ទំព័រដើមប្រវត្តិសាស្ត្របុរាណវិទ្យាល្អាង​គំនូរ ភ្នំ​ក្រវ៉ាញ

ល្អាង​គំនូរ ភ្នំ​ក្រវ៉ាញ

គំ​នូរ​នៅ​តាម​រូងភ្នំ ជញ្ជាំង​ថ្ម​ ត្រូវ​បាន​រក​ឃើញ​ជា​ច្រើន​កន្លែង​នៅ​លើ​ពិ​ភព​លោក​ ដូច​ជា​នៅ​អា​ហ្វ្រិច​ អ៊ឺរ៉ុប អាមេរិក​ អូស្ត្រលី​ និង​អាស៊ី​ជា​ដើម​ ។ គំនូរ​ត្រូវបាន​មនុស្ស​ប្រើ​ប្រា​ស់​ជា​យូរ​ណាស់​​មក​ហើ​យ ​ដូច​ជា​នៅ​រូង​ភ្នំ​  Lascaux ប្រទេស​បារាំង​ ដែល​មាន​អាយុ​កាល​ចន្លោះ​ ៣៥០០០​ឆ្នាំ​-១០០០០​ឆ្នាំ​ ដែល​ជា​សិល្បៈ​គំនូរ​ក្នុង​រូង​ភ្នំដ៏​ចំណាស់​​ ។ ក្នុង​នោះ​​ក៏​មាន​ការ​សិក្សា​ពី​តំបន់​​អាស៊ី​ផង​ដែរ​ ដូច​ជា​នៅ​ប្រទេ​ស​ថៃ​ដែលមាន​បង្ហាញ​អំពី​គំនូរ​ពណ៌​ក្រហម​ក្នុង​រូង​ភ្នំ​ បង្ហាញ​អំពី​មនុស្ស​ បាញ់​ព្រួញ​ សត្វ​ឆ្កែ ដែល​គេ​កំណត់​អាយុ​ចន្លោះ​៤០០០ មក​២៥០០ ឆ្នាំ​មុ​នបច្ចុប្បន្ន។​ នៅ​ប្រទេស​កម្ពុជា​ក៏​បាន​រក​ឃើញ​​មាន​នៅ​២​តំបន់​ គឺ​នៅ​តំបន់​ភ្នំ​ក្រវាញ​ និង​តំបន់​ភ្នំ​គូលែន​។​ ភ្នំ​គូលែន​ត្រូវ​បាន​រកឃើញគំនូរប្រភេទនេះ ចំនួន៨ទីតាំង​រួចមក​ហើយ​ និងអាចមានទីតាំង​ផ្សេងទៀតដែលយើងពុំទាន់​រកឃើញ ដ្បិតទីតាំងនេះមានស្ថានីយបុរាណខ្លះនៅអាថ៌កំបាំងនៅឡើយ។​

