ព័ត៌មានថ្មីបំផុត
ក្នុងពេលដំណើរការកិច្ចប្រជុំកំពូលសភា CLV លើកទី១ ដែលរដ្ឋសភាប្រទេសឡាវ ធ្វើជាម្ចាស់ផ្ទះ បានរៀបចំព្រឹត្តិការណ៍ជិះកង់ នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ ក្នុងទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងគោលបំណងរឹតចំណងមិត្តភាព សាមគ្គីភាពរវាងប្រជាជននិងប្រជាជននៃប្រទេសទំាងបី។ ឯកឧត្តមបណ្ឌិត សាយ សំផន ភុមវិហាន (XAYSOMPHONE Phomvihane) ប្រធានរដ្ឋសភាឡាវ បានអញ្ជើញជាអធិបតីភាពក្នុងការចាប់ផ្តើមព្រឹត្តិការណ៍នេះ។ សមាជិកគណៈប្រតិភូសភាកម្ពុជា រដ្ឋសភាឡាវ រដ្ឋសភាវៀតណាម រួមទាំងសហព័ន្ធជិះកង់មកពីប្រទេសឡាវ ប្រទេសកម្ពុជា និងប្រទេសវៀតណាម ក៏បានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍សប្បាយរីករាយ និងនាំមកនូវសុខភាព ការរឹតចំណងមិត្តភាព សាមគ្គីភាព។ សមាជិកគណៈប្រតិភូរដ្ឋសភាកម្ពុជាចូលរួមព្រឹត្តិការណ៍ជិះកង់នេះមាន ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា ឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភា ជាដើម។ សូមជម្រាបថា រដ្ឋសភាឡាវបានរៀបចំកិច្ចប្រជុំកំពូលសភា CLV លើកទី១ ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣នេះ […]
AVI Voice
គោលបំណងចែករំលែកចំណេះដឹង និងការវិភាគដល់ប្រិយមិត្តអ្នកស្តាប់ជាពិសេសយុវជនលើប្រធានបទសំខាន់ៗដូចជាភូមិសាស្រ្តនយោបាយនិងសេដ្ឋកិច្ចសកលនិងក្នុងតំបន់ការអភិវឌ្ឍដោយចីរភាព សេដ្ឋកិច្ចឌីជីថលនិងនវានុវត្តន៍បច្ចេកវិទ្យាដើម្បីរួមចំណែក ក្នុងការអភិវឌ្ឍនូវសមត្ថភាព និងការយល់ដឹងរបស់យុវជនកម្ពុជាជំនាន់ថ្មីក៏ដូចជា ផ្សព្វផ្សាយឲ្យអន្តរជាតិយល់ដឹងនិងស្គាល់កាន់តែច្បាស់អំពីកម្ពុជា។ —
អត្ថបទរបស់ AVI Voice on AMSCambodia 2050
ផ្តល់ចំនេះដឹងដល់អ្នកពាក់ព័ន្ធដើម្បីសហការចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា ក្នុងគោលដៅប្រែក្លាយទៅជាប្រទេសចំណូលមធ្យមកំរិតខ្ពស់ តាមរយៈកិច្ចពិភាក្សាសុីជំរៅ បង្កើនសមត្ថភាព ជំនាញ និងចំណេះដឹងលើគ្រប់វិស័យតាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និងតភ្ជាប់ទំនាក់ទំនងនៅឆាកអន្តរជាតិ។
អត្ថបទរបស់ Cambodia 2050