ព័ត៌មានថ្មីបំផុត
ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសហរដ្ឋអាម៉េរិក បានច្រានចោលចំពោះការចោទប្រកាន់មួលបង្កាច់គ្មានការពិតពីសំណាក់ក្រុមប្រឆាំងថា មិនទទួលយកញតិ្តរបស់ក្រុមបាតុករដែលបានមកធ្វើបាតុកម្មមុខស្ថានទូតកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ កន្លងមកនេះ។ ឯកឧត្តម កុយ គួង ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាម៉េរិកបានមានប្រសាសន៍ថ្លែងប្រាប់ AMS នៅយប់ថ្ងៃទី១១ ខែឧសភានេះថា ក្រុមដែលធ្វើបាតុកម្ម នៅមុខស្ថានទូតកម្ពុជានៅសហរដ្ឋអាម៉េរិកាលពីថ្ងៃទី១០ ខែឧសភា កន្លងមកនេះ គឺទី១. ក្រុមបាតុករដែលមកដល់ស្ថានទូតមានគ្នាមិនដល់១០០នាក់នោះទេ ប្រហែលជា ៧០ ទៅ៨០នាក់ ហើយក្នុងនោះមានមួយចំនួនកាន់ទង់ជ័យអាម៉េរិក មួយចំនួនកាន់ទ័ង់ជ័យខ្មែរ និងមួយចំនួនកាន់ទង់ជ័យម៉ុងតាញ៉ា។ ពួកគេកៀរគរម៉ុងតាញ៉ាប៉ុន្មាននាក់មកចូលរួមបន្លំជាពលរដ្ឋខ្មែរធ្វើជាបាតុកម្មឱ្យឃើញគ្នាច្រើន។ ឯកឧត្តមបន្តថាទី២. សួរគ្នាគាត់ទៅមើលតើអ្នកណាកាន់ញតិ្តយកមក? គឺអត់មានទេ អត់មានទាល់តែសោះ ។ ទី៣. ឃើញហ្វេសប៊ុកមួយចំនួនចុះថា ខ្ញុំរត់គេចអត់ទទួលយកញតិ្ត ហើយមានរូបថតខ្ញុំបើកទ្វារចូលស្ថានទូត។ ថ្ងៃនោះ គឺក្រុមបាតុករម៉ោង១ បានមកដល់ តែខ្ញុំដើរចេញចូលស្ថានទូតធម្មតា។ ខ្ញុំធ្វើការទាំងថ្ងៃសុក្រ ថ្ងៃសៅរ៍ ការងារចាំបាច់ត្រូវធ្វើ។ ខ្ញុំដើរចូលស្ថានទូតធម្មតា ខ្ញុំអត់ទាំងដឹងខ្លួនផង ហើយមានក្រុមបាតុករម្នាក់ ពីរនាក់ បានមកមុខស្ថានទូតមុន ហើយខ្ញុំបានដើរធម្មតាចូលស្ថានទូត នៅពេលរកបើកទ្វារចូលគាត់ស្រែក ខ្ញុំក៏ងាករកមើល គេក៏យកកាម៉ារ៉ាមកថត ខ្ញុំក៏បន្តបើកទ្វារចូលទៅក្នុងស្ថានទូតពីព្រោះជាធម្មតាត្រូវមានការកោះប្រជុំ និងមានការងារបន្ទាន់ៗ ជាពិសេសការងារត្រៀមលក្ខណៈទទួលគណៈប្រតិភូកម្ពុជាអញ្ជើញមក។ ខ្ញុំធ្វើការធម្មតាអត់មានរត់គេចអីទេ។ […]
AVI Voice
គោលបំណងចែករំលែកចំណេះដឹង និងការវិភាគដល់ប្រិយមិត្តអ្នកស្តាប់ជាពិសេសយុវជនលើប្រធានបទសំខាន់ៗដូចជាភូមិសាស្រ្តនយោបាយនិងសេដ្ឋកិច្ចសកលនិងក្នុងតំបន់ការអភិវឌ្ឍដោយចីរភាព សេដ្ឋកិច្ចឌីជីថលនិងនវានុវត្តន៍បច្ចេកវិទ្យាដើម្បីរួមចំណែក ក្នុងការអភិវឌ្ឍនូវសមត្ថភាព និងការយល់ដឹងរបស់យុវជនកម្ពុជាជំនាន់ថ្មីក៏ដូចជា ផ្សព្វផ្សាយឲ្យអន្តរជាតិយល់ដឹងនិងស្គាល់កាន់តែច្បាស់អំពីកម្ពុជា។ —
អត្ថបទរបស់ AVI Voice on AMSCambodia 2050
ផ្តល់ចំនេះដឹងដល់អ្នកពាក់ព័ន្ធដើម្បីសហការចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា ក្នុងគោលដៅប្រែក្លាយទៅជាប្រទេសចំណូលមធ្យមកំរិតខ្ពស់ តាមរយៈកិច្ចពិភាក្សាសុីជំរៅ បង្កើនសមត្ថភាព ជំនាញ និងចំណេះដឹងលើគ្រប់វិស័យតាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និងតភ្ជាប់ទំនាក់ទំនងនៅឆាកអន្តរជាតិ។
អត្ថបទរបស់ Cambodia 2050