ភ្នំ​ក្រវាញ​ជាតំបន់​​ជួរ​ភ្នំ​មួយ​នៃ​ប្រទេស​កម្ពុជា​ ដែល​លាត​សន្ធឹង​ក្នុង​ខេត្ត​មួយ​ចំនួន​ ដូច​ជា​ខេត្ត​បាត់​ដំបង​ ពោធិ៍សាត់​ កោះកុង​ កំពង់​ឆ្នាំង​ កំពង់​ស្ពឺ​ ព្រះ​សីហនុ​ កំពត​។ តំបន់​នេះ​ជា​តំបន់​ភ្នំ​ ព្រៃឈើ និងជីវចម្រុះ​ដែល​នៅ​មាន​អាថ៌កំបាំង​ជា​ច្រើន​។​ តាមរយៈ​ផែន​ទីភូគព្តសាស្ត្រនៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​​តំបន់​នេះ ជា​តំបន់ដែល​​​ស្ថិត​នៅ​ក្នុង ​ស័កទី២ ក្នុងសម័​យ​ Jurassic និង​Cretaceous។ តំបន់​នេះ​មាន​​ប្រជាជនរស់នៅតិចតួច​ ពិសេស​គឺ​ជនជាតិ​ភាគ​តិច​ ដូច​ជាជន​ជាតិ​សួយ​ ជន​ជាតិ​ព័រ ជង​​ជា​ដើម​។​ បច្ចុប្បន្ននេះ​​ប្រជាជន​បានចំណាក​ស្រុក​ផ្លាស់​ប្តូរទីកន្លែង​រស់​នៅ​ កន្លែង​ខ្លះ​បាន​បាត់​បង់​ព័ត៌មាន​ស្ទើ​រទាំង​ស្រុង​ដូច​ជា ​ប្រពៃ​ណី​វប្បធម៌​ជា​ដើម​។​ ល្អាង​គំនូរ​ ស្ថិត​នៅ​ក្នុង​តំបន់​ឧទ្យា​ជាតិ​ក្រវាញកណ្តាល ខាង​ត្បូងភូមិ​កាណម ឃុំ​រកា​រ​ ស្រុក​ក្រ​វាញ​​ ប្រមាណ​៤០​គ.ម​ពី​ទីរួម​ស្រុក​ មាន​ចំនុច ​និយាម​ការ X: 370531 Y: 1338553 ។​  ការធ្វើ​ដំណើរ​ទៅ​​កាន់​តំបន់​នោះ​មាន​ការ​លំបាក​ខ្លះ​ ក្រុមការងារ​បាន​ចុះ​ទៅ​ពិនិត្យ​ ១៥-១៦ ខែមិថុនា​ ឆ្នាំ​២០២១​។ ល្អាងគំនូរ​​(នៅ​​ភ្នំ​គូលែន​ហៅ​ថា​ពើង​) ដែល​មានដុំ​ថ្ម​ធំមួយ​គ្រប​ពើលើ ហើយ​ផ្នែកខាង​ក្រោម​អាច​ជ្រក​ភ្លៀង​បាន​ ឬ​រស់​នៅ​បាន​។​ ថ្ម​នេះ​មាន​​ទំហ៊ំ​ប្រមាណ​៤​គុណ​ និង​៥​ម៉ែត្រ(រូបលេខ១)។ ដោយ​រូប​​គំនូរ​ទាំងឡាយ​ស្ថិត​នៅផ្នែក​ពិដាន​នៃ​ថ្ម​ខាង​លើ​  និង​​មាន​បំណែក​ថ្ម​មួយ​ដុំ​ទៀត​នៅ​ផ្នែក​ខាង​ក្រោម​ ដែល​មាន​ស្លាកក​ស្នាម​ពណ៌​ដី​លែង​នៅ​លើ​នោះ​ផង​ដែរ​។​

ស្ថាន​ភាព​គំនូរ​ គូរ​ដោយ​ពណ៌​ក្រហម មាន​សភាព​រលប់​ដោយ​សារ​អាយុកាលហើយកន្លែង​ខ្លះ​អាច​មើល​យល់ ខ្លះ​ពិបាក​យល់​។​ ការ​គូរ​នៅ​មាន​លក្ខណៈ​សាមញ្ញ បង្ហាញ​អំពី​មនុស្ស​ជិះ​ដំរី​ សត្វ​ព្រៃ​ផ្សេងៗ និង​សម្ភារៈ​មួយ​ចំនួន​ដូច​ខាង​ក្រោម៖   

មនុស្សជិះ​ដំរី​

រូបលេខ២ ផ្នែក​ខាង​ស្តាំ​បង្ហាញ​អំពី​មនុស្ស​ម្នាក់​ជិះ​ដំ​រី​។ រូប​លេខ​៣ ជា​រូប​ខាង​ឆ្វេង​នៃ​រូបលេខ​២​ ជា​រូប​មនុស្ស​៣​នាក់​ជិះ​ដំរី​ ដែល​ស្ថិត​នៅ​លើ​ជញ្ជាំង​បញ្ឈរ​។ រូប​លេខ​៤​​ជា​រូប​ដែល​គូរ​លើ​ពិ​ដាន​ថ្ម​ជារូប​តូច​ៗ​ មាន​មនុស្ស​៤នាក់​ដែល​បង្ហាញ​ពី​សកម្មភាព​តោង​បន្ត​គ្នា​ ចំនុច​ជា​ការ​ចាប់​អា​រម្មណ៍​​មួយ​ដែល​អាច​គិត​ថា​វា​គួរ​មាន​ទំនាក់​ទំនង​នឹង​ការ​ទាក់​ដំរី​។​ រូបលេខ៥-៦​ បង្ហាញ​ពី​មនុស្ស​ម្នាក់ជិះ​ដំ​រី​ ដែល​ស្ថិត​នៅ​ក្នុងក្រុម​នៃពពួក​សត្វ​ព្រៃ​មួយ​ចំនួន ព្រមទាំង​អាច​មាន​រូបដំរី​ផ្សេងទៀត​ផង​ដែរ​​។​ ក្នុង​គំនូរប្រភេទ​នេះ​ពេល​ខ្លះ​មាន​ការ​លំបាក​នៅ​ក្នុង​ការ​​កំណត់​​ថា​តើ​ពួក​គាត់​កំពង់​ធ្វើ​អ្វី​? នេះ​អាច​ជា​សកម្មភាព​ទៅ​បរ​បាញ់​សត្វ​ ឬ​យ៉ាង​ណា​? ​

