ទំព័រដើមប្រវត្តិសាស្ត្របុរាណវិទ្យាស្ថានីយផូស៊ីលសត្វសមុទ្រ ភ្នំខ្លាកូន

ស្ថានីយផូស៊ីលសត្វសមុទ្រ ភ្នំខ្លាកូន

ភ្នំខ្លាកូន​​​​ជា​ស្ថានីយ៍​ផូស៊ីល​សត្វសមុទ្របុរាណ​​ មាន​ទីតាំង​​ស្ថិតក្នុង​ក្រុង​សិរី​សោភ័ណ​ ខេត្ត​បន្ទាយ​មានជ័យ​ ដោយ​ធ្វើ​ដំណើរតាម​ផ្លូវ​ជាតិលេខ​៥៦ ឆ្ពោះ​ទៅ​កាន់​ប្រាសាទបន្ទាយ​ឆ្មារ​ ត្រង់​ចំនុច​​ផ្សា​​រ​ចំការ​គ​រនឹងឃើញម​វត្ត​ខ្លាកូន​ចាស់​ រួចបន្តដំណើរ​​តាម​ផ្លូវ​វត្តនេះ​រហូតដល់​ភ្នំ​ខ្លាកូន​​។​ ក្នុង​ឆ្នាំ​២០២១​នេះ ​ក្រុម​ការងារសិក្សា​ផូស៊ីល​នៃ​នាយកដ្ឋាន​តំបន់​បេតិ​កភណ្ឌ​ អគ្គ​សហគមន៍​មូល​ដ្ឋាន​ ​ក្រសួង​បរិស្ថាន បាន​ចុះ​ពិនិត្យ​ និង​សិក្សា​បឋម ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​មន្ទីរ​បរិ​ស្ថាន​ និង​និស្សិត​មួយ​ចំនួន​​(រូបលេខ១​​)។​​

ភ្នំ​ខ្លាកូន​ ជា​ប្រភេទ​ភ្នំ​ថ្ម​កំបោរ ត្រូវ​បាន​កំណត់​​អាយុកាល​ក្នុង​ស័ក​ទី១​ សម័យ Permian (២៥១-២៩៩លាន​ឆ្នាំ​)។ ថ្ម​កំបោរ​ បានកក​ជា​ស្រទាប់​ៗដែល​​កើត​ឡើង​ដោយ​សារ​កំណក​ ​សារ​ធាតុ​​កំបោរពពួក​សត្វ​សមុទ្រ​។​ អតី​តកាល​ដែល​ធ្លាប់​ជា​សមុទ្រ​កាលពី​រាប់​លាន​ឆ្នាំ​មុន​​ កំណកនេះ​បាន​កក​យ៉ាង​ក្រាស់​ជា​បន្ត​បន្ទាប់​ ដែលមាន​ភស្តុតាង​សត្វ​សមុទ្រ​មួយ​ចំនួន​កប់​នៅ​ក្នុង​នោះ​។​ តាមរយៈការ​ចុះ​ពិនិត្យ​របស់ក្រុមការងារនៅ​តាម​ស្រទាប់​ថ្ម​ និង​ក្នុង​រូង​ភ្នំ​​ បាន​រក​ឃើញ​ប្រ​ភេទ​សផូស៊ីល​សត្វ​សមុទ្រ​មួយ​ចំនួន​ដូច​ជា​៖

១- ផ្កា​ថ្ម​មួយ​ប្រភេទត្រូវ​​បាន​រក​ឃើញនៅ​ផ្នែក​ខាង​លើ​នៃ​ភ្នំ​ខ្លាកូន​ចាស់​ ដែល​កប់​ជាប់​ជា​មួយពពួក​ថ្ម​កំបោរ​​ (រូប​លេខ​២​​)​។ នៅ​ក្នុង​រូង​ភ្នំ​នៃ​ភ្នំ​នេះ​យើង​ក៏​បាន​ជួប​ពពួក​ផ្កា​ថ្ម​នេះ​កប់​នៅ​ជាប់​​ថ្ម (រូបលេខ៣)​​ ទៅតាម​ស្រទាប់​ថ្ម​កំបោរ​ ​ដោយ​​ស្ថិត​នៅ​ក្នុង​ទឹក​សមុទ្រ​រាក់​។​​ តាម​​ការ​ពិនិត្យ​ ពពួកផ្កាថ្មនេះ​ប្រហែលស្ថិត​នៅ​ក្នុង Family Rhizangiidae, Class Scleractinia, Filum Cnidaria។​

