ព័ត៌មានថ្មីបំផុត
ads banner
អ្នកនាំពាក្យ៖ ការកើនឡើងនៃព័ត៌មានក្លែងក្លាយស្របពេលដែលការប្រើប្រាស់តាមបណ្ដាញសង្គម ជាពិសេសការប្រើបច្ចេកវិទ្យាទំនើប និងបញ្ញាសិប្បនិម្មិត មានសន្ទុះកើនឡើងកាន់តែខ្លាំងឡើង
ភ្នំពេញ ៖ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៥ ក្រសួងព័ត៌មាន តាមរយៈគណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយរបស់ខ្លួន បានកត់ត្រាព័ត៌មានក្លែងក្លាយ សរុបចំនួន ៨៨៤ករណី ខណៈដែលក្នុងឆ្នាំ២០២៤ ព័ត៌មានក្លែងក្លាយ មានការកើនឡើងរហូតដល់ ១៤ភាគរយ បើធៀបនឹងឆ្នាំ២០២៣។ ការកើនឡើងនៃព័ត៌មានក្លែងក្លាយស្របពេលដែលការប្រើប្រាស់តាមបណ្ដាញសង្គម ហ្វេសប៊ុក ទីកតុក តេឡេក្រាម អ៊ីនស្តាក្រាម ជាពិសេសការប្រើបច្ចេកវិទ្យាទំនើប និងបញ្ញាសិប្បនិម្មិត មានសន្ទុះកើនឡើងកាន់តែខ្លាំងឡើងនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាលើសកលលោក។ ឯកឧត្តម ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ការកើនឡើងនៃព័ត៌មានក្លែងក្លាយស្របពេលដែលការប្រើប្រាស់តាមបណ្ដាញសង្គម ហ្វេសប៊ុក ទីកតុក តេឡេក្រាម អ៊ីនស្តាក្រាម ជាពិសេសការប្រើបច្ចេកវិទ្យាទំនើប និងបញ្ញាសិប្បនិម្មិត មានសន្ទុះកើនឡើងកាន់តែខ្លាំងឡើងនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាលើសកលលោក។ ដូច្នេះដើម្បីទប់ស្កាត់ពត៌មានក្លែងក្លាយកុំឱ្យបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ដល់សង្គម ជាពិសេសដល់យុវវ័យ ដែលកម្ពុជាយើងមានយុវវ័យចំនួនប្រមាណ៦៦ភាគរយ នៃចំនួនប្រជាជនសរុប យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» បានចុះទៅផ្សព្វផ្សាយដោយផ្ទាល់ដល់សិស្សានុសិស្សតាមសាលារៀន តាមសហគមន៍និងនៅតាមភូមិឃុំបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងមូលដ្ឋានរាជធានីខេត្ត។ អ្នកនាំពាក្យក្រសួងព័ត៌មានបានបន្តថា យុទ្ធនាការជំរុញឱ្យមានការចូលរួមខ្លាំងក្លាពីសាធារណៈជនតាមរយៈលើកកម្ពស់ការផ្សព្វផ្សាយតែព័ត៌មានពិត មានក្រមសីលធម៌វិជ្ជាជីវៈ មានប្រភពព័ត៌មានច្បាស់លាស់ មានភាពត្រឹមត្រូវអាចទុកចិត្តបាន ជាពិសេសតាមរយៈការលើកទឹកចិត្តឱ្យម្នាក់ៗចូលរួមទប់ស្កាត់និងឈានទៅបញ្ចប់ចរាចរណ៍ព័ត៌មានក្លែងក្លាយក្នុងសង្គម ជាពិសេសការចូលរួមពី សំណាក់អ្នកបង្កើតមាតិកាលើបណ្តាញសង្គម អ្នកសារព័ត៌មាន […]
ads banner
អត្ថបទរបស់ AVI Voice on AMS
ads banner
អត្ថបទរបស់ Cambodia 2050
ads banner