សត្វ​​ព្រៃ

ដែល​មាន​ក្នុង​គំនូរ​មាន​ការ​លំបាក​ក្នុង​ការ​កំណត់​អត្ត​សញ្ញាណ តែយើង​យល់​ទៅ​តាមទម្រង់​ ​ភាគ​​ច្រើន​ជា​ពពួក​ឈ្លូស​ ប្រើស ក្តាន់​ជា​ដើ​ម​​ ដែល​ត្រូវ​បាន​គូរ​មាន​ចំនួន​ច្រើន​ និង​មាន​ទំហ៊ំ​តូច​ៗ​ប្រមាណ​១០​ស.ម​។​ តាម​រយៈ​រូប​លេខ​៧​​ នេះ​គឺ​រូប​ដែល​បង្ហាញ​ពី​ពពួក​​ឈ្លូស ប្រើស​ ក្តាន់ ដែល​គូរ​មាន​​បញ្ច្រាសគ្នា​ នៅ​ផ្នែក​កណ្តាល​ហាក់​មាន​សត្វ​ដំរី​មួយ​ក្បាល​ផង​ដែរ​។​ រូបលេខ៨-៩​ ហាក់​ជា​ពពួក​សត្វ​គោ​ ឬ​ទន្សោង ឬខ្ទីង​។​  រូប​លេខ១០​ យើង​អាច​យល់​ថា​ជា​ជា​ប្រភេទ​ពពួក​ប្រើស​ ឬ​ក្តាន់​ ដោយ​ហេតុ​ថា​វា​មាន​ស្នែង​បែក​ចេញ​ពី​គ្នា​។​ ចំពោះ​រូប​លេខ​១១ អាច​ជា​ពពួក​ឈ្លូស​ ឬប្រភេទ​សត្វ​ណា​មួយ​ តែ​ក្នុង​នោះ​ផង​ដែរ​ក៏​ហាក់​ដូច​ជា​មាន​រូប​មនុស្ស​កំពង់​ចាប់​សត្វ​​នោះ​។​​ ​

សម្ភារៈ​ប្រើ​ប្រាស់

នៅ​ក្នុង​រូប​គំនូរ​ទាំង​នេះ​ តាម​រយៈ​សកម្មភាព​ ដូច​ជារូប​លេខ១៤​ ត្រង់​ចំនុច​រង្វង់​រូប​ខាង​ស្តាំ​ជា​ហ្មរ​ដំរី​ ដែល​ដាំ​កាន់​កង្វេរ។​ រង្វង់​ខាង​ឆ្វេង​ រូបមនុស្សទី២​ទាញ​អ្នក​ទី​៣ដែល​​​ក្នុង​​ដៃ​មាន​កាន់​ជា​របស់​អ្វី១​? អាច​ចា​ធ្នូ​ កាំបិតផ្គាក់​?​ សម្រាប់​រូប​គំនូរ​លេខ១២ និង​លេខ១៣ អាច​ជា​រូប​នង្គ័ល​ តាម​រយៈ​រូប​នេះ​អាច​យល់​បាន​ថា ការ​ប្រើ​កង្វេរ និង​នង្គ័ល​ មានន័យ​ថា​មនុស្ស​ចេះ​ប្រើ​ប្រាស់​លោហៈ​ និង​ចេះ​ធ្វើ​កសិកម្មអចិន្ត្រៃ។​