២- ពពួក ណូទីលុស Nautilus មាន​រូបរាង​ប្រហាក់​ប្រហែល​ខ្យង​ និង​ពពួក​អាម៉ូនីត​ ដែលពពួកទាំង​អស់ នេះ​ស្ថិត​នៅ​ក្នុង​សាខា​ Phylum តែ​មួយ​។​ ផូស៊ីល​ដែល​យើង​បាន​រក​ឃើញ​នេះ​ បែក​ដាច់​ពាក់​កណ្តាល​ មាន​ទំហ៊ំ​ប្រមាណ​១៤​ស.ម​ ស្ថិតនៅពពួក  Phylum Mollusca, Class Cephalopoda, Subclass Nautiloidea, និង Other Nautilida តែ​ពុំទាន់​អាចកំណត់​បាន​ពី​ប្រភេទ​នៃ​ឈ្មោះ​របស់​វា​បាន​នៅ​ឡើយ​ទេ​។​ ពពួក Nautilus ជាពពួក​ដែល​បាន​រស់នៅ​បន្ត​រហូត​ដល់​បច្ចុប្បន្ន​។ ហើយ​វា​ក៏​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​នឹង​សំណា​ក​ផូស៊ីល​ដែល​បាន​រក​ឃើញ​នេះ​ផង​ដែរ​ (រូបលេខ៤)។​

៣-ខ្យង​ ​ក៏​បាន​រក​ឃើញជា​ច្រើនប្រភេទ​ខ្លះ​ដែរ។​ ដោយប្រភេទផូស៊ីលខ្យងទាំងនេះ ​ធ្លាប់​ប្រទះបាន​ឃើញជា​ច្រើន​​ស្ថិត​នៅ​តាមតំបន់​ក្បែរ​នេះ​ ដូច​ជា ភ្នំ​ស្វាយ​ ភ្នំ​ដូង​ព្រះ​ ភ្នំ​បាក់​ជា​ដើម ដែលស្ថិតនៅក្នុងពពួក Phylum Mollusca ក្នុងចំណាត់ថ្នាក់ Class Gastropoda និងបែង​ចែក​ទៅតាម​អំបូរ Family ផ្សេងៗ​គ្នា​។​ (រូបលេខ៦៥) យើងអាច​ហៅ​ខ្ចៅ​ បាន​លេច​ឡើង​នៅ​ស្រទាប់​ថ្ម​កំបោរ​ ផ្នែក​ខាង​លើ​ភ្នំ​។​ (រូបលេខ៦​-៧)​ ក៏​មាន​ទំហ៊ំ​តូចៗ​ដែរ​ ចំណែក​(រូបលេខ៨)​ តាម​ការ​ពិនិត្យ​ក៏​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​ខ្យង​ដែរ​ តែ​ដូច​ជា​មាន​បន្លា​នៅ​ផ្នែក​ខាង​ក្រៅ​។​ យើង​ជឿ​ថា​អា​ច​មាន​ប្រភេទ​ជា​ច្រើន​ផ្សេងៗ​ទៀត​បើ​សិន​មាន​ការ​សិក្សា​ស្រាវ​ជ្រាវ​លំអិត​។​

៤-​ (រូបលេខ៩)​ ជា​ផូស៊ីល​សត្វ​សមុទ្រ​ ដែល​យើង​ពិ​បាក​ក្នុង​ការ​សន្និដ្ឋាន​ តើ​ជា​អ្វី​? វា​មាន​ទំហំ​ប្រមាណ​៥​ស.ម​។​

