ព័ត៌មានថ្មីបំផុត
ads banner
សម្ដេចតេជោ ហ៊ុន សែន៖ គ្រឹះដ៏រឹងមាំនៃសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ជាលក្ខខណ្ឌចាំបាច់សម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា គ្រឹះដ៏រឹងមាំនៃសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ជាលក្ខខណ្ឌចាំបាច់សម្រាប់ការអភិវឌ្ឍន៍លើគ្រប់វិស័យ រួមទាំងសហគ្រាសធុនតូច និងមធ្យម ហើយរដ្ឋាភិបាលកំពុងតែបន្តភាពជាដៃគូជាមួយនឹងវិស័យឯកជនដើម្បីធានាកំណើនសេដ្ឋកិច្ច និងធ្វើឲ្យជីវភាពប្រជាជនកាន់តែល្អប្រសើរឡើង។ ការបញ្ជាក់នេះ នៅក្នុងឱកាសអនុញ្ញាតឱ្យប្រតិភូសម្ព័ន្ធសមាគមមូលនិធិសម្តេចតេជោដើម្បីអភិវឌ្ឍន៏សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា (SAMDECH TECHO FOUNDATION FOR SME DEVELOPMENT IN CAMBODIA) ដឹកនាំដោយ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា នាព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥។ នៅក្នុងជំនួបនោះ ជាកិច្ចចាប់ផ្ដើម សម្តេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្តីរីករាយដែលបានជួបជាមួយនឹងប្រតិភូនៃសមាគមមូលនិធិសម្ដេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសទុនតូច និងមធ្យមនៅកម្ពុជា ដែលមានឧកញ៉ា តែ តាំងប៉ ជាប្រធានក្រុមក្រុមប្រឹក្សាភិបាល ព្រមទាំងសមាជិកប្រតិភូ មានលោកជំទាវឧកញ៉ា អ្នកឧកញ៉ាដែលជាសមាជិកប្រតិភូបានចូលរួមនៅព្រឹកនេះ។សម្ដេចតេជោក៏បានអរគុណចំពោះការចូលរួមក្នុងសង្គម និងសេដ្ឋកិច្ចកម្ពុជា ស្របតាមគោលនយោបាយរដ្ឋាភិបាលតាមរយៈការបង្កើតជាសម្ព័ន្ធសមាគម និងមូលនិធិដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជានេះឡើង។ […]
ads banner
អត្ថបទរបស់ AVI Voice on AMS
ads banner
អត្ថបទរបស់ Cambodia 2050
ads banner