ព័ត៌មានថ្មីបំផុត
ភ្នំពេញ៖ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី លើកឡើងអំពីភាពអង់់អាចក្លាហានរបស់កងកម្លាំងប្រដាប់អាវុធ ដែលឈរជើងនៅជួរមុខនៅតាមបន្ទាត់ព្រំដែន ដែលមានគោលជំហរ និងបេសកកម្មច្បាស់លាស់ ប៉ុន្តែពួកគាត់ត្រូវការភាពកក់ក្តៅពីប្រជាពលរដ្ឋនៅសមរភូមិខាងក្រោយពីគ្រប់ទិសទី ពិសេសចុះសួរសុខទុក្ខដោយផ្ទាល់ ដោយដាក់បេះដូង ដាក់ដើមទ្រូង ដើម្បីការពារ ក្នុងការការពារអធិបតេយ្យភាពទឹកដី។ ការលើកឡើងនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសាលាពុទ្ធិកបឋមសិក្សា សាលាទទួលភ្ញៀវ ខ្លោងទ្វារ និងសមិទ្ធផលនានា នៅវត្តចំប៉ាចារ៍ ក្នុងភូមិសំពៅលូន ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានរម្លឹកនូវប្រសាសន៍សម្តេចតេជោថា «ខឿនការពារជាតិ ដែលចេញពីប្រជាជន» ជាការចូលរួមរបស់ប្រជាពលរដ្ឋ ដើម្បីភាពកក់ក្តៅជូនទៅដល់កងកម្លាំង ជូនទៅដល់រាជរដ្ឋាភិបាល កំពុងដឹកនាំគ្រប់ការរដ្ឋានទាំងអស់ ដើម្បីការងារអធិបតេយ្យ និងផលប្រយោជន៍របស់ប្រទេសជាតិ ដែលក្នុងនោះប្រើគ្រប់មធ្យោបាយទាំងអស់ ដោយប្រើយន្តការរួម ទាំងការទូត ទាំងកិច្ចចរចា ទាំងយន្តការក្នុងតំបន់ និងត្រៀមគ្រប់បញ្ជាការការពារនៅក្នុងករណីចាំបាច់ ផ្គួបផ្សំទៅនឹងការស្នើសុំទៅភាគីមួយចំហៀងទៀត ដើម្បីទៅដោះស្រាយបញ្ហាទៅតុលាការអន្តរជាតិឡាអេ ដែលជាភាគីទី៣ ដោះស្រាយបញ្ហា ទោះបីជាភាគីម្ខាងទៀតមិនទៅ ក៏កម្ពុជាទៅដែរ។ ផ្អែកទៅលើគោលការណ៍ មិនត្រូវការដីអ្នកជិតខាងសូម្បី ១មីលីម៉ែត្រ ក៏ប៉ុន្តែមិនឱ្យនណាយកដីកម្ពុជា សូម្បី ១មីលីម៉ែត្រដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជក់ថា […]
AVI Voice
គោលបំណងចែករំលែកចំណេះដឹង និងការវិភាគដល់ប្រិយមិត្តអ្នកស្តាប់ជាពិសេសយុវជនលើប្រធានបទសំខាន់ៗដូចជាភូមិសាស្រ្តនយោបាយនិងសេដ្ឋកិច្ចសកលនិងក្នុងតំបន់ការអភិវឌ្ឍដោយចីរភាព សេដ្ឋកិច្ចឌីជីថលនិងនវានុវត្តន៍បច្ចេកវិទ្យាដើម្បីរួមចំណែក ក្នុងការអភិវឌ្ឍនូវសមត្ថភាព និងការយល់ដឹងរបស់យុវជនកម្ពុជាជំនាន់ថ្មីក៏ដូចជា ផ្សព្វផ្សាយឲ្យអន្តរជាតិយល់ដឹងនិងស្គាល់កាន់តែច្បាស់អំពីកម្ពុជា។ —
អត្ថបទរបស់ AVI Voice on AMSCambodia 2050
ផ្តល់ចំនេះដឹងដល់អ្នកពាក់ព័ន្ធដើម្បីសហការចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា ក្នុងគោលដៅប្រែក្លាយទៅជាប្រទេសចំណូលមធ្យមកំរិតខ្ពស់ តាមរយៈកិច្ចពិភាក្សាសុីជំរៅ បង្កើនសមត្ថភាព ជំនាញ និងចំណេះដឹងលើគ្រប់វិស័យតាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និងតភ្ជាប់ទំនាក់ទំនងនៅឆាកអន្តរជាតិ។
អត្ថបទរបស់ Cambodia 2050