ព័ត៌មានថ្មីបំផុត
ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ខណៈតាមដាន និងទទួលព័ត៌មានលើបណ្តាញសង្គមស្តីពីរឿងព្រំដែនជាមួយប្រទេសជិតខាងយើង ជាពិសេសមាតិកាដែលមានចរិតញុះញង់ បញ្ឆេះកំហឹងសាធារណៈ ព្រោះគេនៅសង្កេតឃើញមានអ្នកឆ្លៀតឱកាសនិយមមួយក្រុមតូច ដែលតែងក្លែងបន្លំខ្លឹមសារដោយរូបភាព ឬការសរសេរ ឬអត្ថាធិប្បាយក្តី បែបបញ្ឆិតបញ្ឆៀង លែបខាយ ឬដៀមដាមក្នុងគោលបំណងញុះញង់ឱ្យពលរដ្ឋមានការយល់ច្រឡំមកលើរាជរដ្ឋាភិបាលកម្ពុជា បញ្ឆេះកំហឹងពលរដ្ឋជុំវិញប្រធានបទព្រំដែននេះដើម្បីបន្ទាបសេចក្តីទុកចិត្តរបស់ពលរដ្ឋមកលើការដឹកនាំ និងលើរឿងព្រំដែនជាមួយប្រទេសជិតខាង។ អ្នកនាំពាក្យក្រសួងព័ត៌មានបានអំពាវនាវសាជាថ្មីដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នជានិច្ច កុំចែកចាយ ឬផ្សាយព័ត៌មានដែលមិនមែនបានមកពីប្រភពផ្លូវការ គ្មានការផ្ទៀងផ្ទាត់ ឬជាព័ត៌មានបែបកាឡៃ ព័ត៌មានក្លែងក្លាយ។ សូមប្រជាពលរដ្ឋមេត្តាកត់ចំណាំទុកនូវរាល់គណនី ឬផេកមួយចំនួនដែលតែងផ្សាយខ្លឹមសារបែបញុះញង់ មាតិកាមានចរិតបំពុលសង្គម ធ្វើឱ្យមានភាពជ្រួលច្របល់ ឬបង្កការភ័យខ្លាចដោយគ្មានហេតុផល ពុំមានមូលដ្ឋាន ឬអំណះអំណាងពិតប្រាកដ។ សម្រាប់គណនី ឬផេកបែបនេះ សូមពលរដ្ឋយើងកុំអាន កុំចូលមើល ឬអូសរំលងនិងកុំចែកចាយបន្តឱ្យសោះ។ ប្រសិនបើអាច សូមពលរដ្ឋយើងចូលរួមReport ផុស/មាតិកាប្រភេទនេះ ដើម្បីទប់ស្កាត់ឱ្យបានរាល់ការផ្សាយ ឬចែកចាយព័ត៌មានបែបបំភ្លៃ បំផ្លើស ការក្លែងបន្លំព័ត៌មានដោយចរិតញុះញង់ ឬមានបង្កប់របៀបវារៈទុច្ចរិតក្នុងការបង្កអសន្តិសុខសង្គម ឬធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងជាមួយប្រទេសដទៃ។ សូមកុំចែកចាយ ឬផ្សាយព័ត៌មាន ឬបង្កសកម្មភាពណាដែលនាំឱ្យមានការរើសអើងលើជាតិសាសាសន៍។ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មានបន្ថែមទៀតថា ដើម្បីការពារខ្លួន […]
AVI Voice
គោលបំណងចែករំលែកចំណេះដឹង និងការវិភាគដល់ប្រិយមិត្តអ្នកស្តាប់ជាពិសេសយុវជនលើប្រធានបទសំខាន់ៗដូចជាភូមិសាស្រ្តនយោបាយនិងសេដ្ឋកិច្ចសកលនិងក្នុងតំបន់ការអភិវឌ្ឍដោយចីរភាព សេដ្ឋកិច្ចឌីជីថលនិងនវានុវត្តន៍បច្ចេកវិទ្យាដើម្បីរួមចំណែក ក្នុងការអភិវឌ្ឍនូវសមត្ថភាព និងការយល់ដឹងរបស់យុវជនកម្ពុជាជំនាន់ថ្មីក៏ដូចជា ផ្សព្វផ្សាយឲ្យអន្តរជាតិយល់ដឹងនិងស្គាល់កាន់តែច្បាស់អំពីកម្ពុជា។ —
អត្ថបទរបស់ AVI Voice on AMSCambodia 2050
ផ្តល់ចំនេះដឹងដល់អ្នកពាក់ព័ន្ធដើម្បីសហការចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា ក្នុងគោលដៅប្រែក្លាយទៅជាប្រទេសចំណូលមធ្យមកំរិតខ្ពស់ តាមរយៈកិច្ចពិភាក្សាសុីជំរៅ បង្កើនសមត្ថភាព ជំនាញ និងចំណេះដឹងលើគ្រប់វិស័យតាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និងតភ្ជាប់ទំនាក់ទំនងនៅឆាកអន្តរជាតិ។
អត្ថបទរបស់ Cambodia 2050