ព័ត៌មានថ្មីបំផុត
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ទឹកដីកម្ពុជាមិនត្រូវបានកាត់ឱ្យទៅប្រទេសវៀតណាមទេ និងបានបញ្ជាក់ថា ការចរចាមុននេះ ថ្នាក់ដឹកនាំវៀតណាមយល់ព្រមដំឡើងការលក់ភ្លើងបន្ថែមពី ២៥០មេហ្កាវ៉ាត់ ដល់ ៤០០មេហ្កាវ៉ាត់ជូនដល់កម្ពុជា។ ការបញ្ជាក់របស់សម្តេចតេជោ បានធ្វើឡើងតាមរយៈការចូលទៅខមិនពន្យល់គណនីហ្វេសប៊ុកឈ្មោះ “Chhoem Sakada” ដែលបានបង្ហោះផ្សាយអំពីក្ដីបារម្ភចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)។ តាមរយៈសារ Comment លើគណនីហ្វេសប៊ុក នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានឆ្លើយទៅលោក Chhoeum Sakada ដែលសម្តេចតេជោ ហៅថា កូន ដែលមានខ្លឹមសារទាំងស្រុងយ៉ាងនេះថា ពុកបានបកស្រាយអស់ ២ម៉ោងសង្ឃឹមថាកូនយល់។ ទឹកដីកម្ពុជាមិនត្រូវបានកាត់ឱ្យទៅប្រទេសវៀតណាមដូចគេចោទ មិនបានយកទៅជាភាគហ៊ុនជាមួយវៀតណាម ឬឡាវ។ ប្រទេសនីមួយៗគ្រប់គ្រងលើអធិបតេយ្យភាពរៀងៗខ្លួនអនុវត្តច្បាប់ប្រទេសរៀងៗខ្លួន។ ប្រជាជនយើងក៏មិនអាចចូលទៅវៀតណាមឡាវដោយគ្មានការអនុញ្ញាត។ ឯប្រជាជនវៀតណាមនិងឡាវក៏មិនអាចចូលមកប្រទេសយើងដោយគ្មានការអនុញ្ញាត។ កិច្ចសហការរបស់យើងប្រម៉ូលផ្តុំលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មហេដ្ឋារចនាសម្ព័ន ដឹកជញ្ជូន សន្តិសុខ។ បើកូនអាចស្តាប់ឡើងវិញនូវការពន្យល់របស់ពុកកូននិងកាន់តែយល់។ សម្តេចតេជោបានបន្តថា ពុកទើបត្រឡប់មកពីវៀតណាមល្ងាចមិញនេះ(26/7/2024)ដែលម្សិលមិញនេះពុកចរចាជាមួយថ្នាក់ដឹកនាំវៀតណាមសុំឲ្យភាគីវៀតណាមបន្ថែមការលក់ភ្លើងឲ្យយើងដោយដំឡើងពី ២៥០មេហ្គាវ៉ាត់ដល់៤០០មេហ្គាវ៉ាត់ ដែលភាគីវៀតណាមយល់ព្រម។ យើងផលិតភ្លើងមិនទាន់គ្រប់ឯឡាវផ្គត់ផ្គង់ឲ្យយើងមិនទាន់តាមកិច្ចសន្យា។ ការខិតខំរកទីផ្សារឱ្យប្រជាជនយើងកាន់តែចាំបាច់ដែលត្រូវការសម្រួលពាណិជ្ជកម្មឱ្យបានល្អជាមួយប្រទេសជិតខាងពិសេសតំបន់ភូមិភាគឥសានរបស់យើងដែលខ្វះផ្លូវដឹកជញ្ជូនខ្វះអគ្គីសនីនិងខ្វះទីផ្សារ។សម្តេចតេជោ […]
AVI Voice
គោលបំណងចែករំលែកចំណេះដឹង និងការវិភាគដល់ប្រិយមិត្តអ្នកស្តាប់ជាពិសេសយុវជនលើប្រធានបទសំខាន់ៗដូចជាភូមិសាស្រ្តនយោបាយនិងសេដ្ឋកិច្ចសកលនិងក្នុងតំបន់ការអភិវឌ្ឍដោយចីរភាព សេដ្ឋកិច្ចឌីជីថលនិងនវានុវត្តន៍បច្ចេកវិទ្យាដើម្បីរួមចំណែក ក្នុងការអភិវឌ្ឍនូវសមត្ថភាព និងការយល់ដឹងរបស់យុវជនកម្ពុជាជំនាន់ថ្មីក៏ដូចជា ផ្សព្វផ្សាយឲ្យអន្តរជាតិយល់ដឹងនិងស្គាល់កាន់តែច្បាស់អំពីកម្ពុជា។ —
អត្ថបទរបស់ AVI Voice on AMSCambodia 2050
ផ្តល់ចំនេះដឹងដល់អ្នកពាក់ព័ន្ធដើម្បីសហការចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា ក្នុងគោលដៅប្រែក្លាយទៅជាប្រទេសចំណូលមធ្យមកំរិតខ្ពស់ តាមរយៈកិច្ចពិភាក្សាសុីជំរៅ បង្កើនសមត្ថភាព ជំនាញ និងចំណេះដឹងលើគ្រប់វិស័យតាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និងតភ្ជាប់ទំនាក់ទំនងនៅឆាកអន្តរជាតិ។
អត្ថបទរបស់ Cambodia 2050