៥-​ (រូបលេខ១០) នៅ​ផ្នែក​ខាង​លើ​នៃភ្នំ​នេះ ​ស្រទាប់​ថ្ម​កំបោរមាន​ស្លាក​ស្នាម​ជា​ច្រើន​ដែល​ពិ​បាក​ក្នុង​ការ​សន្និដ្ឋាន​ថា​ជា​ផូស៊ីល ឬ​ជា​អ្វី​?​ ស្លាក​ស្នាម​ទាំង​ឡាយ​នេះ​បាន​លាយឡំ​ជា​មួ​យ​ផូស៊ីលខ្យង​ និង​ផូស៊ីល​ផ្សេងៗ​ដូច​បាន​រៀប​រាប់​ខាង​លើ​។​          

​ចំនុច​ទាំង​ឡាយ​ដែល​បាន​បង្ហាញ​ខាង​លើ​ជា​ផ្នែក​មួយ​នៃ​ពត៌​មាន​បឋម​ ដែល​បាន​រក​ឃើញ​ក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវ​អំពី​ផូស៊ីល​នៅ​កម្ពុជា​។​ ភ្នំ​ខ្លាកូន​ចាស់​ជា​ស្ថានីយ​ផូស៊ីល​សត្វ​សមុទ្រ​ ដែល​មាន​តម្លៃ​សម្រាប់​ ការ​សិក្សា​ស្រាវ​ជ្រា​វ​ជី​វៈ​ចម្រុះ​សម័យ​បុរាណ​ សម្រាប់​​ផ្នែក​វិទ្យាសាស្ត្រ និង​ការ​អប់​រំ​ និង​ការ​វិវត្ត​នៃ​ប្រ​វត្តិសាស្ត្រធម្មជាតិ​របស់​ប្រទេស​កម្ពុជា​​តាំង​​ស័ក​ទី​១​ Paleozoic ក្នុង​សម័យ​ Permian (២៥១-២៩៩លាន​ឆ្នាំ​)៕

—————————————————————-

Marine Fossil Site at Phnom Khla Kon

Phnom Khla Kon is an ancient marine fossil site located in Serei Sophorn City, Banteay Meanchey Province, on National Road 56 towards Banteay Chhmar Temple. In 2021, the Fossil Team of the Department of Heritage Zone, Ministry of Environment inspected and studied the primary study with the participation of officials of the Department of Environment and some students.

Phnom Khla Kon, a type of limestone mountain, dates back to the first Permian era (251-299 million years). Limestone is a solidification in layers formed by the accumulation of lime from marine species. Formerly a sea is millions of years ago, the solidification was consistently frozen, with evidence of some marine animals in it. Through team inspections in the rock layers and in the caves, some species of marine fossils were found, such as:

1- A type of coral is found in the upper part of Phnom Kkla Kon Chas, which is buried with limestone. In the caves of this mountain, we also found these corals buried in the rocks along with the limestone layer in the shallow sea. According to examination, this coral may be in the Family Rhizangiidae, Class Scleractinia, Filum Cnidaria.

2-Nautilus is similar in shape to shell and ammonites, all of which belong to the Phylum Class. The fossils we found were broken in the middle with 14 cm in size and belong to the Phylum Mollusca, Class Cephalopoda, Subclass Nautiloidea, and Other Nautilida species, but their names have not yet been determined. The Nautilus is a species that has survived to the present day. It also has a figure similar to fossil sediments that we have found.

3-Shells were also found in some species. Many of these shell fossils have been found in nearby areas, such as Phnom Svay, Phnom Dong, Preah Phnom Bak, etc., which belong to the Phylum Mollusca and the Class Gastropoda, and are divided into different family species.

4-Another marine fossil has been found but it is difficult to identify? It has a dimension about 5 cm in size.

5-As to the fossils found at the top of the mountain, there are many layers of limestone that are difficult to identify as fossils or what? These scars were mixed with shells and other fossils as described above.

The points presented above are part of the preliminary information found in fossil research in Cambodia. Phnom Khla Kon Chas is a valuable marine fossil site for ancient biodiversity research for science and education and the evolution of Cambodia’s natural history since the first Paleozoic era in the Permian period (251-299 million years).

អត្ថបទដើម៖ លោក លឹម​ វណ្ណច័ន្ទ

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!