ព័ត៌មានថ្មីបំផុត
ភ្នំពេញ៖ មេដឹកនាំក្រុមយុវជនសង្គមស៊ីវិល និងតំណាងផែនក្រុមអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃសមាគមយុវជនខ្មែរមនគរ និងបណ្តុំអង្គការសង្គមស៊ីវិល បានជួបជុំគ្នាអបអរសាទរ និងបានបង្ហាញពីការដឹងគុណចំពោះ «ទិវាជ័យជម្នះ ៧ មករា» និងការដឹងគុណដល់វីរភាពឥស្សរជនខ្មែរ និងប្រជាជន ដែលបានពលីជីវិត សង្គ្រោះជាតិ និងប្រជាជនកម្ពុជាឱ្យរស់ឡើងវិញរួចផុតពីការកាប់សម្លាប់នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត។ លោក ហេង សំណាង មេដឹកនាំក្រុមយុវជនសង្គមស៊ីវិលបានថ្លែងថា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករានេះ ក្រុមអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធចងចាំជានិច្ចចំពោះ ថ្ងៃ ៧ មករា ដែលជាសករាជនាំមកនូវសន្តិភាព និងការរំដោះជាតិ ពិសេសដឹងគុណចំពោះឥស្សរជនខ្មែរដែលបានពលី បូជាសាច់ស្រស់ ឈាមស្រស់ និងជាពិសេសដឹងគុណូបក្ការៈចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានធ្វើពលិកម្មយ៉ាងអង់អាច ដើម្បីសង្គ្រោះជាតិពីរបបប្រល័យ ពូជសាសន៍ និងការពារការរស់ឡើងវិញរបស់ប្រជាជន។ លោក សង្កត់ធ្ងន់ទៀតថា «បើគ្មានការលះបរបស់សម្តេចតេជោ ហ៊ុន សែន ប្តូរយកនូវសន្តិភាពទេនោះ ប្រទេសកម្ពុជា មកទល់ពេលនេះ ប្រហែលជាអាចបាត់បង់ពីផែនដីនេះ។ ដូច្នេះ ក្នុងនាមជាយុវជន សូមដឹងគុណចំពោះឥស្សរជន ក៏ដូចជាការរំលឹក និងចងចាំជានិច្ចចំពោះ […]
AVI Voice
គោលបំណងចែករំលែកចំណេះដឹង និងការវិភាគដល់ប្រិយមិត្តអ្នកស្តាប់ជាពិសេសយុវជនលើប្រធានបទសំខាន់ៗដូចជាភូមិសាស្រ្តនយោបាយនិងសេដ្ឋកិច្ចសកលនិងក្នុងតំបន់ការអភិវឌ្ឍដោយចីរភាព សេដ្ឋកិច្ចឌីជីថលនិងនវានុវត្តន៍បច្ចេកវិទ្យាដើម្បីរួមចំណែក ក្នុងការអភិវឌ្ឍនូវសមត្ថភាព និងការយល់ដឹងរបស់យុវជនកម្ពុជាជំនាន់ថ្មីក៏ដូចជា ផ្សព្វផ្សាយឲ្យអន្តរជាតិយល់ដឹងនិងស្គាល់កាន់តែច្បាស់អំពីកម្ពុជា។ —
អត្ថបទរបស់ AVI Voice on AMSCambodia 2050
ផ្តល់ចំនេះដឹងដល់អ្នកពាក់ព័ន្ធដើម្បីសហការចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា ក្នុងគោលដៅប្រែក្លាយទៅជាប្រទេសចំណូលមធ្យមកំរិតខ្ពស់ តាមរយៈកិច្ចពិភាក្សាសុីជំរៅ បង្កើនសមត្ថភាព ជំនាញ និងចំណេះដឹងលើគ្រប់វិស័យតាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និងតភ្ជាប់ទំនាក់ទំនងនៅឆាកអន្តរជាតិ។
អត្ថបទរបស់ Cambodia 2050