ព័ត៌មានថ្មីបំផុត
ភ្នំពេញ៖ ក្នុងឱកាសសម្តេចអញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរ នៅប្រទេសជប៉ុន នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ នេះ ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងប្រតិកម្មខ្លាំងៗ ទៅកាន់ក្រុមប្រឆាំងជ្រុលនិយមដែលព្យាយាមបំបែកបំបាក់ទឹកចិត្តកងទ័ព តាមរយៈការប្រៀបធៀបរវាងមេទ័ព និងកូនទ័ព ក្នុងពេលដែលកម្ពុជា និងថៃ កំពុងប្រឈមមុខដាក់គ្នាលើបញ្ហាព្រំដែននៅខេត្តព្រះវិហារ។ ដោយសម្តេចធិបតីបានចោទសួរថា តើការព្យាយាមបំបែកបំពាក់ទឹកចិត្តកងទ័ពរបស់ក្រុមប្រឆាំង ពេលជិតផ្ទុះអាវុធនេះ គឺជាការស្នេហាជាតិដែរឬទេ? សម្តេចសង្កត់ធ្ងន់ថា ពេលមានសង្គ្រាមមេទ័ព និងកូនទ័ព គឺនៅលើសមរភូមិទាំងអស់គ្នា ជាក់ស្តែងការផ្ទុះអាវុធដាក់គ្នាកាលពីឆ្នាំ២០០៨ និងឆ្នាំ២០១១។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា មានអ្នកខ្លះចង់បំបែកមេទ័ព និងកូនទ័ព ដោយមួយថ្ងៃៗចេញតែរូបភាព។ វៃគ្នាគេមិនដែលទៅតែកូនទ័ពទេ មេទ័ពគេដឹកនាំបញ្ជាតាមថ្នាក់ សូម្បីតែឯកឧត្តម ហ៊ីង ប៊ុនហៀង ក៏នៅទីបញ្ជាការជួរមុខតែប៉ុន្មានគីឡូម៉ែត្រពីភាគីថៃ ឯកឧត្តម ឥត សារ៉ាត់ មេកងពល ឯកឧត្តម ស្រី ឌឹក ឯកឧត្តម កែវ ធី ឯកឧត្តម ពៅ ហេង មេភូមិភាគរបស់យើងដែលឈរជើងនៅមុខ […]
AVI Voice
គោលបំណងចែករំលែកចំណេះដឹង និងការវិភាគដល់ប្រិយមិត្តអ្នកស្តាប់ជាពិសេសយុវជនលើប្រធានបទសំខាន់ៗដូចជាភូមិសាស្រ្តនយោបាយនិងសេដ្ឋកិច្ចសកលនិងក្នុងតំបន់ការអភិវឌ្ឍដោយចីរភាព សេដ្ឋកិច្ចឌីជីថលនិងនវានុវត្តន៍បច្ចេកវិទ្យាដើម្បីរួមចំណែក ក្នុងការអភិវឌ្ឍនូវសមត្ថភាព និងការយល់ដឹងរបស់យុវជនកម្ពុជាជំនាន់ថ្មីក៏ដូចជា ផ្សព្វផ្សាយឲ្យអន្តរជាតិយល់ដឹងនិងស្គាល់កាន់តែច្បាស់អំពីកម្ពុជា។ —
អត្ថបទរបស់ AVI Voice on AMSCambodia 2050
ផ្តល់ចំនេះដឹងដល់អ្នកពាក់ព័ន្ធដើម្បីសហការចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា ក្នុងគោលដៅប្រែក្លាយទៅជាប្រទេសចំណូលមធ្យមកំរិតខ្ពស់ តាមរយៈកិច្ចពិភាក្សាសុីជំរៅ បង្កើនសមត្ថភាព ជំនាញ និងចំណេះដឹងលើគ្រប់វិស័យតាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និងតភ្ជាប់ទំនាក់ទំនងនៅឆាកអន្តរជាតិ។
អត្ថបទរបស់ Cambodia 2050