ព័ត៌មានថ្មីបំផុត
ads banner
ក្រសួងផែនការបដិសេធការបង្ហោះផ្សព្វផ្សាយព័ត៌មានក្លែងបន្លំ និងមិនប្រក្រតីមួយចំនួនតាមរយៈបណ្តាញសង្គមហ្វេសប៊ុកពាក់ព័ន្ធនឹងបណ្ណសមធម៌
ភ្នំពេញ៖ ក្រសួងផែនការឱ្យដឹងថា មានជនអនាមិកមួយចំនួនបានបង្ហោះផ្សព្វផ្សាយព័ត៌មានក្លែងបន្លំ និងមិនប្រក្រតីមួយចំនួនតាមរយៈបណ្តាញសង្គមហ្វេសប៊ុក (Facebook) តេឡេក្រាម (Telegram) និងបណ្តាញសង្គមផ្សេងៗពាក់ព័ន្ធនឹងបណ្ណសមធម៌ ក្នុងគោលបំណងក្លែងបន្លំ បំភ្លៃព័ត៌មាន និងបោកបញ្ឆោត ធ្វើឱ្យមានការភាន់ច្រឡំដល់មតិសាធារណជន ជាពិសេសប្រជាពលរដ្ឋនៅតំបន់ក្រុងរុនតាឯក និងពាក់ស្នែងនៃខេត្តសៀមរាប ក៏ដូចជាប្រជាពលរដ្ឋក្រុមគោលដៅទូទាំងប្រទេស។ ក្រសួងផែនការបានបន្តថា ជាក់ស្តែងព័ត៌មានដែលបានបង្ហោះផ្សព្វផ្សាយនោះមានខ្លឹមសារជាភាសាអង់គ្លេសថា “Public IDPoor for Khmer: Register yourself to be a recipient of government social assistance. Register immediate.” និងភាសាខ្មែរ ថា “ប្រជាជនកម្ពុជាទាំងអស់អាចចុះបញ្ជីក្នុងប្រព័ន្ធជំនួយសង្គមដោយខ្លួនឯង ដើម្បីទទួលអត្ថប្រយោជន៍ផ្សេងៗពីប្រព័ន្ធជំនួយសង្គម”។ ក្នុងរូបភាពផ្សព្វផ្សាយនោះមានរូបមនុស្សស្រីកាន់បណ្ណសមធម៌ និងស្លាកសម្គាល់ (Logo) របស់ក្រសួងផែនការ ធនាគារ ABA ធនាគារអេស៊ីលីដា និងក្រុមហ៊ុន Cambodia Angkor Air និងចំនួនទឹកប្រាក់ $ ២ ៥០០ ទៀតផង។ ក្រសួងផែនការបានបដិសេដទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មាននេះ និងស្នើសុំឱ្យអាជ្ញាធរមានសមត្ថកិច្ចមេត្តាស្រាវជ្រាវ […]
ads banner
អត្ថបទរបស់ AVI Voice on AMS
ads banner
អត្ថបទរបស់ Cambodia 2050
ads banner