ទំព័រដើមនិទានកថាអក្សរសិល្ប៍ខ្មែរ៖ រឿង មហាចោរនៅទល់ដែន (ភាគ៦៩)

អក្សរសិល្ប៍ខ្មែរ៖ រឿង មហាចោរនៅទល់ដែន (ភាគ៦៩)

(ផែនការសម្ងាត់)    

តាគីរីគ្រវីក្បាល មើលផ្សែងដែលហុយធ្លោមទៅលើ។ យូរមកតាគីរីនិយាយថាៈ

ចៅ! ក្រោកឡើង ធ្វើការយើងទៀត។ យ៉! ទៅរវល់អីអារឿងប្រពន្ធកូននោះ។ ធ្វើការយើង ទៀត! ពាក្យនេះចោលសូរយ៉ាងខ្ទរឆ្លើយឆ្លងក្នុងក្រអៅចិត្តមានន្ទ។ សតិសម្បជញ្ញៈរបស់បុរសក៏វិល ត្រឡប់មកវិញបន្តិតម្តងៗ។ សូរមាត់តាគីរីទៅទៀតថាៈ

តាដឹងហើយថា ចៅនៅក្មេងចិត្តខ្លាំង។ តែចៅតោងជ្រាបថា រឿងស្នេហាដែលជួបប្រទះ គឺគ្រាន់តែធ្វើអោយយើងមានអនុស្សាវរីយ៍មួយដ៏ចំឡែកក្នុងចិត្តយើងទេ។ កុំទុករឿងស្នេហាជារឿង សំខាន់អោយសោះ។ គ្មានបានការអ្វីទេ ក៏ប៉ុន្តែយើងមិនត្រូវមើលងាយស្នេហាដែរ។ ឯការដែលមាន ខ្លឹមសារពិតៗ គឺការដែលយើងកំពុងធ្វើឯណេះទេ! យើងកំពុងធ្វើការបដិវត្តន៍! មក! ក្រោកឡើង បញ្ចប់ការងារយើងអោយស្រួលរួចដល់ថ្ងៃសេរីរបស់យើង ចាំយើងដោះស្រាយរឿងស្នេហានេះឲ្យ បានស្រួលទៀត។

មានន្ទក្រោកអង្គុយដាក់ដៃទាំងពីរលើក្បាលជង្គង់ ភ្នែកហើម មុខស្ងួតនិយាយស្ទើរខ្សឹបថាៈ

ចៅខុសហើយ! ទទួលខ្លួនខុសៗមែន។

ឆ្លៀតឳកាសនោះ តាគីរីបន្ថែមថាៈ

អឺ! បើចៅទេវីក្បត់ចៅ ម្តេចក៏នាងរត់តាមចៅ? ឃើញទេវាជាក់ស្តែងណាស់ណា៎!

បាទ! មែន! ខ្ញុំខុសស្រឡះ។

មានន្ទខាំធ្មេញក្រឹតៗ នឹកដល់កាមា! បុរសស្ទុះភ្លែតទៅបើកកំណាត់ប៉ាក់បាំងបង្អួចមើលទៅ គេហដ្ឋានែលនៅពីមុខនោះទៀត។ មើលបណ្តើរ បុរសនិយាយបណ្តើរៈ

ហ៊ឹះ! អាណិតស្រីពេក! អូនស្លាប់បាត់ទៅហើយ​ ទើបឯងភ្ញាក់ខ្លួនចាំទៅរកផ្នូរនាងសំពះស្មា លាទោសស្រី!

ទឹកភ្នែកពីរដំណក់ស្រក់ជាថ្មីទៀត។ បុរសហូតយកកូនកន្សែងញើសសំបោរ។ តាគីរីបង្ហុយ ខ្សៀទ្រមឹងដដែល ស្តាប់បណ្តើរផង ដកដង្ហើមធំផង។

មានន្ទនិយាយទៀតថាៈ

ឈប់គិត!

តាគីរីបង្វែររឿងទេវីចោល ដោយនិយាយថាៈ

ចៅឃើញអ្នកណាខ្លះទៀត ចូលក្នុងផ្ទះនោះ?

ឃើញកាមា ឃើញមេទាហានជាច្រើន!

ចុះចំពោះចៅ និងនាងកែវមណីយ៉ាងណាទៅបានជាឥឡូវបែបខ្វែងគ្នាម៉្លេះ?

ហ៊ឺះ លោកតាអើយ! ខ្ញុំទើបតែរួចពីជុចរបស់វាថ្មីៗនេះឯង។

ស្អីទៅជុចនោះ?

ជុចណ៎ា លោកតា គឺជុចដូចគេដាក់ត្រីនោះណ៎ា! ជុចនោះចម្លែកណាស់ធ្វើអំពីដែក មានទ្វារ មួយដែលគេចូលទៅបាន រួចចេញវិញមិនបាន។ អ្នកនេសាទតែងយកជុចនេះទៅដាក់តាមច្រកដង អូរបង្កប់ក្នុងទឹក។ លោកតាមិនដែលឃើញជុចទេ?

