ព័ត៌មានថ្មីបំផុត
ឯកឧត្តម ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន សូមកុំចែកចាយ ឬផ្សាយព័ត៌មានលឿនជ្រុលនៅពេលស្រង់ប្រភពពីក្រៅប្រទេស ព្រោះវាអាចជាព័ត៌មានមិនផ្លូវការ គ្មានការផ្ទៀងផ្ទាត់ ឬជាព័ត៌មានក្លែងក្លាយ។ សូមចូលរួមទប់ស្កាត់ឱ្យបានរាល់ការផ្សាយ ឬចែកចាយព័ត៌មានបែបបំភ្លៃ បំផ្លើស ការក្លែងបន្លំព័ត៌មានដោយចរិតញុះញង់ ឬមានបង្កប់របៀបវារៈទុច្ចរិតក្នុងការបង្កអសន្តិសុខ ឬធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងជាមួយប្រទេសដទៃ។ កុំចែកចាយ ឬផ្សាយព័ត៌មាន ឬបង្កសកម្មភាពដែលនាំឱ្យមានការរើសអើងលើជាតិសាសាសន៍។ រាល់ការផ្សាយ ឬចែកចាយព័ត៌មាននានា ត្រូវធ្វើឡើងដោយមានការទទួលខុសត្រូវ និងគិតគូរឱ្យបានត្រឹមត្រូវពីផលវិបាកដែលអាចកើតមានឡើង ប្រសិនបើព័ត៌មានទាំងនោះជាព័ត៌មានមិនត្រូវបានដកស្រង់ពីប្រភពផ្លូវការទេនោះ។ ការផលិតនិងផ្សព្វផ្សាយព័ត៌មានរបស់អ្នកសារព័ត៌មាន ត្រូវអនុលោមតាមនិយាមវិជ្ជាជីវៈសារព័ត៌មាន និងដោយក្រមសីលធម៌សារព័ត៌មាន។ អ្នកសារព័ត៌មានត្រូវចូលរួមផ្សព្វផ្សាយដើម្បីជួយលើកស្ទួយឧត្តមប្រយោជន៍ជាតិ ត្រូវផ្តល់អាទិភាពដល់ព័ត៌មានដែលផ្តល់សារៈប្រយោជន៍ដល់សង្គមជាតិ និងចៀសវាងការផ្សាយ ដែលបង្កផលប៉ះពាល់ដល់សន្តិភាព សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ សុខដុមនីយកម្មសង្គម សាសនា ជាតិសាសន៍។ អ្នកសារព័ត៌មានត្រូវចូលរួមបង្ការ ទប់ស្កាត់ ប្រឆាំងការផលិត ផ្សព្វផ្សាយព័ត៌មានដែលមានចរិតបំពុលសង្គម និងត្រូវតម្កល់ឧត្តមប្រយោជន៍នៃវិជ្ជាជីវៈជាស្នូលក្នុងការអនុវត្តការងារ ព្រមទាំងមានកាតព្វកិច្ចចូលរួមលើកកម្ពស់គុណតម្លៃវិជ្ជាជីវៈ ដើម្បីធានាទំនុកចិត្តរបស់ប្រជាពលរដ្ឋមកលើសារព័ត៌មាន។ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ក៏បានក្រើនរំឭកផងដែរដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះព័ត៌មានក្លែងក្លាយ ជាពិសេសព័ត៌មានដែលកំពុងចរាចរលើបណ្តាញទំនាក់ទំនងសង្គមនានា ដើម្បីការពារខ្លួន គ្រួសារ និងសហគមន៍ពីគ្រោះថ្នាក់ និងផលវិបាកនានា ដែលព័ត៌មានក្លែងក្លាយអាចបង្កឡើង។ដើម្បីការពារខ្លួនពីគ្រោះថ្នាក់ដោយសារព័ត៌មានក្លែងក្លាយ […]
AVI Voice
គោលបំណងចែករំលែកចំណេះដឹង និងការវិភាគដល់ប្រិយមិត្តអ្នកស្តាប់ជាពិសេសយុវជនលើប្រធានបទសំខាន់ៗដូចជាភូមិសាស្រ្តនយោបាយនិងសេដ្ឋកិច្ចសកលនិងក្នុងតំបន់ការអភិវឌ្ឍដោយចីរភាព សេដ្ឋកិច្ចឌីជីថលនិងនវានុវត្តន៍បច្ចេកវិទ្យាដើម្បីរួមចំណែក ក្នុងការអភិវឌ្ឍនូវសមត្ថភាព និងការយល់ដឹងរបស់យុវជនកម្ពុជាជំនាន់ថ្មីក៏ដូចជា ផ្សព្វផ្សាយឲ្យអន្តរជាតិយល់ដឹងនិងស្គាល់កាន់តែច្បាស់អំពីកម្ពុជា។ —
អត្ថបទរបស់ AVI Voice on AMSCambodia 2050
ផ្តល់ចំនេះដឹងដល់អ្នកពាក់ព័ន្ធដើម្បីសហការចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា ក្នុងគោលដៅប្រែក្លាយទៅជាប្រទេសចំណូលមធ្យមកំរិតខ្ពស់ តាមរយៈកិច្ចពិភាក្សាសុីជំរៅ បង្កើនសមត្ថភាព ជំនាញ និងចំណេះដឹងលើគ្រប់វិស័យតាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និងតភ្ជាប់ទំនាក់ទំនងនៅឆាកអន្តរជាតិ។
អត្ថបទរបស់ Cambodia 2050