ព័ត៌មានថ្មីបំផុត
ads banner
ឯកឧត្តម នេត្រ ភក្ត្រា ក្រើនរម្លឹកមន្ត្រីព័ត៌មានរួមគ្នាជា​ធ្លុងមួយ​តម្កល់ផលប្រយោជន៍ជាតិជាធំ ពង្រឹងសសរស្តម្ភ​នៃដំណើរ​បេសកកម្មការងារគ្រប់គ្រងព័ត៌មាន និងសាធារ​ណមតិដើម្បី​ចូលរួមថែរក្សាសន្តិភាពនៅកម្ពុជា
(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានក្រើនរម្លឹកដល់មន្ត្រីរាជការនៃក្រសួងព័ត៌មានទាំងអស់ ត្រូវរួមសហការគ្នាជាធ្លុងមួយតម្កល់នូវផលប្រយោជន៍រួម និងតម្កល់ក្តីសុខ និងសន្តិភាពរបស់ជាតិជាធំ ដែលជាសសរស្តម្ភនៃដំណើរបេសកកម្មលើការងារគ្រប់គ្រងព័ត៌មាន សាធារណមតិ និងសោតទស្សន៍នៅកម្ពុជា។ ការក្រើនរម្លឹកបែបនេះរបស់ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញបិទសិក្ខាសាលាស្តីពីការពិនិត្យឡើងវិញនូវវឌ្ឍនភាពការងារកែទម្រង់ទាំង៣ របស់ក្រសួងព័ត៌មាន រួមមាន៖ កំណែទម្រង់រដ្ឋបាលសាធារណៈ, កំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ, និងកំណែទម្រងហិរញ្ញវត្ថុសាធារណៈ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះ។ នៅចំពោះមុខថ្នាក់ដឹកនាំក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ៗថា ក្នុងនាមជាមន្ត្រីព័ត៌មាន គឺបានចូលរួមចំណែកយ៉ាងធំធេង ក្នុងការពន្យល់ប្រជាពលរដ្ឋ សន្តិសុខ សណ្តាប់ធ្នាប់ ដំណើរការដឹកនាំរបស់រាជរដ្ឋាភិបាល សំដៅធ្វើឱ្យសង្គមជាតិរឹងមាំ មានស្ថិរភាពពេញលេញ ហើយទិសដៅសំខាន់ គឺជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល តាមរយៈតួនាទី ភារកិច្ចរបស់ក្រសួងព័ត៌មាន។ ចំណុចនេះកើតចេញពីការផ្សព្វផ្សាយព័ត៌មាន នាំយកនូវគោលនយោបាយ ផែនការសកម្មភាព ច្បាប់ ពីរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា ទៅប្រជាជន និង នាំមកវិញនូវអ្វីដែលជាប៉ងប្រាថ្នា និងគោលបំណងរបស់ប្រជាពលរដ្ឋមកជូនរាជរដ្ឋាភិបាលវិញ។ ឯកឧត្តម នេត្រ ភក្ត្រា […]
ads banner
អត្ថបទរបស់ AVI Voice on AMS
ads banner
អត្ថបទរបស់ Cambodia 2050
ads banner