ព័ត៌មានថ្មីបំផុត
ads banner
សមត្ថកិច្ចកម្ពុជា កំពុងរៀបចំនីតិវិធី ដើម្បីស្នើសុំកិច្ចសហការពីអាជ្ញាធរថៃ ដើម្បីចាប់ខ្លួនមុខសញ្ញាក្បត់ជាតិ ដែលជាម្ចាស់ផេក «ស្ត្រី overseas» ដែលផ្សាយបំភ្លៃការពិតអំពីការចរចាពាណិជ្ជកម្មកម្ពុជា-អាមេរិក
ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា សមត្ថកិច្ចកម្ពុជា កំពុងរៀបចំនីតិវិធី ដើម្បីស្នើសុំ កិច្ចសហការពី អាជ្ញាធរថៃ ដើម្បីចាប់ខ្លួនមុខសញ្ញាក្បត់ជាតិដែលជាម្ចាស់ផេក «ស្ត្រី overseas» ដែលផ្សាយបំភ្លៃការពិតអំពីការចរចាពាណិជ្ជកម្មកម្ពុជា-អាមេរិក។ លោកបញ្ជាក់ដូច្នេះថា ផ្អែកតាមការស្រាវជ្រាវរបស់សមត្វកិច្ច យើងបានរកឃើញថា ម្ចាស់ផេក «ស្ត្រី oversea» គឺជាមុខសញ្ញាចាស់ ដែលធ្លាប់ធ្វើសកម្មភាពឃុបឃិតជាមួយគណបក្សប្រឆាំង ដើម្បីវាយប្រហាររាជរដ្ឋាភិបាល ញុះញង់ បំភ្លៃការពិតចំពោះព័ត៌មាននានា ដែលនាពេលបច្ចុប្បន្ន ជនបានភៀសខ្លួនទៅប្រទេសថៃ។ ជននេះ មានឈ្មោះ ជូ ឈីន ភេទស្រី កើតនៅឆ្នាំ១៩៨៣ នៅឃុំរូងជ្រៃ ស្រុកបាត់ដំបង ខេត្តបាត់ដំបង បច្ចុប្បន្នស្នាក់នៅភូមិខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។ លោកឧត្តមសេនីយ៍ឯក បានបញ្ជាក់បន្ថែមថា៖ «សមត្ថកិច្ចកំពុងតែចាត់ចែងនីតិវិធី ដើម្បីសុំកិច្ចសហការ ជាមួយអាជ្ញាធរថៃ ដើម្បីតាមចាប់ខ្លួន ជនរូបនេះមកផ្តន្ទាទោសតាមច្បាប់ ដែលកន្លងមក ជនរូបនេះ ក៏ធ្លាប់ជាមុខសញ្ញាតាមចាប់ខ្លួនពាក់ព័ន្ធនឹងបទរួមគំនិតក្បត់»។ សូមបញ្ជាក់ថា ជនខាងលើនេះ បានរត់គេចខ្លួន ក្រោយពេលប្រព្រឹត្តបទល្មើសរួមគំនិតក្បត់ នាពេលកន្លងទៅ។ […]
ads banner
អត្ថបទរបស់ AVI Voice on AMS
ads banner
អត្ថបទរបស់ Cambodia 2050
ads banner