ព័ត៌មានថ្មីបំផុត
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថានៅក្នុងនីតិកាលទី៧នេះ ការទូតសភា ជាការងារអាទិភាពមួយរបស់រដ្ឋសភា ដែលបានដើរស្របជាមួយនឹងស្ថាប័នព្រឹទ្ធសភា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការចូលរួមលើកកម្ពស់តួនាទីរបស់កម្ពុជា ជាពិសេសសភាកម្ពុជា ក្នុងទំនាក់ទំនងការទូតសភាដែលមានភាពកាន់តែសំខាន់ក្នុងការលើកកម្ពស់កិច្ចសន្ទនាដើម្បីសន្តិភាព និងវិបុលភាព ឆ្លើយតបនឹងបញ្ហាប្រឈមនានា និងបង្កើនទំនាក់ទំនងរវាងប្រទេស ជាដើមក្នុងការនាំមកនូវផលប្រយោជន៍ជូនប្រជាពលរដ្ឋ។ សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍លើកឡើងដូច្នេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកសិក្ខាសាលាស្តីពី “លទ្ធផលនៃការងារការបរទេសរបស់កម្ពុជា និងសភាពការណ៍អន្តរជាតិ” ដែលសហការរៀបចំឡើងដោយគណៈកម្មការកិច្ចការបទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២១ ខែឧសភាឆ្នាំ២០២៥ ដែលមានអ្នកចូលរួមប្រមាណជាង៣០០នាក់ មកពីស្ថាប័នពាក់ព័ន្ធមានសមាជិកព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលជាដើម។ លទ្ធផលសំខាន់នៃការងារការទូតសភាក្នុងពេលកន្លងមកថ្មីៗនេះ គឺកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅនេះ សភាកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) ដោយបានអនុម័តនូវធម្មនុញ្ញសន្តិភាពសាកល ដែលជាគំនិតផ្តួចផ្តើមផ្តោតលើ សន្តិភាព និងភាពអត់ឱនជាសាកល។ ធម្មនុញ្ញសន្តិភាពសាកលដែលជាការផ្តួចផ្តើមឡើងដោយសម្តេចតេជោ ហ៊ុន សែន ស្ថាបនិកសន្តិភាពនៅកម្ពុជានោះ ទទួលបានការគាំទ្រពី សភាទូទាំងពិភពលោកជិត៥០ប្រទេស។ […]
AVI Voice
គោលបំណងចែករំលែកចំណេះដឹង និងការវិភាគដល់ប្រិយមិត្តអ្នកស្តាប់ជាពិសេសយុវជនលើប្រធានបទសំខាន់ៗដូចជាភូមិសាស្រ្តនយោបាយនិងសេដ្ឋកិច្ចសកលនិងក្នុងតំបន់ការអភិវឌ្ឍដោយចីរភាព សេដ្ឋកិច្ចឌីជីថលនិងនវានុវត្តន៍បច្ចេកវិទ្យាដើម្បីរួមចំណែក ក្នុងការអភិវឌ្ឍនូវសមត្ថភាព និងការយល់ដឹងរបស់យុវជនកម្ពុជាជំនាន់ថ្មីក៏ដូចជា ផ្សព្វផ្សាយឲ្យអន្តរជាតិយល់ដឹងនិងស្គាល់កាន់តែច្បាស់អំពីកម្ពុជា។ —
អត្ថបទរបស់ AVI Voice on AMSCambodia 2050
ផ្តល់ចំនេះដឹងដល់អ្នកពាក់ព័ន្ធដើម្បីសហការចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា ក្នុងគោលដៅប្រែក្លាយទៅជាប្រទេសចំណូលមធ្យមកំរិតខ្ពស់ តាមរយៈកិច្ចពិភាក្សាសុីជំរៅ បង្កើនសមត្ថភាព ជំនាញ និងចំណេះដឹងលើគ្រប់វិស័យតាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និងតភ្ជាប់ទំនាក់ទំនងនៅឆាកអន្តរជាតិ។
អត្ថបទរបស់ Cambodia 2050