ព័ត៌មានថ្មីបំផុត
អ្នកនាំពាក្យក្រសួងព័ត៌មាន បានធ្វើការអំពាវនាវជាថ្មីឱ្យសាធារណជនបន្តយកចិត្តទុកដាក់នៅក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។ ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានឱ្យដឹងថា នៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២៥ គណៈកម្មការប្រឆាំងនឹងព័ត៌មានក្លែងក្លាយរបស់ក្រសួងនៅបន្តកត់ត្រាអំពីករណីនៃព័ត៌មានក្លែងក្លាយបានជាបន្តបន្ទាប់។ ឯកឧត្តមបានបញ្ជាក់ថា “ នៅត្រីមាសទី១ នៃឆ្នាំ២០២៥ គណៈកម្មការប្រឆាំងនឹងព័ត៌មានក្លែងក្លាយរបស់ក្រសួងបានកត់ត្រាព័ត៌មានក្លែងក្លាយសរុបចំនួន ៨៨៤ករណី”។ នៅក្នុងស្ថានភាពបែបនេះ ឯកឧត្តមអ្នកនាំពាក្យបានបន្ថែមថា យុវជន ប្រជាពលរដ្ឋ អ្នកប្រើប្រាស់ និងអ្នកផលិតមាតិកាបណ្តាញសង្គមនានា គួរតែយកចិត្តទុកដាក់បន្ថែមទៀតដើម្បីបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះឥទ្ធិពលអវិជ្ជមានដែលបង្កឡើងដោយការបង្កើត ការចែកចាយព័ត៌មាននៅលើបណ្តាញសង្គម និងឥទ្ធិពលអាក្រក់ ដែលកើតចេញពីការប្រើប្រាស់បណ្តាញសង្គម គ្មានការទទួលខុសត្រូវ ការផ្សព្វផ្សាយព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ គ្មានវិជ្ជាជីវៈ និងគ្មានការផ្ទៀងផ្ទាត់ត្រឹមត្រូវ។ ឯកឧត្តមបានបញ្ជាក់ថា “ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋ យុវជនទាំងអស់ សូមធ្វើជាពលរដ្ឋឌីជីថលល្អនៅថ្ងៃនេះនិងនៅថ្ងៃមុខ កុំបង្កើត កុំចែកចាយ ព័ត៌មានក្លែងក្លាយ ព័ត៌មានបំពុលសង្គម រាប់ទាំងព័ត៌មានក្លែងក្លាយដែលបង្កើតឡើងដោយបច្ចេកវិទ្យាសិប្បនិម្មិត (AI )”។ ឯកឧត្តមបានបញ្ជាក់ទៀតថា “ជានិច្ចជាកាលសូមផ្ទៀងផ្ទាត់រាល់ព័ត៌មានដែលទទួលបាន ជាពិសេស គឺពីបណ្តាញសង្គម ដើម្បីទាំងអស់គ្នាចូលរួមទប់ស្កាត់ ដើម្បីឈានទៅបញ្ចប់នូវព័ត៌មានក្លែងក្លាយ នៅក្នុងសង្គម ដើម្បីការពារខ្លួនយើង គ្រួសារ និងសង្គមជាតិ “។ ឯកឧត្តមអ្នកនាំពាក្យបានបន្ថែមថា […]
AVI Voice
គោលបំណងចែករំលែកចំណេះដឹង និងការវិភាគដល់ប្រិយមិត្តអ្នកស្តាប់ជាពិសេសយុវជនលើប្រធានបទសំខាន់ៗដូចជាភូមិសាស្រ្តនយោបាយនិងសេដ្ឋកិច្ចសកលនិងក្នុងតំបន់ការអភិវឌ្ឍដោយចីរភាព សេដ្ឋកិច្ចឌីជីថលនិងនវានុវត្តន៍បច្ចេកវិទ្យាដើម្បីរួមចំណែក ក្នុងការអភិវឌ្ឍនូវសមត្ថភាព និងការយល់ដឹងរបស់យុវជនកម្ពុជាជំនាន់ថ្មីក៏ដូចជា ផ្សព្វផ្សាយឲ្យអន្តរជាតិយល់ដឹងនិងស្គាល់កាន់តែច្បាស់អំពីកម្ពុជា។ —
អត្ថបទរបស់ AVI Voice on AMSCambodia 2050
ផ្តល់ចំនេះដឹងដល់អ្នកពាក់ព័ន្ធដើម្បីសហការចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា ក្នុងគោលដៅប្រែក្លាយទៅជាប្រទេសចំណូលមធ្យមកំរិតខ្ពស់ តាមរយៈកិច្ចពិភាក្សាសុីជំរៅ បង្កើនសមត្ថភាព ជំនាញ និងចំណេះដឹងលើគ្រប់វិស័យតាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និងតភ្ជាប់ទំនាក់ទំនងនៅឆាកអន្តរជាតិ។
អត្ថបទរបស់ Cambodia 2050