ព័ត៌មានថ្មីបំផុត
ads banner
អ្នកនាំពាក្យក្រសួងព័ត៌មានអំពាវនាវសារដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នកុំចែកចាយ ឬផ្សាយព័ត៌មានដែលមិនមែនបានមកពីប្រភពផ្លូវការ គ្មានការផ្ទៀងផ្ទាត់ ឬជាព័ត៌មានបែបកាឡៃ ព័ត៌មានក្លែងក្លាយ
ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ខណៈតាមដាន និងទទួលព័ត៌មានលើបណ្តាញសង្គមស្តីពីរឿងព្រំដែនជាមួយប្រទេសជិតខាងយើង ជាពិសេសមាតិកាដែលមានចរិតញុះញង់ បញ្ឆេះកំហឹងសាធារណៈ ព្រោះគេនៅសង្កេតឃើញមានអ្នកឆ្លៀតឱកាសនិយមមួយក្រុមតូច ដែលតែងក្លែងបន្លំខ្លឹមសារដោយរូបភាព ឬការសរសេរ ឬអត្ថាធិប្បាយក្តី បែបបញ្ឆិតបញ្ឆៀង លែបខាយ ឬ​ដៀមដាមក្នុងគោលបំណងញុះញង់ឱ្យពលរដ្ឋមានការយល់ច្រឡំមកលើរាជរដ្ឋាភិបាលកម្ពុជា បញ្ឆេះកំហឹងពលរដ្ឋជុំវិញប្រធានបទព្រំដែននេះដើម្បីបន្ទាបសេចក្តីទុកចិត្តរបស់ពលរដ្ឋមកលើការដឹកនាំ និងលើរឿងព្រំដែនជាមួយប្រទេសជិតខាង។ អ្នកនាំពាក្យក្រសួងព័ត៌មានបានអំពាវនាវសាជាថ្មីដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នជានិច្ច កុំចែកចាយ ឬផ្សាយព័ត៌មានដែលមិនមែនបានមកពីប្រភពផ្លូវការ គ្មានការផ្ទៀងផ្ទាត់ ឬជាព័ត៌មានបែបកាឡៃ ព័ត៌មានក្លែងក្លាយ។ សូមប្រជាពលរដ្ឋមេត្តាកត់ចំណាំទុកនូវរាល់គណនី ឬផេកមួយចំនួនដែលតែងផ្សាយខ្លឹមសារបែបញុះញង់ មាតិកាមានចរិតបំពុលសង្គម ធ្វើឱ្យមានភាពជ្រួលច្របល់ ឬបង្កការភ័យខ្លាចដោយគ្មានហេតុផល ពុំមានមូលដ្ឋាន ឬអំណះអំណាងពិតប្រាកដ។ សម្រាប់គណនី ឬផេកបែបនេះ សូមពលរដ្ឋយើងកុំអាន កុំចូលមើល ឬអូសរំលងនិងកុំចែកចាយបន្តឱ្យសោះ។ ប្រសិនបើអាច សូមពលរដ្ឋយើងចូលរួមReport ផុស/មាតិកាប្រភេទនេះ ដើម្បីទប់ស្កាត់ឱ្យបានរាល់ការផ្សាយ ឬចែកចាយព័ត៌មានបែបបំភ្លៃ បំផ្លើស ការក្លែងបន្លំព័ត៌មានដោយចរិតញុះញង់ ឬមានបង្កប់របៀបវារៈទុច្ចរិតក្នុងការបង្កអសន្តិសុខសង្គម ឬធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងជាមួយប្រទេសដទៃ។ សូមកុំចែកចាយ ឬផ្សាយព័ត៌មាន ឬបង្កសកម្មភាពណាដែលនាំឱ្យមានការ​រើសអើងលើ​ជាតិ​សាសាសន៍។ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មានបន្ថែមទៀតថា ដើម្បីការពារខ្លួន […]
ads banner
អត្ថបទរបស់ AVI Voice on AMS
ads banner
អត្ថបទរបស់ Cambodia 2050
ads banner