ព័ត៌មានថ្មីបំផុត
ads banner
អគ្គមេបញ្ជាការ៖ ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយមួយចំនួន​នៅតាមបណ្តាញសង្គម​មានចរិតញុះញង់ ធ្វើឱ្យជះឥទ្ធិពលអាក្រក់ដល់សង្គមជាតិ បង្កភាពចលាចល
ភ្នំពេញ ៖ ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានធ្វើការកត់សម្គាល់ចំពោះការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយមួយចំនួននៅតាមបណ្តាញសង្គម ដែលមានចរិតញុះញង់ ធ្វើឱ្យជះឥទ្ធិពលអាក្រក់ដល់សង្គមជាតិ បង្កភាពចលាចល ភាពច្របូកច្របល់ ជាពិសេសការបាត់បង់ជំនឿទុកចិត្ត ការរើសអើង អរិភាពក្នុងសង្គម និងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងល្អជាមួយប្រទេសជិតខាង។ ការកត់សម្គាល់នេះ នៅក្នុងពិធីនាំយកអាវភ្លៀងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី-ហ៊ុនសែន, សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់អង្គភាពចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ធៃប្រទេស នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ ។ ក្នុងន័យនេះ ឯកឧត្តម អគ្គមេបញ្ជាការ បានណែនាំដល់កងកម្លាំងទាំងអស់ ដែលបានប្រើប្រាស់បណ្ដាញសង្គម មុនបង្ហោះបង្ហើរត្រូវមានការទទួលខុសត្រូវ ចេះថ្លឹងថ្លែង និងពិចារណាគ្រប់ជ្រុងជ្រោយ មានប្រភពច្បាស់លាស់ ដើម្បីចៀសវាងផ្សាយព័ត៌មានក្លែងក្លាយ នាំឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិ។ក្នុងភារកិច្ចចំពោះមុខ ឯកឧត្តម អគ្គមេបញ្ជាការ ក៏បានផ្ដាំផ្ញើដល់កងកម្លាំងទាំងអស់ បន្តបំពេញតួនាទីភារកិច្ចតាមបទបញ្ជា ដើម្បីរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ និងប្តូរផ្ដាច់ការពាររាជរដ្ឋាភិបាលស្របច្បាប់ កម្ចាត់ចោលភ្លាមក្រុមជ្រុលនិយមដែលបំផ្លាញសន្តិភាព និងភាពសុខសាន្តរបស់ប្រជាជន […]
ads banner
អត្ថបទរបស់ AVI Voice on AMS
ads banner
អត្ថបទរបស់ Cambodia 2050
ads banner