ព័ត៌មានថ្មីបំផុត
ads banner
រដ្ឋមន្ត្រីការពារជាតិកម្ពុជាបង្ហាញលទ្ធផលជំនួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ អំពីភាពតានតឹងតាមព្រំដែន
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានជួបពិភាក្សាជាមួយឯកឧត្តម Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ អំពីភាពតានតឹងតាមព្រំដែន ដែលបានប្រព្រឹត្តទៅស្រុកអារញ្ញប្រថេត ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ កាលពីរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥។ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានសរសេរលើបណ្តាញសង្គមនារសៀលថ្ងៃទី៦ ខែមិថុនាណនេះថា ជាលទ្ធផលនៃកិច្ចប្រជុំ យើងបាន៖ រដ្ឋមន្ត្រីការពារជាតិកម្ពុជាបានបន្តថា ភាគីថៃ ក៏បានបញ្ជាក់ និងច្រានចោលរាល់ព័ត៌មានអុចអាល និងរុញស្ថានការណ៍ ដែលបាននឹងធ្វើឱ្យប៉ះពាល់សន្តិអារម្មណ៍កងទ័ពយើងទាំងពីរ និងប្រជាជនយើងទាំងពីរ ដូចជាការលើកឡើងពីការបិទច្រកព្រំដែនអន្តរជាតិ, ការលុបកិច្ចប្រជុំJBC និងព័ត៌មានផ្សេងៗទៀតក្រៅផ្លូវការ៕ដោយ៖ពលជ័យរូបភាព៖ហ្វេសប៊ុកផេកឯកឧត្តម ទា សីហា
ads banner
អត្ថបទរបស់ AVI Voice on AMS
ads banner
អត្ថបទរបស់ Cambodia 2050
ads banner