ព័ត៌មានថ្មីបំផុត
ads banner
សម្តេចធិបតី៖ ក្នុងរយៈពេលជាង ១ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលរក្សាបាននូវសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម និងបន្តពង្រឹងនិងពង្រីកនៅទំនាក់ទំនងល្អជាមួយបណ្តាប្រទេសជាមិត្ត
ភ្នំពេញ៖ ថ្លែងនៅក្នុងសម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៧ កាលពីព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ នេះ សម្តចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍ថា ចាប់តាំងពីថ្ងៃដំបូងនៃការចូលកាន់ដំណែងរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានប្តេជ្ញាចិត្តខ្ពស់នៅក្នុងការកសាងសមទ្ធិផលថ្មីៗបន្ថែមទៀតជូនជាតិ និងមាតុភូមិដោយឈរលើសមទ្ធិផលទាំងឡាយដែលកើតចេញពីការដឹកនាំដ៏ឈ្លាវ៉ៃ និងប៉ិនប្រសព្វប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលក្នុងនីតិកាលមុនៗ តាមរយ:ការអនុវត្តយុទ្ធសាស្ត្រត្រីកោណ យុទ្ធសាស្ត្រចតុកោណទាំងបួនដំណាក់កាល។ ក្នុងស្មារតីនេះ ដើម្បីតាមកម្មវិធីនយោបាយសម្រាប់នីតិកាទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលបានដាក់ចេញយុទ្ធសាស្ត្របច្ចុកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចេរភាព ដោយបន្តផ្តោតសំខាន់លើរបៀបវារ:ធានាប្រសិទ្ធភាព សមទ្ធិកម្ម តាមរយ:ការអនុវត្តអភិក្រមឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់ ។ … ជាមួយនឹងការកំណត់យកអាទិភាពគន្លឹះ៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល សម្រាប់ឆ្លើយតបទៅនឹងតម្រូវការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ចដែលជាគ្រឹះ និងមធ្យោបាយដ៏សំខាន់សម្រាប់ការឈានទៅសម្រេចបាននៅចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ សម្តេចធិបតីបានមានប្រសាសន៍បន្តថា ក្នុងរយៈពេលជាង១ឆ្នាំកន្លងមកនេះ ជាមួយនឹងការខិតខំយ៉ាងប្តូរផ្តាច់ឥតរាថយទោះបីស្ថិតក្នុងដំណាក់កាលដែលសភាពការណ៍សកលមានការវិវត្តន៍ប្រកបដោយភាពស្មុគស្មាញពោរពេញដោយភាពមិនប្រាកដប្រជាខ្ពស់និងពិបាកប៉ាន់ស្មាន ក៏រាជរដ្ឋាភិបាលនៅតែបានចាប់ផ្តើមនឹងកំពុងបន្តធ្វើដំណើរយ៉ាងស្វាហាប់នៅគន្លងវិជ្ជមានហើយសម្រេចបាននៅសមិទ្ធផលសំខាន់ៗជាច្រើនជាបន្តបន្ទាប់ជូនប្រជាជាតិកម្ពុជា។ ពិសេសគឺការរក្សាបាននៅសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ការបន្តពង្រឹង […]
ads banner
អត្ថបទរបស់ AVI Voice on AMS
ads banner
អត្ថបទរបស់ Cambodia 2050
ads banner