ហឺ មិនដែលឃើញ!

បាទ! គឺនៅបាត់ដំបង។ ខ្ញុំលបដើរតាមអូនមណី។ ដល់ផ្ទះមួយនោះ ខ្ញុំចូលទៅតាមគេ។ ស្រាប់ តែចូលទៅឃើញមានទ្វារបីជាន់។ ដល់ទ្វារទីពីរ មានទឹកហូរដលទ្វារទីបីទឹកលិចរកដើរទៅទៀតមិន រួច។ ខ្ញុំចេញមកវិញ។ ហ៊ឹះៗ ចេញឯណា ទ្វារបិទអស់រលីង។ ស្ទាបនាយ ស្ទាបអាយឃើញដែកប៉ុនៗ មេដៃ។ បានស្ទាបព្រោះងងឹតដូចយប់។ ដល់ពេលោះ ហើយទើបខ្ញុំដឹងថា ខ្ញុំជាប់ជុចគេហើយ។ ខ្ញុំមុជ ទៅបាតស្ទាបរកផ្លូវចេញ តែឃើញដែកត្បាញជាក្រឡាដូចជុចដដែល។ ខ្ញុំហែលទៅខាងចុងៗស្រួច រកច្រកចេញគ្មានទៀត។ ខ្ញុំតោងដែកនៅទីនោះឯង។ រងចាំពេលស្លាប់។ ឳ! លោកអើយ! សំណាងខ្ញុំ ណាស់ ទឹកស្ទឹងមេស្រកយ៉ាងខ្លាំង ថាបើទឹកច្រើនបន្តិចខ្ញុំដាច់ខ្យល់ស្លាប់ហើយ។ តែអូនមណីនឹក ស្មានថា ខ្ញុំស្លាប់ប្រាកដ បីថ្ងៃគត់ខ្ញុំអត់បាយផឹកតែទឹក។

ចៅធ្វើម៉េចទៅបានរួចពីជុចចង្រៃនោះ?

ឈប! ឈប! ចាំខ្ញុំនិយាយអោយអស់។ ខ្ញុំស្ទាបសព្វកន្លែងមិនឃើញមានច្រកចេញសោះ។ ខ្ញុំ គិតកាច់ដែក តែកាច់មិនកើត ខ្ញុំគិតកាប់ដែកនឹងដាវខ្ញុំតែកាប់មិនកើតទៀត ខ្ញុំក៏លះបង់គំនិតតស៊ូ។ មិនអស់ចិត្តនឹងមកស្លាប់ខ្លួនទទេ ខ្ញុំមុជរាវរកផ្លូវចេញទៀត។ តែម្តងនេះ ខ្ញុំប៉ះខ្មោចមួយ។ អៃយ៉ា ខ្មោចទេតើ ខ្ញុំព្រឺខ្លួនខ្ញាក! នឹកថា បន្តិចទៀតខ្ញុំក៏ទៅជាខ្មោចដែរ។

ធ្វើយ៉ាងណាទៅបានចៅចេញរួច?

ងាយណាស់ ខ្ញុំចេញតាមខ្មោច!

តាមខ្មោច?

បាទ! ដល់ចុងក្រោយបំផុត ខ្ញុំគិតស្រែកឲ្យគេឮដើម្បីអោយគេសម្លាប់ខ្ញុំទៅ តែស្រែកគ្មានអ្នក ណាឮ។ ខ្ញុំនឹកឃើញថា ខ្ញុំចេញតាមខ្មោចទេ តែអូនមណីស្រីនឹកឃើញខ្មោច ពីព្រោះមិនមែនស្រួល ទេដែលនាងដេកលើខ្មោចនោះ។

អាស្រ័យហេតុនេះហើយ បានជាមណីនឹកថា បើខ្មោចជាប់គុកត្រូវតែដោះលែងខ្មោចវិញ រួចលែងខ្មោចរបៀបណា? ដោយថ្ពក់ទាញម្តងៗៗ? ទេ! ទេ! អូនមណីជាស្រីឆ្លាតណាស់។ ខ្មោចស្អុយ ស្រីមិនចាំបាច់ថ្ពល់ទាញអោយប្រឡាក់ដៃទេ។ ស្រីប្រើជុចឲ្យខ្មោចអណ្តែតទៅតាមខ្សែទឹកជាការ ស្រេច។ ខ្ញុំអោបខ្មោចទៅ រួចខ្ញុំបានរួចដូចខ្មោច។

លោកតា ឥឡូវដល់ពេលយើងចេញទៅក្រៅហើយ។

ទៅណា?

ទៅៗ! ភ្លាមៗ កុំបង្អង់។

ជនទាំងពីរ ក៏សៀតកាំបិតស្នៀតរៀងខ្លួន ដើរចេញពីបន្ទប់ផ្ទះតៀមនោះទៅ!(សូមរងចាំតាមដានភាគទី៧០ នៅសប្តាហ៍ក្រោយ)

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!