ជន​ជាតិ​ដែល​រស់​នៅ​តំបន់​នោះ ភូមិ​កាណម ជន​ជាតិ​ព័រ​​​ គាត់​រស់​នៅ​តំបន់​ក្រវាញ​ តែ​ត្រូវ​បាន​ផ្លាស់​ផ្តូរ​ក្នុង​សម័យ​ខ្មែរ​ក្រហម​ រហូត​ដល់​ឆ្នាំ​១៩៩៨​ មាន​៤​គ្រួសារ​ត្រលប់​មក​រស់​នៅ​ភូមិ​នេះ​វិញ​។​ ពួក​​គាត់​​នៅ​គោរព​ចំ​ពោះ​ល្អាង​គំនូរ ដោយ​ឃើញមាន​កន្លែងដាក់​​ក្រឡ​ដាក់​ឆ្អឹង​ និង​ម្ឈូស​បុរាណ​ ​ក្នុង​តំបន់​នេះ​ដែរ​។​ ក្រុមស្រាវ​ជ្រាវ​​មួយក្រុម​​ដែល​ធ្លាប់​សិក្សា​នៅ​តំបន់​នោះ​ ក៏​បាន​បង្ហាញ​ពីវត្តមាន​របស់​វត្ថុ​ប្រើ​ប្រាស់​ ពី​យុគ​ថ្ម​រំលីង​ យុគលោហៈ​​ ពាង​សម័យ​អង្គរ​ សម័យ​កណ្តាល និង​បន្ត​មក​ក្រោយទៀត​។​​​ ថ្មី​ៗ​តាម​រយៈ​លោក ឡា​ម៉ូ​ ដែល​ជា​អ្នក​ថត​រូប​គាត់​ក៏​បាន​បង្ហាញ​ពី​ទីតាំងមួយ​​ ដែល​មានក្រឡដាក់ឆ្អឹង​ និង​មាន​ស្លាក​ស្នាម​គំនូរ​នៅ​ពិ​ដានរូង​ភ្នំ​​នៅ​ ​រូង​ជំនាង គ្រាន់​តែ​មើល​មិនយល់​ និង​នៅ​សល់​ស្លាក​ស្នា​ម​តិច​តួច​ពេក​ ក្នុង​ភូមិសាស្ត្រ​ខេត្ត​កោះ​កុង​ ក្នុង​តំបន់​ភ្នំ​ក្រវាញ​ផង​ដែរ​។​ ក្នុង​រាជ​ព្រះ​អង្គ​ច័ន្ទរាជា​​ ក្នុង​អំឡុង​ស.វទី១៦​គ.ស​ ជនជាតិ​ដែល​រស់​នៅ​តំបន់​ក្រវាញ​នោះ​គឺមាន​ទំនាក់​ទំនង​ច្រើន​​ ដូច​ជា​ការ​ទាក់​ដំរី​។​​ ចំពោះ​អាយុកាល​គឺ​មិនទាន់​ច្បាស់​លាស់​​នោះ​ទេ​ តែតាមរយៈ​រូបយើង​អាច​យល់​ថា​ ​ ពួក​គាត់​ចេះ​ប្រើ​ប្រាស់​លោហៈ​ធ្វើ​កសិកម្ម​អចិន្ត្រៃ​ ចិញ្ចឹមសត្វ​រួចទៅហើយ។​ អាចអាយុកាល​​ស្ថិត​នៅ​ចន្លោះ​ រវាង​យុគលោហៈ បន្ត​មក​សម័យ​កណ្តាល​។​

————————————–

Cave painting at Phnom Kravanh

Cave painting found in Africa, Europe, America, Australia and Asia. The oldest cave painting was found in Lascaux, France, about 35000-10000 BC. In Asia such as Thailand, there are red paintings of a hunter with a bow and a dog that could be dated to 4000-2500 BC. In Cambodia, cave paintings were found in two places, Phnom Kravanh and Phnom Kulen. So far, there are eight locations of a cave painting found in Phnom Kulen. 

Phnom Kravanh runs across Battambang, Porsat, Koh Kong, Kampong Chhnang, Kampong Speu, Preah Sihanouk and Kampot province. Based on the geological map, the area of Phnom Kravanh is listed in the Jurassic and Cretaceous periods. It has a little number of people, and most of them are minorities of Souy and Por. 

Cave painting at Phnom Kravanh is located in Kanom village, Rokar commune and about 40 Km from the central. It is in coordinate, X:370531 and Y:1338553. 

The painting at Phnom Kravanh has been painted on the ceiling of the cave, with a dimension of 4 by 5 meters. Besides, there is a block of stone on the floor that also have some traces of red or ochre painting. Among all, some paintings are in ruin state, which hardly to read. However, some significant paintings could give a lot of information. 

Men on the elephant  

There are scenes that show the activities of the man and elephant. One scene shows a man on an elephant (Fig.2). Another scene next to that show 3 men on an elephant (Fig.3). Also, there are 4 men are holding each other on the back of an elephant (Fig.4). The last one shows two men on the back of an elephant who is standing among other wild animals (Fig.5-6). These scenes could be difficult to interpret. However, it could be a hunting scene.

Wild animals

Generally, there are four-legged animals that have been drawn on the wall, but generally in small size of about 10cm. Most of them are fallow deer and deer. (Fig.7) shows an elephant stands between fallow deer and deer. (Fig.8-9) show the cow or wild cow. (Fig.10) indicates fallow deer or deer based on the type of horns. (Fig.11) shows the fallow deer or another four-legged animal that could be a hunting scene. 

The tools 

There is a scene of an elephant trainer who holds a tool to train the elephant (Fig.12). Next to that, men are pulling each other, and one of them holds something that might be a bow or a knife. (Fig.13) could be a plough. Significantly, these images could be suggested that people know how to use metal tools or do agriculture.

អត្ថបទដោយ៖ លោក លឹម​ វណ្ណច័ន្ទ

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!