន់​ដឹង​ថា​វា​ជា​ប្រភេទ​មួយ​ណា​ច្បាស់​នៅ​ឡើយ​ទេ​។​ ពពួក​នេះ​ស្ថិត​នៅ​សាខា​ Phylum Cnidaria, ថ្នាក់ ​(class) Anthozoa (coral), លំដាប់ Order Rugosa, colonial rugose coral។ ផ្កា​ថ្ម​នេះ​ក៏​មាន​លក្ខណៈប្រហាក់​ប្រហែល​និង​ផ្កា​ថ្ម​មួយ​ដែលឃើញ​នៅ​លើ​ភ្នំ​បាក់​ត្រង់​កំពូល​ភ្នំ​។​​

ផូស៊ីល​មួយ​ប្រភេទ​ដែលមាន​រូប​រៀង​ដូច​ជា​បំពង់​មាន​មុខកាត់​ប្រមាណ​៤​ស.ម ​ដែល​ស្ថិត​នៅ​ក្នុង សាខា Phylum Porifera ( Spongy)។ យើង​បាន​រក​ឃើញ​ផូស៊ីល​ទាំង​នេះ​នៅ​ក្នុង​បំណែក​ថ្ម​ដែល​កេ​វាយ​បំបែក​។​ Spongy មាន​បន្ត​រស់​នៅ​រហូត​ដល់​ពេល​បច្ចុប្បន្ន​ វា​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​ផ្កា​ថ្ម តែ​រូបរាង​កាយ​របស់​វា​ មិនសូវរឹង​ តន់​ដូច​អេ​ប៉ុង​។​ ពួក​នេះ​ក៏​បាន​រក​ឃើញ​នៅ​ភ្នំ​បាក់​ និង​ភ្នំ​ស្វាយ​ ខេត្ត​បន្ទាយ​មាន​ជ័យ​ផង​ដែរ​។​

​ជា​ស្នាក​ស្នាម​ផូស៊ីលជាប់​នៅ​ក្នុង​ថ្ម​កំបោរ ពួកវា​ក៏អាច​ស្ថិត​នៅ​ក្នុង សាខា Phylum Porifera ( Spongy)​ ដែរ​។ ពូក​នេះ​ក៏​បាន​ជួប​ប្រទះនៅ​ស្ថានីយផូស៊ីល​សត្វ​សមុទ្រ​ភ្នំ​ស្វាយដែលមាន​លក្ខណៈ​ដូច​គ្នា​​។​

ថ្វី​ត្បិត​តំបន់​ភ្នំ​ទាក់​ទ្រាំង​មាន​ការ​រក​ឃើញ​សំណាកផូស៊ីល​សត្វ​សមុទ្រ​មិនច្រើន​ អា​ច​ដោយ​សារ​ការ​រលាយ​ចូល​ក្នុង​សាច់ថ្ម​ពិបាក​ក្នុង​ការ​ពិនិ​ត្យ​មើល។​​ តែ​តាម​រយៈ​ភស្តុតាង​ផូស៊ីល​មួយ​ចំនួន​ដែល​យើង​បាន​ជួន​ប្រទះ​ និង​ប្រៀប​ធៀប​ជា​មួយស្ថានីយ​មួយ​ចំនួន​ដូច​ជា​នៅ​ភ្នំ​បាក់ ភ្នំ​ស្វាយ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​។ យើង​អា​ចដឹង​ថា​ស្ថានីយ​នេះ​ពិត​ជា​មាន​ទំនាក់​ទំនង​រវាង​ជី​វិត​សត្វ​ដែល​ស្ថិត​នៅ​ក្នុង​សម័យ​កាល​ជា​មួយ​គ្នា​។​ ​ភ្នំ​ទាក់​ទ្រាំង​មាន​អតីតកាល​​នៅ​ក្នុង​សមុទ្រ​ ក្នុង​សម័យ​កាល​ Permian (២៥១-២៩៩លាន​ឆ្នាំ​) នាស័ក ​Paleozoic។ ទីតាំង​នេះ​ក៏​គួរ​តែ​មាន​ការ​សិក្សា​បន្ថែម​នៅលើ​ភ្នំ​មួយ​ចំនួន​ដែល​នៅ​នោះ៕

—————————————–

Fossils at Teak Trang Mountain

Teak Trang mountain is located in Treng commune, Ratanak Mondol district, Battambang province. This mountain is also called Phnom Laang Spean. It is a pre-history site of Cambodia that has been studied since the French colonization period. Teak Trang became a natural heritage site on May 25th, 2020. It covers 79.82 hectares. 

Teak Trang is a limestone mountain that was an ocean area under the code of PLS and in the Permian period (251-299 million years) of Paleozoic. The caves of Teak Trang mountain do not have many fossils. However, there are many of them found outside of the caves. For instance, Crinoid of Echinodermata (Phylum) in the class of Crinoidea. The branch of Echinodermata has sea stars and sea urchins. Sometimes, Crinoid is found at the foot of the mountain and on the farm nearby. This species continues living in Cambodia up to the present. However, it is a different type.Fossils of Ammonite has been found at Phnom Bak, Phnom Chunh Cheang, Phnom Svay and Phnom Touch in Banteay Meanchey province. 

There is a type of Coral that has been found from a mountain next to Teak Trang mountain. It is located on a stone quarry site. This Coral could be in the group of Colonial Rugosa Coral. However, the exact species is unknown. This Coral is in a branch of Phylum Cnidaria, class of Anthozoa, order Rugosa, Colonial rugose coral. This coral is similar to another coral found on the peak of Phnom Bak. Furthermore, there is a fossil with a cross-section of 4 cm in the branch of Phylum Porifera. These fossils have been found in the fragment of stone. 

Spongy continue to live until the present. It has a similar characteristic as coral but is slightly soft as a sponge. Spongy have been found at Phnom Bak and Phnom Svay in Banteay Meanchey province. It is in the branch of Phylum Porifera. 

Even though the area of Teak Trang mountain does not have many fossils, it could be compared and associated with other sites such as Phnom Bak and Phnom Svay. The presence of these fossils shows a correlation of other animals in the same period. The area of Teak Trang mountain was an ocean in the Permian period of Paleozoic. However, the limitation of the information about the fossils in the area suggests having further study.

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!