ព័ត៌មានថ្មីបំផុត
ads banner
បណ្ឌិត គិន ភា៖ ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសជប៉ុន គឺជាការផ្តល់នូវសន្ទស្សន៍ថ្មីថែមទៀតសម្រាប់​ទំនាក់​ទំនងទ្វេភាគីរវាងកម្ពុជា និងជប៉ុន
ភ្នំពេញ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថ្លែងប្រាប់ AMS ថា ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់ប្រទេសជប៉ុនចាប់ពីថ្ងៃទី២៨ ដល់៣១ ខែឧសភា ឆ្នាំ ២០២៥ គឺជាការផ្តល់នូវសន្ទស្សន៍ថ្មីថែមទៀតសម្រាប់ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងជប៉ុន ត្បិតទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺកំពុងតែមានការអភិវឌ្ឍន៍រីកចម្រើនស្រាប់។ កាលពីឆ្នាំ២០២៣ កន្លងទៅ កម្ពុជា និងជប៉ុន គឺបានដំឡើងកម្រិតទំនាក់ទំនងការទូតរបស់ខ្លួន រហូតដល់ទៅភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលនេះគឺជាការវិវត្តថ្មីក្នុងរយៈពេលជាង៧០ឆ្នាំ ដែលទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរត្រូវបានពង្រឹងពង្រីក និងមានលក្ខណៈស៊ីជម្រៅទៅលើវិស័យជាច្រើនទាំងនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការអភិវឌ្ឍន៍ បច្ចេកវិទ្យា រហូតទៅដល់សន្តិសុខសាយប័រទៅទៀត។ បណ្ឌិត គិន ភា បានមានប្រសាសន៍បន្តថា ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់ប្រទេសជប៉ុននាពេលខាងមុខនេះ គឺមានសារៈសំខាន់សម្រាប់ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសម្រាប់ប្រទេសជប៉ុនដែរ ក្នុងការធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅបន្ថែមទៀត ហើយក៏ជាការបញ្ជាក់អំពីដំណើរការធ្វើពិពិធកម្មការទូតរបស់កម្ពុជា។ ដូចដែលរាជរដ្ឋាភិបាលតែងតែបានបញ្ជាក់ម្តងហើយម្តងទៀតថា កម្ពុជាគឺប្រកាន់ភ្ជាប់នូវគោលនយោបាយការបរទេសមួយដែលមិនយកប្រទេសណាជាសត្រូវ ហើយក៏មិនចូលរួមជាមួយប្រទេសណាដើម្បីប្រឆាំងជាមួយប្រទេសណាដែរ គឺកម្ពុជាតែងតែមានបំណងប្រាថ្នា និងសុឆន្ទៈក្នុងការពង្រឹងពង្រីកទំនាក់ទំនងការទូតរបស់ខ្លួនជាមួយបណ្តាប្រទេសនានាទាំងអស់ទាំងក្របខណ្ឌប្រទេសក្បែរខាង ប្រទេសនៅក្នុងតំបន់ […]
ads banner
អត្ថបទរបស់ AVI Voice on AMS
ads banner
អត្ថបទរបស់ Cambodia 2050
ads banner