ព័ត៌មានថ្មីបំផុត
ads banner
គ.ជ.ប៖ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ នៅតាមឃុំ សង្កាត់ រយៈពេល២៦ថ្ងៃ បានបិទបញ្ចប់ដោយជោគជ័យ
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ នៅតាមឃុំ សង្កាត់ រយៈពេល២៦ថ្ងៃ បានបិទបញ្ចប់ដោយជោគជ័យ ក្នុងបរិយាកាសមានសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ ដោយសារកិច្ចខិតខំប្រឹងប្រែងបំពេញតួនាទីរបស់មន្រ្តីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសមានការអញ្ជើញចូលរួមពីប្រជាពលរដ្ឋយ៉ាងផុលផុស។ គ.ជ.ប បានបន្តថា ក្នុងដំណើរការនេះ ក្រុមចុះឈ្មោះបោះឆ្នោតទាំង ១.៦៥២ឃុំ សង្កាត់ បានបើកដំណើរការការិយាល័យចុះឈ្មោះបោះឆ្នោត តាំងពីថ្ងៃទី១ ខែឧសភា និងបិទបញ្ចប់ការចុះឈ្មោះបោះឆ្នោតជាស្ថាពរ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ដែលជាថ្ងៃចុងក្រោយ។ ជាការកត់សម្គាល់ ក្រុមចុះឈ្មោះបោះឆ្នោតបានបំពេញការងារយ៉ាងសស្រាក់សស្រាំក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ បើទោះបីត្រូវធ្វើការលើសម៉ោងការងារក៏ដោយ។ ជាក់ស្ដែង នៅថ្ងៃចុងក្រោយនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ យោងតាមរបាយការណ៍ពីលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) ក្រុមចុះឈ្មោះបោះឆ្នោតចំនួន ១.៥១៤ឃុំ សង្កាត់ បានបិទបញ្ចប់ការចុះឈ្មោះបោះឆ្នោតព្រមៗគ្នានៅវេលាម៉ោង ៥:៣០នាទីល្ងាច។ ដោយឡែកឃុំ សង្កាត់ ចំនួន ១៣៨ ទៀត នៃរាជធានី ខេត្តចំនួន ១៨ បានបន្តចុះឈ្មោះជូនប្រជាពលរដ្ឋលើសម៉ោងការងារ […]
ads banner
អត្ថបទរបស់ AVI Voice on AMS
ads banner
អត្ថបទរបស់ Cambodia 2050
ads banner