ព័ត៌មានថ្មីបំផុត
ads banner
ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសហរដ្ឋអាម៉េរិកឆ្លើយតបចំពោះការចោទប្រកាន់របស់ក្រុមប្រឆាំង
ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសហរដ្ឋអាម៉េរិក បាន​ច្រាន​ចោលចំពោះការចោទប្រកាន់មួលបង្កាច់គ្មានការពិត​ពីសំណាក់​ក្រុមប្រឆាំងថា មិនទទួលយកញតិ្តរបស់ក្រុមបាតុករដែលបានមកធ្វើបាតុកម្មមុខស្ថានទូតកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ កន្លងមកនេះ។ ឯកឧត្តម កុយ គួង ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំសហរដ្ឋ​អាម៉េរិក​បានមានប្រសាសន៍ថ្លែងប្រាប់ AMS នៅយប់ថ្ងៃទី១១ ខែឧសភានេះថា ក្រុមដែលធ្វើបាតុ​កម្ម នៅមុខស្ថានទូតកម្ពុជានៅសហរដ្ឋអាម៉េរិកាលពីថ្ងៃទី១០ ខែឧសភា កន្លងមកនេះ គឺទី១. ក្រុមបាតុ​ករ​ដែលមកដល់ស្ថានទូតមានគ្នាមិនដល់១០០នាក់នោះទេ ប្រហែលជា ៧០ ទៅ៨០នាក់ ហើយក្នុង​នោះមានមួយចំនួន​កាន់​ទង់​ជ័យអាម៉េរិក មួយចំនួនកាន់ទ័ង់ជ័យខ្មែរ និងមួយចំនួនកាន់ទង់ជ័យម៉ុងតាញ៉ា។ ពួកគេកៀរ​គរម៉ុងតាញ៉ាប៉ុន្មាននាក់មកចូលរួមបន្លំជាពលរដ្ឋខ្មែរធ្វើជាបាតុកម្មឱ្យឃើញគ្នាច្រើន។ ឯកឧត្តមបន្តថាទី២. សួរគ្នាគាត់​ទៅមើលតើអ្នកណាកាន់ញតិ្តយកមក? គឺអត់មានទេ អត់មានទាល់តែសោះ ។ ទី៣. ឃើញហ្វេសប៊ុកមួយចំនួនចុះថា ខ្ញុំរត់គេចអត់ទទួលយកញតិ្ត ហើយមានរូបថតខ្ញុំបើកទ្វារចូលស្ថានទូត។ ថ្ងៃនោះ គឺក្រុមបាតុករម៉ោង១ បានមក​ដល់ តែខ្ញុំដើរចេញ​ចូលស្ថានទូតធម្មតា។ ខ្ញុំធ្វើការទាំងថ្ងៃសុក្រ ថ្ងៃសៅរ៍ ការងារចាំបាច់ត្រូវធ្វើ។ ខ្ញុំដើរចូល​ស្ថានទូត​ធម្មតា ខ្ញុំ​អត់ទាំងដឹងខ្លួនផង ហើយមានក្រុមបាតុករម្នាក់ ពីរនាក់ បានមកមុខស្ថានទូតមុន ហើយខ្ញុំបានដើរធម្មតា​ចូលស្ថានទូត នៅពេលរកបើកទ្វារចូលគាត់ស្រែក ខ្ញុំ​ក៏ងាករកមើល គេក៏យកកាម៉ារ៉ាមកថត ខ្ញុំក៏បន្តបើកទ្វារចូលទៅ​ក្នុងស្ថានទូតពីព្រោះ​ជាធម្មតាត្រូវមានការកោះប្រជុំ និងមានការងារបន្ទាន់ៗ ជាពិសេសការងារត្រៀមលក្ខណៈទទួលគណៈប្រតិភូ​កម្ពុជា​អញ្ជើញ​មក។ ខ្ញុំធ្វើការធម្មតាអត់មានរត់គេច​អីទេ។ […]
ads banner
អត្ថបទរបស់ AVI Voice on AMS
ads banner
អត្ថបទរបស់ Cambodia 2050
ads banner